ឯកឧត្ដម សេង សក្ដា ដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងការងារថៃ-កម្ពុជា ជាមួយអគ្គនាយកនៃនាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ
បាងកក៖ ឯកឧត្ដម សេង សក្ដា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងការងារថៃ-កម្ពុជា ជាមួយ ឯកឧត្តម Somchai Morakotsriwan អគ្គនាយកនៃនាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ។
កិច្ចប្រជុំប្រចាំឆ្នាំអំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលរៀបចំឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២៤-២៥ ខែធ្នូ ឆ្នាំ២០២៤នេះ គឺដើម្បីពង្រឹងការគ្រប់គ្រង ការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗរបស់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ៕