**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ណូវ៉ែលហ្សេឡង់ទាំងអស់ នឹងជាចំណែកដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលអនាគត**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ​វាយតម្លៃ​ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​ និងសេវាសង្គមប្រចាំឆ្នាំ​ និនិងលេីកទិសដៅអនុវត្តបន្ត**នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនអ្នកបើករថយន្តដឹកកម្មករម្នាក់ ដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កហិង្សា បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់**តើអ្នកណាជាអ្នកដាក់គ្រាប់បែក បំពង់នៅខាងក្រៅ ការិយាល័យ DNC ក្នុងទីក្រុងវ៉ាស៊ីនតោន នៅមុនថ្ងៃការវាយប្រហារ លើវិមានកាពីតូល?**លោកបណ្ឌិត កៅ មុយថង៖ ក្នុងឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងមានការរីកចម្រើនបន្ថែមទៀត ជាពិសេស ទំនាក់ទំនងខាងសេដ្ឋកិច្ច កាន់តែល្អប្រសើរ**ក្រសួងការងារ សង្ឃឹមថានិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី សម្រាប់ឆ្នាំ២០២៥នេះ នឹងធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាប្រកបដោយថាមពល**ក្រុមហ៊ុន Apple កំពុងផ្តល់ការបញ្ចុះតម្លៃដ៏កម្ររហូតដល់៥០០យ័ន ឬប្រមាណ៦៨,៥០ដុល្លារអាម៉េរិកលើម៉ូដែល iPhone ស៊េរីចុងក្រោយបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៣ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥**លោក ហ្សេលេនស្គី ជឿថាលោក ដូណាល់ ត្រាំ ពិតជាចង់បិទបញ្ចប់សង្រ្គាម**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ**ក្រសួងសេដ្ឋកិច្ចបង្កើតក្រុមការងារបច្ចេកទេសសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ, ឯកឧត្ដម ឱម ម៉ាក់ធារិទ្ធ ជាប្រធាន**ក្រសួងធនធានទឹក ជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី៦-១៤ ខែមករា ឆ្នាំ២០២៥**ឡាន Lexus RX300 បុកពីក្រោយរថយន្ដដឹកទំនិញលេីផ្លូវល្បឿនលឿន បណ្ដាលឱ្យស្លាប់២នាក់ និងរបួសម្នាក់**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ដែលព្យាយាមអនុវត្តដីកាចាប់ខ្លួនលោក Yoon Suk Yeol ត្រូវបានរារាំងដោយកងអង្គរក្ស**ប្រតិបត្តិការ បង្រ្កាបបទល្មើស ការលួចកាប់ឈើខុសច្បាប់ ក្នុងភូមិសាស្ត្រ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំនៃអង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅកម្ពុជាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ**ព្រះរាជវត្តមានយាងស្វាគមន៍ឆ្លងឆ្នាំថ្មីរបស់ព្រះចៅអធិរាជជប៉ុននិងអធិរាជនីនៅខាងមុខព្រះរាជវាំងជាសាធារណៈ ក្រោយខកខាន៣ឆ្នាំ

អាកាសធាតុមិនល្អ វាយលុកផ្នែកខ្លះ នៃចក្រភពអង់គ្លេស

ឡុងដ៏៖ អាកាសធាតុមិនល្អ មុនថ្ងៃចូលឆ្នាំសកលមកដល់ បានវាយលុកផ្នែកខ្លះនៃចក្រភពអង់គ្លេស ខណៈអ្នករៀបចំកម្មវិធីឆ្លងឆ្នាំ នៅវិថី Hogmanay នៃរដ្ឋធានី Edinburgh ប្រទេស Scotland បានលុបចោលព្រឹត្តិការណ៍របស់ខ្លួន ក្រោមហេតុផលសុវត្ថិភាពសាធារណៈ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ ២០២៤។

កម្មវិធីឆ្លងឆ្នាំសកល នៅរដ្ឋធានី Edinburgh មានការចាប់ឆ្នោតផ្សងសំណាងយកកញ្ចប់ទេសចរណ៍ដ៏ធំ ហើយបានទាក់ទាញមនុស្សប្រហែល ៣០,០០០នាក់កាលពីឆ្នាំមុន ជាមួយនិងការបាញ់កាំជ្រួច ក៏ដូចជាការប្រគុំតន្ត្រីផងដែរ។ ប៉ុន្តែឆ្នាំនេះ អ្នករៀបចំកម្មវិធីនិយាយថា វាមិនសុវត្ថិភាពទេក្នុងការរៀបចំព្រឹត្តិការណ៍ ដែលគ្រោងទុកសម្រាប់ថ្ងៃចន្ទ និងថ្ងៃចូលឆ្នាំសកលនៅថ្ងៃអង្គារ ដោយសារតែ «ខ្យល់បក់ខ្លាំង និងអាកាសធាតុមិនល្អ»។

ក្រមប្រឹក្សាក្នុងតំបន់និយាយថា ការបាញ់កាំជ្រួចឆ្នាំថ្មីដែលគ្រោងទុក នៅក្នុងទីក្រុងរមណីយដ្ឋានវិស្សមកាល Blackpool ភាគពាយ័ព្យប្រទេសអង់គ្លេស ក៏ត្រូវលុបចោលដែរ ដោយសារតែការព្យាករអំពីខ្យល់បក់ខ្លាំង។ ទីភ្នាក់ងារការពារបរិស្ថាន Sepa របស់ Scotland បានចេញការព្រមានដ៏កម្រ អំពីទឹកជំនន់ធ្ងន់ធ្ងរមានគ្រោះថ្នាក់ដល់ជីវិត សម្រាប់ផ្នែកខ្លះនៃប្រទេស។

ជាមួយគ្នានេះ ការិយាល័យ Met Office របស់ចក្រភពអង់គ្លេស បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងអាចកើតមាន នៅផ្នែកខ្លះនៃប្រទេស Scotland អៀរឡង់ខាងជើង រួមទាំងភាគខាងជើងនៃប្រទេសអង់គ្លេស។ ការធ្លាក់ព្រិល ក៏ត្រូវបានព្យាករផងដែរ សម្រាប់ផ្នែកខ្លះនៃប្រទេស Scotland៕

អត្ថបទដែលជាប់ទាក់ទង