**សម្តេចធិបតី ក្រើនរំឮកដល់ក្មួយៗត្រូវត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អ នៅក្នុងសង្គម**ប្រជាពលរដ្ឋខ្មែរនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលីប្រមាណ ៦៨៤នាក់ជួបជុំគ្នាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា**គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចវឌ្ឍនភាពបាន ៧៨%ហើយ**ACU៖ លឿនជាងការគ្រោងទុក ក្រសួង-ស្ថាប័នចំនួន១ និងខេត្តចំនួន៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន១០០ភាគរយ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនបច្ច័យចំនួន ៥ម៉ឺនដុល្លារ ជូនព្រះភិក្ខុ ទន ចិត្រា គង់នៅវត្តអង្គប្រាសាទ ដែលត្រូវការថវិកាព្យាបាលជំងឺ**កាសែត The Times៖ ចក្រភព​អង់គ្លេស​ងាយ​រង​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​ផ្លោង**រុស្ស៊ីស្ទាក់ចាប់មីស៊ីល ATACMS ចំនួន៨ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក**សំណេរអង្គរលើកទី២ ជាព្រឹត្តិការណ៍មួយ មានអត្ថន័យជ្រាលជ្រៅ ព្រមទាំងបំផុសនិងជំរុញនូវការសរសេរឡើងវិញ**ប្រមុខការទូតអាមេរិក ប៉ាន់ប្រមាណឱកាសរបស់អ៊ុយក្រែនក្នុងការទទួលបានទឹកដីឡើងវិញ**លោក Blinken៖ សហរដ្ឋអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែននូវអាវុធជាច្រើន មុនពេលមានជម្លោះជាមួយរុស្ស៊ី**សហគមន៍​ខ្មែរ​ប្រចាំ​តំបន់​៥​ នៃ​ប្រទេស​ណូវ៉េលហ្សេឡង់​ប្រារព្ធ​ពិធី​ជួប​ជុំ​មហា​គ្រួសារ​ខ្មែរ​ ក្នុង​ឱកាស​រំលឹក​ខួប​លេីក​ទី​៤៦​ នៃ​ទិវា​ជ័យជម្នះ​ ៧ ​មករា​**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន៤.៤១១នាក់ នៅខេត្តត្បូងឃ្មុំ**អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យនាំគ្នាចូលរួមលេងកីឡា ដើម្បីថែរក្សាសុខភាពឱ្យបានរឹងមាំ និងបានជៀសផុតពីជំងឺកាចសាហាវ**អាមេរិកអំពាវនាវឱ្យមានស្ថិរភាពក្នុងប្រទេសកូរ៉េខាងត្បូង ខណៈភាពចលាចលនយោបាយនៅតែបន្ត**UN៖ អ៊ីស្រាអែលបញ្ជាឲ្យជម្លៀសជនស៊ីវិលនៅហ្គាហ្សាបន្ថែមទៀត ខណៈវិបត្តិមនុស្សធម៌កាន់តែអាក្រក់**CIO របស់កូរ៉េខាងត្បូង ស្នើឱ្យប្រធានាធិបតីស្តីទី ជួយសម្រួលដល់ការចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk-yeol**ជនជាតិប៉ាឡេស្ទីន ៣០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា**ក្រុមមន្ត្រីធានាដល់អ្នកស្រុក Yinchuan នូវការផ្គត់ផ្គង់ជំនួយគ្រប់គ្រាន់ បន្ទាប់ពីគ្រោះរញ្ជួយដី**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនគ្រួសារកងទ័ពនៅអង្គភាពកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ**គណៈកម្មការទី៤ រដ្ឋសភា ចុះសំណេះសំណាលកម្លាំងវិស្វកម្ម ឈរជើងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី

ព័ត៌មានលម្អិត ជុំវិញហេតុការណ៍គ្រោះថ្នាក់យន្តហោះដ៏រន្ធត់មួយ ក្នុងប្រទេសកូរ៉េខាងត្បូង ដែលឆក់យកជីវិតមនុស្សជិត១៨០នាក់

សេអ៊ូល៖ កាលពីថ្ងៃអាទិត្យនេះ ហេតុការណ៍គ្រោះថ្នាក់យន្តហោះដ៏រន្ធត់មួយ បានកើតមានឡើងនៅព្រលានយន្តហោះមួយកន្លែង ក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានឆក់យកជីវិតមនុស្សជិត១៨០នាក់។

ខាងក្រោម គឺជាព័ត៌មានលម្អិត ជុំវិញហេតុការណ៍នោះ ដែលជាករណីគ្រោះថ្នាក់យន្តហោះដ៏អាក្រក់បំផុត ក្នុងឆ្នាំ២០២៤នេះ៖

