អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យមន្ត្រីពេទ្យសត្វ និងមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ចុះពិនិត្យទីសត្តឃាតដ្ឋាន តាមបណ្ដាក្រុង ស្រុក
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់អភិបាលខេត្តកំពង់ចាម ឯកឧត្ត អ៊ុន ចាន់ដា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ នេះ មន្ត្រីអង្គភាពច្រកចេញចូលតែមួយសាលាខេត្តកំពង់ចាម និងមន្ត្រីបក្សសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម បានចុះពិនិត្យទីសត្តឃាតដ្ឋាន តាបបណ្តាក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
បើតាមមន្ត្រីច្រកចេញចូលតែមួយបានហើយដឹងថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត មន្ត្រីច្រកចេញចូលតែមួយសាលាខេត្តកំពង់ចាម សហការជាមួយមន្ត្រីបសូរព្យាបាលនៅមន្ទីរកសិកម្មខេត្ត បានចុះត្រួតពិនិត្យទីតាំងសត្តឃាតដ្ឋាន មុនចេញលិខិតអនិញ្ញាត ។
មន្ត្រីដដែលបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំដដែលនេះ ក្រុមការងារបានចុះត្រួតពិនិត្យគ្រប់ទីតាំងសត្តឃាតដ្ឋានដែលមានចំនួន ៨ ទីតាំង នៅតាមបណ្ដាលក្រុង ស្រុក ក្នុងខេត្តកំពង់ចាម ៕