**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ ឱ្យបានល្អប្រសើរ**ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផលី្លន ចេញមុខសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសថាពិតជាបានចុះផ្សាយព័ត៌មានមិនពិត និងវីដេអូចាស់**ឯកឧត្ដម វង្សី វិស្សុត ដាក់ចេញទិសដៅការងារបន្ត ១២ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្ស ទីស្ដីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ**ក្រសួងសេដ្ឋកិច្ច ប្រកាសបង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបង្រ្កាប បានគ្រឿងញៀនចម្រុះជាង ១៤តោន**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូ MFI ចុះពិនិត្យប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយម នៅតំបន់សមុទ្រក្នុងខេត្តកែប កំពត ព្រះសីហនុ និងកោះកុង**ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលា កសាងអគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី នៅក្នុងវត្តព្រៃច្រាប**ទេសរដ្ឋមន្ត្រី គន់ គីម បើកកិច្ចប្រជុំស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅ ឆ្នាំ២០២៥**លោក Mark Zuckerberg លក់ភាគហ៊ុនក្រុមហ៊ុនយក្សរបស់ខ្លួន ដែលមានតម្លៃរហូតដល់ ២ពាន់លានដុល្លារពេញមួយឆ្នាំ២០២៤**សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្ដីសម្រេច ការតែងតាំងសមាសភាពគណៈកម្មាធិការអន្ដរក្រសួង សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ទៅកាន់អឺរ៉ុប តាមរយៈអ៊ុយក្រែន ត្រូវបានបិទនៅថ្ងៃចូលឆ្នាំសកល**ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤

ទូរថភ្លើងដឹកទំនិញ ៣៦គ្រឿងបន្ថែមទៀត ដឹកមកពីចិន បានមកដល់កម្ពុជា និងបានដាក់ចុះពីនាវាដោយជោគជ័យ

ភ្នំពេញ៖ ទូរថភ្លើងដឹកទំនិញចំនួន ៣៦គ្រឿងបន្ថែមទៀត ដឹកមកពីប្រទេសចិន បានមកដល់ប្រទេសកម្ពុជា និងបានដាក់ចុះពីនាវាដោយជោគជ័យ ​ដើម្បីពង្រឹងបន្ថែមទៀតនូវ​សេវាកម្ម​ដឹកជញ្ជូនតាមរថភ្លើង ដោយមានប្រសិទ្ធភាព ក្នុងប្រទេសកម្ពុជា។

បើតាមក្រុមហ៊ុន Royal Railway រថភ្លើងដឹកទំនិញថ្មីទាំងនេះ ត្រូវបានផលិតដោយក្រុមហ៊ុន​ដ៏ល្បីឈ្មោះមួយ​​របស់ប្រទេសចិន។ វាត្រូវបានបង្កើតឡើងដោយសមត្ថិភាពពិសេសជាច្រើន សម្រាប់ការផ្គត់ផ្គង់ការដឹកជញ្ជូន ដូចជាកុងតឺន័រ គ្រឿងចក្រ ឬសម្ភារៈសំណង់ ខ្សាច់ ឬទំនិញផ្សេងៗទៀតយ៉ាងជំនាញ។
រថភ្លើងដឹកទំនិញទាំងនេះនឹងជាការឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូន តាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។
មុនពេលចូលបម្រើសេវាកម្ម រថភ្លើងដឹកទំនិញទាំង ៣៦គ្រឿង នឹងត្រូវបានធ្វើតេស្តប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងពេលបម្រើសេវាកម្មជូនដល់អតិថិជន រួចនឹងដាក់ឱ្យដំណើរសេវាកម្ម។

សូមជម្រាបផងដែរថា រថភ្លើងដឹកទំនិញថ្មីចំនួន ៤៤គ្រឿងទៀតនឹងគ្រោងមកដល់កម្ពុជា នៅដើមខែមករា ឆ្នាំ២០២៥នេះ។ ការនាំចូលមកបន្ថែមនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ Royal Railway ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែធំ លើដំណោះស្រាយដឹកជញ្ជូន សម្រាប់ឧស្សាហកម្មក្នុងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង