ស្នងការដ្ឋាននគបាលខេត្តព្រៃវែង ចេញសេចក្ដីបំភ្លឺព័ត៌មានជុំវិញការបាញ់ នៅ «ក អណ្ដើក» លើផ្លូវជាតិលេខ១ ឃុំប្រាសាទ ស្រុកកំពង់ត្របែក
ភ្នំពេញ៖ ស្នងការដ្ឋាននគបាលខេត្តព្រៃវែង បានចេញសេចក្ដីបំភ្លឺព័ត៌មានជុំវិញការបាញ់ នៅ «ក អណ្ដើក» លើផ្លូវជាតិលេខ១ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
តាមសេចក្ដីបំភ្លឺពីស្នងការនគរបាលខេត្ត ព្រៃវែង បានទទួលស្គាល់ថា មានការផ្ទុះអាវុ.ធបង្កអោយមានអ្នករបួស ពាក់ព័ន្ធរឿងផ្ទុះអាវុធ នៅមូលដ្ឋានរបស់ខ្លួន ពិតមែន។
ក៏ប៉ុន្តែការផ្ទុះអាវុធនេះ ស្នងការដ្ឋាននគបាលខេត្ត បានលើកឡើងថាដើមហេតុមកពីឡានរបស់ជនរងគ្រោះម៉ាកស្តារិចពណ៌ស ត្រូវភ្នាក់ងារសម្ងាត់ផ្ដល់មកថា បានចាប់ជំរិតមនុស្សទារប្រាក់ពីខេត្តស្វាយរៀងមក នៅពេលកម្លាំងសមត្ថកិច្ចឃាត់កាក់ឡានជាប់ បែរជាមិនឈប់ហើយបើកថយក្រោយបំបុករថយន្តសមត្ថកិច្ច មិនព្រមសហការ ទើបធ្វើអោយសមត្ថកិច្ចផ្ទុះអាវុធមុន ដោយបារម្ភខ្លាចជនសង្ស័យបំផ្ទុះអាវុធ ព្រោះកញ្ចក់រថយន្តសង្ស័យបិទស្ទីកគ័រខ្មៅ មិនអាចកំណត់អ្វីបាន ៕