ឯកឧត្តម សរ សុពុត្រា ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥
ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥ ខាងមុខនេះ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥ ខាងមុខនេះ ខ្ញុំបាទ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមមានសុខភាពល្អពេញបរិបូរណ៍ កាយពល មាំមួនក្លៀវក្លា ប្រាជ្ញាភ្លឺថ្លាវាងវៃ ទីឃាយុយឺនយូរឈ្នះអស់រោគាព្យាធិទាំងឡាយដើម្បីបន្តចូលរួមចំណែកដឹកនាំ មាតុភូមិកម្ពុជាឈានឆ្ពោះដល់ត្រើយវឌ្ឍនភាព សម្បូររុងរឿង ថ្កុំថ្កើង ជាភិយ្យោភាពតរៀងទៅ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ សូមសម្តែងនូវសមានចិត្តគោរពកោតស្ញប់ស្ញែង ជាអនេកប្បការជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលតែងតែបានខិតខំបំពេញបេសកកម្មជាតិដ៏ថ្លៃថ្លា ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន សំដៅអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅ លើឆាកអន្តរជាតិ។
ជាថ្មីម្តងទៀត ខ្ញុំបាទ សូមបួងសួងរំលឹកដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចកិត្តិសង្គហបណ្ឌិត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវ គារវកិច្ចភក្តីដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ៕