**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ ឱ្យបានល្អប្រសើរ**ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផលី្លន ចេញមុខសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសថាពិតជាបានចុះផ្សាយព័ត៌មានមិនពិត និងវីដេអូចាស់**ឯកឧត្ដម វង្សី វិស្សុត ដាក់ចេញទិសដៅការងារបន្ត ១២ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្ស ទីស្ដីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ**ក្រសួងសេដ្ឋកិច្ច ប្រកាសបង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបង្រ្កាប បានគ្រឿងញៀនចម្រុះជាង ១៤តោន**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូ MFI ចុះពិនិត្យប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយម នៅតំបន់សមុទ្រក្នុងខេត្តកែប កំពត ព្រះសីហនុ និងកោះកុង

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ចុះហត្ថលេខាលើច្បាប់ថវិកាឆ្នាំ២០២៥

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ នៅថ្ងៃចន្ទទី៣០ ខែធ្នូ បានចុះហត្ថលេខាលើច្បាប់ថវិកាឆ្នាំ២០២៥ ដោយនិយាយថា ការកើនឡើង១០ ភាគរយនៃការចំណាយរបស់រដ្ឋាភិបាលដល់កំណត់ត្រា ៦,៣៣ពាន់ពាន់លានប៉េសូ ឬត្រូវនឹង ១០៩,២ពាន់លានដុល្លារ នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

ការចំណាយនេះកើនឡើងខ្ពស់ជាងការព្យាករណ៍ចំនួន ៦,១៨ពាន់ពាន់លានប៉េសូ ដែលបានប្រកាសកាលពីដើមខែនេះ នៅពេលដែលប្រាក់ចំណូលត្រូវបានព្យាករណ៍ថាមានចំនួន ៤,៦៤ពាន់ពាន់លានប៉េសូ និងឱនភាពថវិកានៅ ៥,៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប។

លោក ម៉ាកូស បាននិយាយបន្ទាប់ពីការចុះហត្ថលេខាថា៖ «វាត្រូវបានរចនាឡើងមិនត្រឹមតែដើម្បីដោះស្រាយតម្រូវការបច្ចុប្បន្នរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទ្រទ្រង់កំណើន និងលើកកម្ពស់ជីវិតមនុស្សជំនាន់ក្រោយៗទៀត»។

រដ្ឋមន្ត្រីក្រសួងថវិកា លោកស្រី អាម៉ែនណា ប៉ាងហ្គានដាម៉ាន (Amenah Pangandaman) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា វិស័យអប់រំទទួលបានថវិកាច្រើនបំផុតសម្រាប់ឆ្នាំ២០២៥ ជាមួយនឹង ១,០៥៣ពាន់ពាន់លានប៉េសូ បន្ទាប់មកក្រសួងសាធារណការមានទទួលបានចំនួន ១,០៣៤ពាន់ពាន់លានប៉េសូ។

លោក ប៉ាងហ្គានដាម៉ាន បាននិយាយថា ទឹកប្រាក់ចំនួន ៣៥ពាន់លានប៉េសូត្រូវបានបម្រុងទុកសម្រាប់កម្មវិធីទំនើបកម្មរបស់យោធា ទាបជាង៥០ពាន់លានប៉េសូដែលរដ្ឋាភិបាលបានស្នើឡើងដំបូង។ អ្នកតស៊ូមតិផ្នែកថវិកាបានត្អូញត្អែរអំពីការកាត់បន្ថយថវិកាលើវិស័យអប់រំ និងការដកប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីធានារ៉ាប់រងសុខភាពរបស់រដ្ឋាភិបាល ក្នុងចំណោមការកាត់បន្ថយផ្សេងទៀត។

លោក ម៉ាកូស បានពន្យារពេលការចុះហត្ថលេខាលើសពីមួយសប្តាហ៍ ដោយលើកឡើងពីតម្រូវការដើម្បីពិនិត្យមើលផែនការចំណាយចុងក្រោយដែលត្រូវបានអនុម័តដោយសភា។

លោក បាន និយាយ ថា លោក បាន វេតូ លើ ការ ស្នើ ចំណាយ ជាង ១៩៤ពាន់ លាន ប៉េសូ។ ការចំណាយរបស់រដ្ឋាភិបាលជាប្រវត្តិសាស្ត្ររួមចំណែកប្រហែលមួយភាគប្រាំនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលត្រូវបានកំណត់គោលដៅពី៦ ទៅ៨ ភាគរយក្នុងឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង