**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ ឱ្យបានល្អប្រសើរ**ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផលី្លន ចេញមុខសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសថាពិតជាបានចុះផ្សាយព័ត៌មានមិនពិត និងវីដេអូចាស់**ឯកឧត្ដម វង្សី វិស្សុត ដាក់ចេញទិសដៅការងារបន្ត ១២ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្ស ទីស្ដីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ**ក្រសួងសេដ្ឋកិច្ច ប្រកាសបង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបង្រ្កាប បានគ្រឿងញៀនចម្រុះជាង ១៤តោន**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូ MFI ចុះពិនិត្យប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយម នៅតំបន់សមុទ្រក្នុងខេត្តកែប កំពត ព្រះសីហនុ និងកោះកុង**ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលា កសាងអគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី នៅក្នុងវត្តព្រៃច្រាប**ទេសរដ្ឋមន្ត្រី គន់ គីម បើកកិច្ចប្រជុំស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅ ឆ្នាំ២០២៥**លោក Mark Zuckerberg លក់ភាគហ៊ុនក្រុមហ៊ុនយក្សរបស់ខ្លួន ដែលមានតម្លៃរហូតដល់ ២ពាន់លានដុល្លារពេញមួយឆ្នាំ២០២៤**សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្ដីសម្រេច ការតែងតាំងសមាសភាពគណៈកម្មាធិការអន្ដរក្រសួង សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ទៅកាន់អឺរ៉ុប តាមរយៈអ៊ុយក្រែន ត្រូវបានបិទនៅថ្ងៃចូលឆ្នាំសកល**ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤

គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺ រៀបចំការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ក្នុងពិធីតាំងពិព័រណ៍អបអរសាទរបុណ្យឆ្លងឆ្នាំសាកល២០២៥ 

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការជួបពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺបានប្រាប់ឲ្យដឹងថាដោយមានការចូលរួមគាំទ្រពីកំលាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ត កំលាំងកងរាជអាវុធហត្ថខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺនិងអ្នកពាក់ព័ន្ធយើងបានចូលរួមផ្សព្វផ្សាយក្នុងពិធីតាំងពីពណ៌ដើម្បីអបអរសាទរឆ្លងឆ្នាំថ្មីសាកល២០២៥។

បណ្ឌិត តូច ប៉ូលីវ៉ា បានប្រាប់ឱ្យដឹងពីគោលបំណងថា គឺដើម្បីលើកកម្ពស់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺក៏ដូចជាសាធារណជនដែលមកទស្សនាខេត្តកំពង់ស្ពឺទាំងអស់ពីបញ្ហាគ្រឿងញៀនក៏ដូចជាApp NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីពួកគាត់បានដឹងកាន់តែច្បាស់ហើយពួកគាត់អាចចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ពួកគាត់។

ក្នុងនាមឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺ បណ្ឌិត តូច ប៉ូលីវ៉ា សូមថ្លែងអំណរគុណនិងកោតសរសើរដល់កម្លាំងមានសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធរបស់យើងដែលបានចូលរួមសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននិង App NoDrug នេះ ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានជម្រាបជូនផងដែរថា ការផ្សព្វផ្សាយនេះយើងធ្វើជាលក្ខណៈទូទៅគ្រប់រាជធានីខេត្តតាមគ្រប់រូបភាពលទ្ធភាពសំដៅធ្វើយ៉ាងណាពញ្ញាក់នូវស្មារតីរបស់ប្រជាពលរដ្ឋឲ្យចូលរួមដើម្បីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍របស់យើង និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់ App NoDrug ទាំងអស់គ្នាដើម្បីរួមគ្នាធ្វើឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធភាពនិងមានដំណោះស្រាយរាល់ករណីគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង