**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវឱ្យមានសុខដុមរមនាជាតិ និងឯកភាពជាតិ និងការជឿទុកចិត្តលើរដ្ឋាភិបាល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥**ក្រសួងសេដ្ឋកិច្ច លើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**អភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ**ក្នុងឱកាសឆ្លងឆ្នាំសកល ខេត្តកំពង់ចាមទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកកំសាន្ត ជាង ១០ម៉ឺននាក់**សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា “ ទៅបានរលូន និងសុខសុវត្ថិភាព**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥**ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថា រុស្ស៊ីនឹងបន្តរីកចម្រើន ទៅមុខ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ**ក្រុមហេសបូឡាហ៍ នឹងមិននៅស្ងៀមនោះឡើយ ប្រសិនបើអ៊ីស្រាអែល នៅតែមិនព្រមដកខ្លួនចេញពីទឹកដីលីបង់**កងកម្លាំងចម្រុះដែលមានកងទ័ពជើងទឹកអាមេរិក និងអង់គ្លេស វាយប្រហារតាមអាកាស ២លើកទៅលើខេត្ត Hodeidah របស់យ៉ែមែន**ជនជាតិអ៊ុយក្រែន ១៨៩នាក់ បានវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ ក្រោយពីរុស្ស៊ីចាប់ឃុំខ្លួន ដែលនេះជាផ្នែកមួយ នៃការដោះដូរអ្នកទោសថ្មី**ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេស ១ ០២៣ ៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង ២៨%**បញ្ជីឈ្មោះបេក្ខជនទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅសាកលវិទ្យាល័យលីមកុកវីង**បញ្ជីឈ្មោះបេក្ខជនទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅវិទ្យាស្ថានភាសាបរទេស និងវិទ្យាស្ថាន​សិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ**បញ្ជីឈ្មោះបេក្ខជនទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សាថ្នាក់មហាវិទ្យាល័យនៅខេត្តកំពត**បញ្ជីឈ្មោះបេក្ខជនទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សាថ្នាក់មហាវិទ្យាល័យនៅខេត្តឧត្តរមានជ័យ**បញ្ជីឈ្មោះបេក្ខជនទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សាថ្នាក់មហាវិទ្យាល័យនៅខេត្តខេត្តតាកែវ**បញ្ជីឈ្មោះបេក្ខជនទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សាថ្នាក់មហាវិទ្យាល័យនៅខេត្តសៀមរាប**បញ្ជីឈ្មោះបេក្ខជនទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សាថ្នាក់មហាវិទ្យាល័យនៅខេត្តពោធិ៍សាត់

សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ ក្រោមម្លប់សុខសន្តិភាព

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ក្រោមកិច្ចសហការរវាង វេទិកាសន្តិភាពកម្ពុជា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ២.៧០០នាក់។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ពិធីបុណ្យដារលាន គឺជាពិធីបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ អស់រយៈពេលជាច្រើនខែមក។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដោយសារសម្តេចបានរកឃើញ នូវនយោបាយ ឈ្នះ ឈ្នះ ហើយបាននឹងកំពុងអនុវត្តទទួលបានជោគជ័យក្នុងរយៈពេល ២៦ឆ្នាំមកនេះ។

សម្តេចបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ «ទិវាសន្តិភាពនៅកម្ពុជា» ដើម្បីជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរស និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់ដំណាក់កាល រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ដោយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស។

ជាមួយគ្នានោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងកោតសសើរដល់ថ្នាក់ដឹកនាំគ្របប់លំដាប់ថ្នាក់ នៃក្រុងរុនតាឯកតេជោសែន ដែលបានរួមសហការគ្នាក្នុងការដឹកនាំ គ្រប់គ្រង និងកសាង ត្បិតក្រុងថ្មីនេះ ទើបតែបង្កើតថ្មីនៅដើមឆ្នាំ២០២៤។ ប៉ុន្តែទោះជាយ៉ាងណា ក្រុងមួយនេះមានការអភិវឌ្ឍ និងការរៀបចំនគរូបនីយកម្មបានយ៉ាងល្អ ដោយមានការរៀបចំជាហេដ្ឋារចនាសម្ព័ន្ធដូចជា សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារាម ទឹក ភ្លើង និងផ្លូវខ្វាត់ខ្វែង ដែលបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល មិនដូចការលើកឡើងរបស់ជនជ្រុលនិយមមួយក្តាប់តូច ដែលតែងតែញ៉ុះញ៉ុងបំផុសបំផុលបំភ្ល័យការពិត ដែលតែងតែរារាំងដល់កិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង