ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ សម្តេចពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ក្នុងឱកាសចូលឆ្នាំសកល ២០២៥
ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ដែលនឹងឈានចូលមកដល់នាថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ខាងមុខនេះ ខ្ញុំបាទ និងភរិយា សូមគោរពអនុញ្ញាតចូលរួមសម្តែងនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្សយ៉ាងក្រៃលែងជាទីបំផុតជូនចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំង ក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តចូលរួមចំណែកក្នុងបេសកកម្មបម្រើដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនៃ ជាតិ សាសនា ព្រះមហាក្សត្រ។
សូម សម្តេចអគ្គមហាពញាចក្រី និង សម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ ៕