ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥ ខាងមុខនេះ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥ ខាងមុខនេះ ខ្ញុំបាទ សូមអនុញ្ញាតគោរពជូនពរបវរមហាប្រសើរដ៏ឧត្តុង្គឧត្តម ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូម សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ទទួលបាននូវសព្ទសាធុការពរ និងសិរីសួស្តី ប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅ រកការអភិវឌ្ឍប្រកបដោយនិរន្តភាព និងភាពសម្បូរសប្បាយរុងរឿងរហូតតរៀងទៅ។
ខ្ញុំបាទ សូមគោរពកោតសរសើរយ៉ាងក្រៃលែងចំពោះ សម្តេចវិបុលសេនាភក្តី ដែលបានខិតខំ ប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការបម្រើភារកិច្ចនយោបាយផ្សះផ្សារ បង្រួបបង្រួមជាតិ ឱ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិកម្ពុជា។ មិនតែប៉ុណ្ណោះ សម្តេចវិបុលសេនាភក្តី បានចូលរួមចំណែកក្នុង ការដឹកនាំប្រទេសជាតិសម្រេចបានជោគជ័យធំៗថែមទៀត ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល កម្មវិធីកំណែ ទម្រង់រដ្ឋបាលនានា មានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានាបាននូវលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ដើម្បីនាំនាវាកម្ពុជា ឆ្ពោះទៅរកនីតិរដ្ឋមួយដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលូតលាស់លើគ្រប់វិស័យ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ សូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូមទទួលបានជោគជ័យធំៗថ្មីថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការបម្រើប្រទេសជាតិ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីតាមថែរក្សា សម្តេច និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកប នូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ មេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ ៕