**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ ឱ្យបានល្អប្រសើរ**ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផលី្លន ចេញមុខសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសថាពិតជាបានចុះផ្សាយព័ត៌មានមិនពិត និងវីដេអូចាស់**ឯកឧត្ដម វង្សី វិស្សុត ដាក់ចេញទិសដៅការងារបន្ត ១២ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្ស ទីស្ដីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ**ក្រសួងសេដ្ឋកិច្ច ប្រកាសបង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបង្រ្កាប បានគ្រឿងញៀនចម្រុះជាង ១៤តោន**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូ MFI ចុះពិនិត្យប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយម នៅតំបន់សមុទ្រក្នុងខេត្តកែប កំពត ព្រះសីហនុ និងកោះកុង**ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលា កសាងអគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី នៅក្នុងវត្តព្រៃច្រាប**ទេសរដ្ឋមន្ត្រី គន់ គីម បើកកិច្ចប្រជុំស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅ ឆ្នាំ២០២៥**លោក Mark Zuckerberg លក់ភាគហ៊ុនក្រុមហ៊ុនយក្សរបស់ខ្លួន ដែលមានតម្លៃរហូតដល់ ២ពាន់លានដុល្លារពេញមួយឆ្នាំ២០២៤**សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្ដីសម្រេច ការតែងតាំងសមាសភាពគណៈកម្មាធិការអន្ដរក្រសួង សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ទៅកាន់អឺរ៉ុប តាមរយៈអ៊ុយក្រែន ត្រូវបានបិទនៅថ្ងៃចូលឆ្នាំសកល

យន្តហោះ Jeju Air ១គ្រឿងទៀត នៅកូរ៉េខាងត្បូង ជួបបញ្ហាកង់ក្រោយហោះឡើងបានបន្តិច ប៉ុន្តែត្រឡប់មកចុះចតវិញ ដោយសុវត្ថិភាព ជាមួយអ្នកដំណើរ១៦១នាក់

សេអ៊ូល៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ ជើងហោះហើរមួយទៀតរបស់អាកាសចរណ៍ Jeju Air នៅប្រទេសកូរ៉េខាងត្បូង បានវិលត្រឡប់មកចុះចត នៅអាកាសយានដ្ឋានវិញ ដោយសុវត្ថិភាព បន្ទាប់ពីហោះឡើងបានបន្តិច ក៏ជួបបញ្ហាផ្នែកកង់ស្រដៀងគ្នា ទៅនឹងបញ្ហារបស់យន្តហោះដាច់ដោយឡែកមួយទៀត ប៉ុន្តែមានម៉ូដែលដូចគ្នារបស់អាកាសចរណ៍នេះ ដែលបានជួបគ្រោះថ្នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap។

ជើងហោះហើរ 7C101 របស់អាកាសចរណ៍ Jeju Air ដែលបានហោះចាកចេញពី អាកាសយានដ្ឋានអន្តរជាតិ Gimpo សំដៅឆ្ពោះទៅកាន់ទីក្រុង Jeju កាលពីវេលាម៉ោង៦៖៣៧នាទីព្រឹក បានជួបបញ្ហាមួយពាក់ព័ន្ធទៅនឹងកង់ ក្រោយហោះឡើងបានបន្តិច។ យន្តហោះនោះ ក៏បានត្រឡប់មកកាន់អាកាសយានដ្ឋាន Gimpo វិញ ហើយចុះចតដោយសុវត្ថិភាព នៅម៉ោង៧៖២៥នាទីព្រឹក ជាមួយអ្នកដំណើរ១៦១នាក់។

កង់គឺជាផ្នែកដ៏សំខាន់ ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ ជាមួយសុវត្ថិភាពនៃជើងហោះហើរមួយ ពោលគឺពួកវាជួយធានាសុវត្ថិភាព សម្រាប់ការហោះឡើង និងចុះចតរបស់យន្តហោះ ហើយកាត់បន្ថយហានិភ័យ អំឡុងការចុះចតលក្ខណៈបន្ទាន់។

គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់យន្តហោះរបស់ Jeju Air ១គ្រឿង ដែលបានរអិលធ្លាក់ចេញពីផ្លូវ ហើយផ្ទុះឆេះអំឡុងពេលព្យាយាមចុះចត នៅស្រុក Muan កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ និងបានផ្តាច់ជីវិតមនុស្ស១៧៩នាក់ ក្នុងចំណោម១៨១នាក់ ត្រូវបានជឿថា កង់ទាំង៣របស់យន្តហោះនោះ បានជាប់គាំងមិនអាចបញ្ចេញមកខាងក្រៅ ជាហេតុបង្ខំឱ្យយន្តហោះត្រូវចុះចត ទាំងគ្មានកង់។ យន្តហោះដែលត្រឡប់មកវិញ ដោយសុវត្ថិភាពនាថ្ងៃចន្ទនេះ គឺជាម៉ូដែល Boeing B737-800 ពោលគឺម៉ូដែលដូចគ្នាជាមួយ Boeing B737-800 ដែលបានជួបគ្រោះថ្នាក់ កាលពីថ្ងៃអាទិត្យ។ អាកាសចរណ៍ Jeju Air ធ្វើប្រតិបត្តិការ យន្តហោះម៉ូដែលនេះ សរុប៣៩គ្រឿង ក្នុងចំណោមយន្តហោះទាំងអស់របស់ខ្លួន ចំនួន៤១គ្រឿង។

អត្ថបទដែលជាប់ទាក់ទង