-ពេលវេលា ទីតាំង និងហេតុការណ៍គ្រោះថ្នាក់
យន្តហោះរងគ្រោះ បានជួបគ្រោះថ្នាក់ នៅអាកាសយានដ្ឋានអន្តរជាតិ Muan ស្ថិតនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង កាលពី វេលាម៉ោងខ្ទង់៩ព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ក្នុងគោលដៅធ្វើដំណើរហោះចេញពី ទីក្រុងបាងកកនៃប្រទេសថៃ ឆ្ពោះមកកាន់ស្រុក Muan នៃខេត្ត South Jeolla ប្រទេសកូរ៉េខាងត្បូង។ បើតាមឃ្លីបវីដេអូបង្ហាញពីហេតុការណ៍ផ្ទាល់ គេមើលឃើញ អំឡុងពេលចុះចត យន្តហោះដែលជួបគ្រោះថ្នាក់ បានអូសខ្លួននៅជាប់នឹង ផ្លូវចុះចតផ្ទាល់តែម្តង ដោយមិនមានកង់បើកចេញមកឡើយ ហើយមិនអាចបង្អង់ល្បឿន ក៏បានបោះពួយយ៉ាងលឿន ហួសផុតចេញពីផ្លូវ រហូតទីបំផុតទៅបុកពេញទំហឹង ជាមួយជញ្ជាំងការពារ ជាហេតុបណ្តាលឱ្យ យន្តហោះនោះ ផ្ទុះឆេះឡើងយ៉ាងសន្ធោសន្ធៅ ពោលគឺយន្តហោះសឹងទាំងស្រុង ត្រូវបានបំផ្លាញដោយសារការផ្ទុះ សល់តែផ្នែកកន្ទុយបន្តិចប៉ុណ្ណោះ។

-ប្រភេទយន្តហោះ និងចំនួនជនរងគ្រោះ
យន្តហោះខាងលើជាប្រភេទ Boeing 737-800 ផលិតឆ្នាំ២០០៩ មានជើងហោះហើរ 7C2216 ធ្វើប្រតិបត្តិការដោយ ក្រុមហ៊ុនអាកាសចរណ៍ Jeju Air។ នៅលើនោះ មានផ្ទុកអ្នកដំណើរសរុប១៧៥នាក់ ក្នុងនោះ២នាក់ជាជនជាតិថៃ និង១៧៣នាក់ផ្សេងទៀត ជាជនជាតិកូរ៉េ។ ចំណែក៦នាក់ គឺជាអ្នកបម្រើការងារលើយន្តហោះ និងអាកាសយានិក។ គិតត្រឹមម៉ោង៨យប់ (ម៉ោងក្នុងតំបន់) មនុស្សស្ទើរទាំងអស់ គឺ១៧៧នាក់ បានស្លាប់ ខណៈ២នាក់នៅបន្តចាត់ទុកបាត់ខ្លួននៅឡើយ ហើយនិង២ទៀតនាក់ ដែលជាអ្នកបម្រើការងារលើយន្តហោះ (ប្រុសម្នាក់ ស្រីម្នាក់) ត្រូវបានជួយសង្រ្គោះភ្លាមៗ។ អ្នកទាំងពីរ ត្រូវគេរាយការណ៍ថា អង្គុយនៅផ្នែកចុងកន្ទុយនៃយន្តហោះ។

-មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់
មូលហេតុច្បាស់លាស់ពិតប្រាកដ នៅពីក្រោយគ្រោះថ្នាក់ខាងលើ កំពុងស្ថិតក្រោមការស៉ើបអង្កេតរបស់អាជ្ញាធរកូរ៉េខាងត្បូង និងភាគីពាក់ព័ន្ធ។ យ៉ាងណាក្តី ក្រុមអ្នកស៉ើបអង្កេត បានដាក់ការសង្ស័យជាបឋមទៅលើ កត្តាប៉ះទង្គិចជាមួយហ្វូងសត្វបក្សី និងលក្ខខណ្ឌអាកាសធាតុ ជាមូលហេតុចម្បងជាងគេ ដែលបានបណ្តាលឱ្យកង់របស់យន្តហោះរងគ្រោះ មានបញ្ហាគាំងមិនអាចបញ្ចេញមកក្រៅ ហើយបង្ខំឱ្យយន្តហោះត្រូវចុះចត ទាំងគ្មានកង់បែបនេះ។

-ប្រវត្តិនៃគ្រោះថ្នាក់យន្តហោះ
សោកនាដកម្មខាងលើ គឺជាករណីអាក្រក់ជាងគេបង្អស់ ដែលពាក់ព័ន្ធជាមួយអាកាសចរណ៍កូរ៉េខាងត្បូង គឺគិតចាប់តាំងពី ករណីធ្លាក់យន្តហោះ Korean Air ឆ្នាំ១៩៩៧ នៅកោះហ្កាំ ដែលបានសម្លាប់មនុស្សជាង២០០នាក់ និងជាករណីមានមនុស្សស្លាប់ច្រើនបំផុត ដែលកើតមានឡើង នៅក្នុងប្រទេសអាស៉ីបូព៌ាមួយនេះ គិតចាប់តាំងពីករណីធ្លាក់យន្តហោះ China Air ឆ្នាំ១៩៩៧ ដែលបានផ្តាច់ជីវិតមនុស្ស១២៩នាក់ ក្នុងចំណោម១៦៦នាក់៕

អត្ថបទដែលជាប់ទាក់ទង