**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី**ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន**ឯកអគ្គរដ្ឋទូតចិន៖ ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក**ឯកអគ្គរដ្ឋទូតចិន៖ យើងនឹងសហការជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង**អ៊ុយក្រែន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ចំនួនបី ដោយសារពាក់ព័ន្ធនឹងការផលិតមីស៊ីល Iskander របស់រុស្ស៊ី**អ៉ីរ៉ង់ និងអាមេរិក រៀបចំកិច្ចចរចាជុំទី២ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី**នាយកប្រតិបត្តិ ក្រុមហ៊ុន Apple និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone**ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី!**មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៣ មេសា**បន្ទាប់ពីខកខានមួយរយៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនហ្គោលឡើងវិញនាព្រឹកនេះ

កម្មករនិយោជិត និងនិយោជក៖ ប្រសិនបើគ្មានសន្តិភាព នោះក៏គ្មានការវិនិយោគបរទេសចូលមកកម្ពុជា និងការងាររាប់លានកន្លែងដល់ពលរដ្ឋនោះដែរ

ភ្នំពេញ៖ កម្មករនិយោជិត និងនិយោជក បានលើកឡើងថា សន្តិភាពនៅកម្ពុជាបាននាំមកនូវឱកាសការងារដល់ពលរដ្ឋកម្ពុជា សន្តិភាពបាននាំមកនូវការវិនិយោពីបរទេសចូលមកកម្ពុជា សន្តិភាពនាំមកនូវការអភិវឌ្ឍ និងវឌ្ឍនភាពសង្គម។ ប្រសិនបើគ្មានសន្តិភាពទេ នោះក៏គ្មានការងាររាប់លានកន្លែង រួមទាំងការវិនិយោគបរទេសចូលមកកម្ពុជានោះដែរ។

ការលើកឡើងរបស់កម្មករនិយោជិត និងនិយោជកបែបនេះ គឺអំឡុងពេលដែលប្រជាជាតិកម្ពុជាទាំងមូលបាននាំគ្នាប្រារព្ធពិធីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ខួបលើកទី២៦ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពេញផ្ទៃប្រទេស។

កញ្ញា សោម ស៊ីថូ ជាកម្មកររោងចក្រមកពីរាជធានីភ្នំពេញលើកឡើងថា ខ្លួនមានសេចក្តីរីករាយយ៉ាងខ្លាំងនៅពេលបានចូលរួមកម្មវិធីអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃដ៏មានតម្លៃឥតកាត់ថ្លៃបានសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ សន្តិភាពបានផ្តល់អ្វីៗគ្រប់បែបយ៉ាងដល់ពលរដ្ឋកម្ពុជា ជាពិសេសការអភិវឌ្ឍ និងវឌ្ឍនភាពសង្គមដូចពេលបច្ចុប្បន្ន។ កញ្ញាមើលឃើញថា សម្រាប់កម្មករនិយោជិត សន្តិភាពមាននៅគ្រប់ទីកន្លែងនៅកម្ពុជា ក្នុងនោះនៅកន្លែងធ្វើការរបស់ខ្លួនក៏មានសន្តិភាពផងដែរ ពោលគឺការធ្វើការងារមួយប្រកបដោយភាពសុខដុមនីយកម្ម ភាពរីករាយ គ្មានជម្លោះ ទំនាក់ទំនងដូចបងប្អូនរវាងនិយោជិត និងនិយោជក។ ការដោះស្រាយបញ្ហាបន្តិចបន្តួចនៅក្នុងរោងចក្រប្រកបដោយសន្តិវិធីដូចគ្រួសារតែមួយ។ កញ្ញាបន្ថែមថា កត្តាសន្តិភាពដែលរកបានដោយលំបាកពីប្រមុខថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យសង្គមជាតិមានឱកាសក្នុងការអភិវឌ្ឍ បង្កើតឱកាសការងាររាប់លានកន្លែងដល់ពលរដ្ឋកម្ពុជា និងកម្មករនិយោជិត។ ភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជានេះហើយ គឺបានមកពីកត្តាសន្តិភាព សន្តិភាពពាំនាំមកនូវស្នាមញញឹមដល់ពលរដ្ឋគ្រប់រូប ក៏ដូចជាកម្មករនិយោជិតនៅទូទាំងប្រទេស។

