ព្រឹត្តិការណ៍ «សាទរកម្ពុជា» ធ្វើឡើងដើម្បីអបអរសាទរដល់ដំណើរវិវឌ្ឍន៍ដ៏វែងឆ្ងាយរបស់កម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព
ភ្នំពេញ៖ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ពោរពេញទៅដោយសិល្បៈ វប្បធម៌ ទាំងបុរាណ និងសហសម័យ រួមបញ្ចូលគ្នា ដើម្បីអបអរសាទរដល់ដំណើរវិវឌ្ឍន៍ដ៏វែងឆ្ងាយរបស់កម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព។ នេះបើយោងតាមបណ្ដាញសង្គមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ជួបគ្នានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីវេលាម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទាបភ្លឺ។
ការត្រៀមលក្ខណ: ការរៀបចំតុបតែងលម្អ ការហាត់សម និងផែនការផ្សេងៗត្រូវបានរៀបចំរួចរាល់ ដេីម្បីនឹងសម្តែង តាំងបង្ហាញ ក៏ដូចជាបង្កការសប្បាយរីករាយជូនបងប្អូន អ៊ំពូមីង តាយាយមហាគ្រួសារខ្មែរ និងភ្ញៀវជាតិ និងអន្តរជាតិ ទស្សនាកំសាន្ត និងស្វែងយល់ពីវប្បធម៌ប្រពៃណីខ្មែរ ព្រមទាំងសាទរជាមួយនឹងសមិទ្ធផលជាច្រេីនរបស់កម្ពុជា។
សូមអញ្ជេីញបងប្អូន អ៊ំពូមីង តាយាយ អញ្ជេីញទៅទស្សនាកំសាន្តជាមួយនឹងកម្មវិធីសាទរកម្ពុជា ដែលនឹងប្រារព្វធ្វេីនៅថ្ងៃស្អែកនេះ នៅមុខព្រះបរមរាជវាំង រហូតដល់ថ្ងៃថ្មី ឆ្នាំថ្មី ឆ្នាំ២០២៥៕