**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ ឱ្យបានល្អប្រសើរ**ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផលី្លន ចេញមុខសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសថាពិតជាបានចុះផ្សាយព័ត៌មានមិនពិត និងវីដេអូចាស់**ឯកឧត្ដម វង្សី វិស្សុត ដាក់ចេញទិសដៅការងារបន្ត ១២ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្ស ទីស្ដីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ**ក្រសួងសេដ្ឋកិច្ច ប្រកាសបង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបង្រ្កាប បានគ្រឿងញៀនចម្រុះជាង ១៤តោន

អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរសម្អាតអនាម័យបរិស្ថាន នៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ត ឱ្យបានស្អាតល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងរំលឹកដល់អាជ្ញាធរស្រុក-ក្រុង ពិសេសមន្ទីរទេសចរណ៍ខេត្ត ត្រូវសហការគ្នា ធ្វើការសម្អាតអនាម័យ បរិស្ថាន នៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ត ឱ្យបានស្អាតល្អ ដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តកាន់តែច្រើន។

ថ្លែងក្នុងឱកាសអញ្ជើញក្នុងសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៤ នឹងលើកទិសដៅបន្ត ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា ខេត្តតាកែវមានតំបន់រមណីយដ្ឋាន ប្រវត្តិសាស្ត្រ វប្បធម៌ និងរមណីយដ្ឋានកែច្នៃជាច្រើនកន្លែង សម្រាប់ភ្ញៀវជាតិ អន្តរជាតិ មកលេងកម្សាន្តជារៀងរាល់ថ្ងៃ ទន្ទឹមនឹងនោះ ដើម្បីទាក់ទាញ ភ្ញៀវជាតិ មកលេងកាន់តែច្រើនបាន គប្បីអាជ្ញាធរ ក្រុងស្រុក ដែលមានតំបន់រមណីយដ្ឋាន ត្រូវធ្វើការអភិវឌ្ឍន៍ កែច្នៃ ធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញ ពិសេស បញ្ហាសំរាម ត្រូវចូលរួមសំអាត ឱ្យបានស្អាតល្អ ដើម្បីធានាបាននៅ ភាពស្អាត បរិស្ថានស្អាត និងអនាម័យជូនភ្ញៀវទេសចរណ៍។

អភិបាលខេត្តតាកែវ បានថ្លែងបន្តទៀតថា ក្រៅពីការអភិវឌ្ឍន៍ តំបន់ទេសចរណ៍ អាជ្ញាធរ ពិសេសមន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ ណែនាំដល់អាជីវករលក់ដូរ មិនត្រូវដំឡើងថ្លៃ ហួសហេតុពេកទេ ដែល ធ្វើឲ្យ ប៉ះពាល់ដល់ភ្ញៀវជាតិ អន្តរជាតិ មកលេងកម្សាន្ត ព្រោះវិស័យទេសចរណ៍ គឺជាវិស័យមួយដែលជំរុញ ដល់កំណើនសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ បានរីកចម្រើន ចូលរួមកាត់បន្ថយ ភាពក្រីក្រ និងចំណាកស្រុកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង