**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ ឱ្យបានល្អប្រសើរ**ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផលី្លន ចេញមុខសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសថាពិតជាបានចុះផ្សាយព័ត៌មានមិនពិត និងវីដេអូចាស់**ឯកឧត្ដម វង្សី វិស្សុត ដាក់ចេញទិសដៅការងារបន្ត ១២ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្ស ទីស្ដីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ**ក្រសួងសេដ្ឋកិច្ច ប្រកាសបង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបង្រ្កាប បានគ្រឿងញៀនចម្រុះជាង ១៤តោន**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូ MFI ចុះពិនិត្យប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយម នៅតំបន់សមុទ្រក្នុងខេត្តកែប កំពត ព្រះសីហនុ និងកោះកុង**ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលា កសាងអគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី នៅក្នុងវត្តព្រៃច្រាប**ទេសរដ្ឋមន្ត្រី គន់ គីម បើកកិច្ចប្រជុំស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅ ឆ្នាំ២០២៥**លោក Mark Zuckerberg លក់ភាគហ៊ុនក្រុមហ៊ុនយក្សរបស់ខ្លួន ដែលមានតម្លៃរហូតដល់ ២ពាន់លានដុល្លារពេញមួយឆ្នាំ២០២៤**សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្ដីសម្រេច ការតែងតាំងសមាសភាពគណៈកម្មាធិការអន្ដរក្រសួង សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ

បទវិភាគ៖ដំណោះស្រាយចិនបានគ្រោងផែនការគោលដ៏មហិមានៃការធ្វើកំណែទម្រង់អភិបាលកិច្ចសកល

“នេះជាមួយឆ្នាំដែលសន្តិភាពប្រឈមមុខនឹងការសាកល្បងនៅគ្រប់ទីកន្លែងបន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់”“នេះជាមួយឆ្នាំដែលប្រទេសសកលខាងត្បូងងើបឡើងយ៉ាងឆាប់រហ័ស ហើយអភិបាលកិច្ចសកលធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ”។ល។ រំលឹកឡើងវិញនូវឆ្នាំ២០២៤ដែលជិតនឹងកន្លងផុតទៅ ឥស្សរជនសង្កេតការណ៍អន្តរជាតិបានសម្គាល់ឃើញជាទូទៅថា វានឹងបន្សល់ទុកនូវស្លាកស្នាមមិនធម្មតាក្នុងដំណើរការអភិវឌ្ឍន៍របស់មនុស្សជាតិ ។
ឆ្នាំ២០២៤នេះ ស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់ផងនិងបម្រែបម្រួលផងហើយការប៉ះទង្គិចភូមិសាស្ត្រឡើងកម្ដៅជាបន្តបន្ទាប់ “ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់”មានភាពកាន់តែខ្លាំងឡើងៗ សង្គមមនុស្សជាតិបានប្រឈមមុខនឹងជម្រើសគន្លឹះដែលមិនដឹងវិវឌ្ឍទៅកាន់ទិសណា ។ ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិនបានខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីស្តារសន្តិភាពពិភពលោកឡើងវិញនិងជួយសង្គ្រោះជីវិតរបស់មនុស្សជាតិ ។ ដើម្បីទប់ទល់នឹងវិបត្តិអ៊ុយក្រែនចិនបានចាត់បញ្ជូនបេសកជនពិសេសទៅធ្វើការផ្សះផ្សាបីជុំ ប្រកាសនូវ “គំនិតឯកភាពរួម៦ចំណុច”ជាមួយប្រេស៊ីល និងផ្តួចផ្តើមឱ្យបង្កើតក្រុម “មិត្តសន្តិភាព”ជាមួយប្រទេសសកលខាងត្បូង ដើម្បីប្រមូលផ្តុំគំនិតឯកភាពរួមសម្រាប់ដោះស្រាយវិបត្តិ ។ប្រឈមមុខនឹងការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មី ភាគីចិនបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា ជំរុញឱ្យបក្សពួកនានារបស់ប៉ាឡេស្ទីនរៀបចំធ្វើកិច្ចសន្ទនានិងចុះហត្ថលេខាលើ《សេចក្តីប្រកាសក្រុងប៉េកាំង》 ដោយគូសបញ្ជាក់ថា ច្រកចេញជាមូលដ្ឋានសម្រាប់ដោះស្រាយការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលគឺអនុវត្តជាក់ស្តែងនូវ “ដំណោះស្រាយរដ្ឋពីរ” ។ នៅចុងឆ្នាំនេះ ស្ថានភាពនយោបាយស៊ីរីស្រាប់តែប្រែប្រួល ភាគីចិនគូសបញ្ជាក់ពីការប្រកាន់ខ្ជាប់នូវគោលការណ៍ដែល “ដឹកនាំដោយប្រជាជនស៊ីរីនិងគ្រប់គ្រងដោយប្រជាជនស៊ីរី” ដើម្បីជួយស៊ីរីគាំពារអធិបតេយ្យភាពនិងស្តារស្ថិរភាពឡើងវិញ ។
តើត្រូវកសាងសេដ្ឋកិច្ចពិភពលោកយ៉ាងណា?តើត្រូវសម្រេចបាននូវគោលដៅតាមរយៈអភិបាលកិច្ចសកលដ៏ល្អពេញលេញយ៉ាងដូចម្តេច? នៅឆ្នាំ២០២៤ ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយ វិបត្តិជាច្រើនដូចជាស្បៀងអាហារនិងថាមពលជាដើមបានគួបផ្សំគ្នា ឯកតោភាគីនិយមនិងការពារនិយមបានងើបឡើងវិញជាបន្តបន្ទាប់ ។តើត្រូវផ្តល់កម្លាំងចលករថ្មីដល់កំណើនសេដ្ឋកិច្ចពិភពលោកតាមរយៈអភិបាលកិច្ចសេដ្ឋកិច្ចសកលប្រកបដោយប្រសិទ្ធិភាពនិងភាពប្រាកដប្រជាយ៉ាងដូចម្ដេច?
ក្នុងកិច្ចប្រជុំកំពូលក្រុងរីយ៉ូ ដឺហ្សាណេរ៉ូនៃប្រទេស G២០ ដែលបើកធ្វើនៅខែវិចិ្ឆកាភាគីចិនបានលើកឡើងគំនិតផ្តួចផ្តើមជាក់ស្តែងអំពីការកែលម្អអភិបាលកិច្ចក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថល អេកូឡូស៊ីនិងសន្តិសុខជាដើម ដោយគូសបញ្ជាក់ថា នឹងកសាងសេដ្ឋកិច្ចពិភពលោកប្រកបដោយកិច្ចសហប្រតិបត្តិការ ស្ថិរភាព ការបើកទូលាយការច្នៃប្រឌិតថ្មី និងមានភាពល្អប្រសើរក្នុងវិស័យអេកូឡូស៊ី ។ នេះបានគ្រោងផែនការលម្អិតសម្រាប់ការកែលម្អអភិបាលកិច្ចសកលក្នុងស្ថានការណ៍ថ្មី ។
ពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ដល់ការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល ចិនបានផ្តល់ផលិតផលសាធារណៈអន្តរជាតិដល់ពិភពលោកជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ។ នៅឆ្នាំ២០២៤ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានចាប់ដំណើរការនូវទស្សវត្សរ៍មាសថ្មី ។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបានបំផុសប្រាក់ទុនអភិវឌ្ឍន៍សរុបជិត២ម៉ឺនលានដុល្លារអាមេរិក បានរៀបចំគម្រោងជាង១១០០ ហើយប្រទេសជាង៨០បានចូលរួម “ក្រុមមិត្តនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល” ។
“ប្រទេសសកលខាងត្បូង”បានងើបឡើងជាមួយគ្នា ជាសញ្ញាដ៏លេចធ្លោនៃបម្រែបម្រួលនិម្មាបកម្មពិភពលោកយ៉ាងខ្លាំង ។ ក្នុងនាមជារដ្ឋសមាជិកធម្មជាតិនៃ“ប្រទេសសកលខាងត្បូង” ភាគីចិនបានធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈគំនិតផ្តួចផ្តើមនិងវិធានការមួយចំនួន ដើម្បីជំរុញឱ្យភាគីនានារួមគ្នាកសាង “សកលខាងត្បូង”ដែលមានភាពកាន់តែបើកទូលាយនិងបរិយាប័ន្ន ។
ឆ្នាំ២០២៤ជិតកន្លងផុតទៅហើយ ឆ្នាំ២០២៥កំពុងចូលមកដល់ ។ ស្ថិតក្នុងពិភពលោកដ៏ច្របូកច្របល់ មិនខ្លាចហានិភ័យនិងបញ្ហាប្រឈម ចិននឹងបន្តធ្វើជាកម្លាំងសន្តិភាពកម្លាំងសាមគ្គីភាព កម្លាំងបើកទូលាយ កម្លាំងយុត្តិធម៌និងកម្លាំងបរិយាប័ន្នយ៉ាងមុតមាំ ដើម្បីជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ក៏ដូចជាត្រួសត្រាយអនាគតកាន់តែល្អបវរជាមួយភាគីនានាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង