រដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹត្តិការណ៍អបអរសាទឆ្នាំសកលឆ្នាំថ្មីឆ្នាំ២០២៥ នៅទីធ្លារខាងកើតរង្វង់មូលព្រះពិរុណ
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹត្តិការណ៍អបអរសាទឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៦:៣០នាទីល្ងាចរហូតដល់ពេល រំលងអធ្រាត្រ ស្ថិតនៅទីធ្លារខាងកើតរង្វង់មូលព្រះពិរុណ។ កម្មវិធីព្រឹត្តិការណ៍នេះនឹងមានការប្រគុំតន្ត្រី បាញ់កាំជ្រួច និងកម្មវិធីកម្រាន្តផ្សេងៗទៀត។
សេចក្តីដូចបានជូនដំណឹងខាងលើនេះ រដ្ឋបាលខេត្ត សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ យុវជនគ្រប់ផ្នែក និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសាទរ កម្សាន្ត សប្បាយរីករាយ តាមកម្មវិធី ពេលវេលា និងទីកន្លែងដូចបានជូនដំណឹងខាងលើដោយសាមគ្គីភាព មេត្រីភាព និងសេចក្តីស្រឡាញ់រាប់អាន៕