ចំណែកលោកស្រី សួន សារិត ជាកម្មករនិយោជិតម្នាក់ទៀតមកពីរាជធានីភ្នំពេញបានគូសបញ្ជាក់ថា សន្តិភាពនៅកម្ពុជាគឺត្រូវរកបានដោយលំបាកដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបណ្តាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនទាំងអស់។ សូមអរគុណគុណូបការៈរបស់ថ្នាក់ដឹកនាំទាំងអស់ដែលលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា។ កម្មការិនីរូបនេះមើលឃើញថា ប្រសិនបើគ្មានសន្តិភាពទេ នោះក៏គ្មានឱកាសការងារសម្រាប់ពួកគាត់ដែរ ប្រសិនបើគ្មានសន្តិភាព ក៏គ្មានឱកាសសម្រាប់កម្មករធ្វើការទទួលបានប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារដែរ, ប្រសិនបើគ្មានសន្តិភាព ក៏គ្មានសិទ្ធិសេរីភាពសម្រាប់ពួកគាត់ដល់សព្វថ្ងៃដែរ។ សន្តិភាពមានតម្លៃឥតកាត់ថ្លៃបានសម្រាប់ប្រជាពលរដ្ឋកម្ពុជា សន្តិភាពផ្តល់នូវលទ្ធផលផ្លែផ្កាដល់បងប្អូនកម្មករនិយោជិតនៅទូទាំងប្រទេសកម្ពុជា។

ដោយឡែក លោក មៃ សុខុន អនុប្រធានផ្នែករដ្ឋបានរោងចក្រ Marvel Garment រាជធានីភ្នំពេញបានលើកឡើងថា សន្តិភាពជាកត្តាចាំបាច់បំផុតសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា សន្តិភាពជាចំណុចដំបូងបំផុតដែលអ្នកវិនិយោគបរទេសសម្លឹងមើលមុននឹងសម្រេចចិត្តមកធ្វើការរកស៊ីនៅប្រទេសកម្ពុជា។ តំណាងរោងចក្ររូបនេះមើលឃើញថា សន្តិភាពនៅកម្ពុជាបាននាំមកនូវការវិនិយោគិនពីបរទេសជាច្រើននារយៈកាលប្រមាណជាង២០ឆ្នាំមកនេះ។ បើគ្មានសន្តិភាព នោះក៏គ្មានការវិនិយោគិនពីបរទេសដូចសព្វថ្ងៃដែរ, បើគ្មានសន្តិភាពនោះក៏គ្មានការងាររាប់លានកន្លែងសម្រាប់ពលរដ្ឋ, បើគ្មានសន្តិភាព នោះក៏គ្មានសិទ្ធិសេរីភាពដូចសព្វថ្ងៃផងដែរ។ លោកថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលខិតខំលះបង់កម្លាំងកាយចិត្តដើម្បីពាំនាំមកនូវសន្តិភាពដល់ប្រជាជាតិខ្មែរដូចសព្វថ្ងៃ។

គួរបញ្ជាក់ថា «ទិវាសន្តិភាពនៅកម្ពុជា» ត្រូវបានពលរដ្ឋកម្ពុជាប្រារព្ធធ្វើឡើងនៅទូទាំងប្រទេស ក្នុងនោះដើម្បីអបអរទិវាដ៏មានតម្លៃនេះផងដែរ ក៏មានការរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ជាការកត់សំគាល់ មានមហាជន បងប្អូនកម្មករនិយោជិត យុវជន សិស្សនៃវិទ្យាស្ថានបច្ចេកទេស TVET យ៉ាងច្រើនកុះករបានចូលរួមទស្សនាក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនាពេលនេះ គឺដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ខួបលើកទី២៦ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពេញផ្ទៃប្រទេស៕

អត្ថបទដែលជាប់ទាក់ទង