**តុលាការបដិសេធការប៉ុនប៉ងរបស់ប្រធានមន្ទីរប៉ង់តាហ្គោនក្នុងការលុបចោលកិច្ចព្រមព្រៀង ៩/១១**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៤នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ទៅក្រុមហ៊ុន ទីតាំង ឬបុគ្គល ដែលរកស៊ីពាក់ព័ន្ធល្បែងស៊ីសង ត្រូវបញ្ឈប់ការផ្សព្វផ្សាយពីល្បែងស៊ីសងតាមអនឡាញ**ពួក Hacker ដែលឧបត្ថម្ភដោយរដ្ឋរបស់ចិន បានរំលោភលើសន្តិសុខកុំព្យូទ័ររបស់ក្រសួងរតនាគារសហរដ្ឋអាម៉េរិក**អធិការបតីលោក Olaf Scholz ប្រាប់ពលរដ្ឋអាល្លឺម៉ង់ ឱ្យទៅបោះឆ្នោតនៅខែកុម្ភៈ**១ឆ្នាំ ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ ទទួល ៥២០ពាក្យប្តឹង**សហរដ្ឋអាមេរិក ប្រកាសជំនួយហិរញ្ញវត្ថុ និងយោធាសរុបជិត ៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន**ចិនបង្ហាញគំរូរថភ្លើងល្បឿនលឿនដូចគ្រាប់កាំភ្លើងជំនាន់ក្រោយរបស់ខ្លួន**ធនាគារថៃអះអាងថា រកមិនឃើញភស្តុតាងណាមួយ ថាធនាគារត្រូវបានប្រើប្រាស់ដើម្បីជួយរបបយោធាមីយ៉ាន់ម៉ាទិញអាវុធឡើយ**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ ខែមករា ឆ្នាំ២០២៥**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវឱ្យមានសុខដុមរមនាជាតិ និងឯកភាពជាតិ និងការជឿទុកចិត្តលើរដ្ឋាភិបាល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥**ក្រសួងសេដ្ឋកិច្ច លើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**អភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ**ក្នុងឱកាសឆ្លងឆ្នាំសកល ខេត្តកំពង់ចាមទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកកំសាន្ត ជាង ១០ម៉ឺននាក់**សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា “ ទៅបានរលូន និងសុខសុវត្ថិភាព**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥**ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថា រុស្ស៊ីនឹងបន្តរីកចម្រើន ទៅមុខ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ

ជ្រូកទឹកដែលបាត់ខ្លួនជាង១០ឆ្នាំ បានបង្ហាញវត្តមានក្នុងសមុទ្រកម្ពុជាឡើងវិញ ឯផ្សោតក៏កើនដែរក្នុងឆ្នាំ២០២៤

ភ្នំពេញ៖ ជ្រូកទឹកដែលបាត់ខ្លួនជាង១០ឆ្នាំ បានបង្ហាញវត្តមានក្នុងសមុទ្រកម្ពុជាឡើងវិញ។ ចំណែក ផ្សោតក៏មានកំណើនដែរនៅក្នុងឆ្នាំ២០២៤។ ការកើនឡើងគួរឱ្យកត់សម្គាល់នេះ កើតចេញពីការការពារ និងអភិរក្សធនធានជលផលបានល្អប្រសើរ។

របាយការណ៍សង្ខេបលទ្ធផលអនុវិស័យជលផលឆ្នាំ២០២៤ របស់រដ្ឋបាលជលផល បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ ជ្រូកទឹកជាច្រើន បានបង្ហាញវត្តមានក្នុងសមុទ្រកម្ពុជាឡើងវិញ បន្ទាប់ពីបាត់ខ្លួនជាង១០ឆ្នាំ។ ចំណែក ផ្សោតពណ៌ផ្កាឈូក និងក្បាលត្រឡោក ក៏កើនឡើងដែរ ក្នុងចំនួនជាង១០០ក្បាល។ ប្រភេទសត្វកម្រទាំងនេះ បង្ហាញខ្លួនញឹកញាប់នៅតំបន់ឆ្នេរ ពិសេសខេត្តកែប និងកំពត។

នៅក្នុងឆ្នាំដដែលនេះ ផ្សោតទន្លេមេគង្គកើតកូនបាន៩ក្បាល និងងាប់ទៅវិញ៤ក្បាល ដែលនាំឱ្យផ្សោតសព្វថ្ងៃមានប្រមាណ ១០៤ក្បាល។ លើសពីនោះ មន្រ្តីជំនាញផ្នែកអភិរក្ស ក៏រកឃើញសម្បុកអណ្តើកសមុទ្រចំនួន៣កន្លែង នៅកោះប៉ូឡូវ៉ៃ ក្នុងនោះញាស់កូនបាន៩០ក្បាល។ ជាមួយគ្នានេះ អាជ្ញាធរ និងពលរដ្ឋក៏បានលែង ត្រីរាជ១៦ក្បាល, ត្រីគល់រាំង៣៣ក្បាល, បបែលយក្សទឹកសាប១ក្បាល, កន្ទាយក្បាលកង្កែប២៣ក្បាល, អណ្តើកហ្លួង៤០ក្បាល និងអណ្តើកសមុទ្រ៤៤ក្បាល ទៅបឹងធម្មជាតិវិញផងដែរ។

នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអនុវិស័យជលផល ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ កាលពីថ្ងៃទី២៥ ខែធ្នូ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការវិលត្រលប់មកវិញនូវជ្រូកទឹក និងប្រភេទធនធានកម្រងជិតផុតពូជទាំងអស់នេះ បានបង្ហាញថា សមុទ្រកម្ពុជាមានជម្រកសុវត្ថិភាព និងចំណីគ្រប់គ្រាន់ តាមរយៈការអភិរក្សធនធានជលផលបានល្អប្រសើរ ជាពិសេស ការពារបានស្មៅសមុទ្រ និងជម្រកត្រី ដែលជាចំណីរបស់ពួកវា។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ជាក់ស្ដែង ឥឡូវយើងថតបានជ្រូកទឹក ហើយពួកវាមកក្នុងចំនួនច្រើន និងច្រើនដង ដែលមានទាំងកូនទៀត។ មូលហេតុដែលពួកវាមក គឺមកពីការការពាររបស់យើងបានល្អ ដែលធ្វើឱ្យវាមានសេចក្ដីសុខ សុវត្ថិភាព និងអាហារគ្រប់គ្រាន់។ អាហារគ្រប់គ្រាន់នេះ កើតឡើងដោយយើងថែរក្សាស្មៅសមុទ្រ និងជម្រកត្រីមួយចំនួនបាន បង្កើតចំណីសម្រាប់ផ្សោត និងជ្រូកទឹក ៕

អត្ថបទដែលជាប់ទាក់ទង