លោកXi Jinpingជួបសំណេះសំណាលជាមួយតំណាងអង្គភាពកម្មាភិបាលចូលនិវត្តន៍ទូទាំងប្រទេសចិនដែលទទួលបានប័ណ្ណសរសើរជាសមូហភាពភាពឈានមុខនិងបុគ្គលឈានមុខ
ព្រឹកថ្ងៃទី៣១ ខែធ្នូ លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានជួបសំណេះសំណាលជាមួយតំណាងអង្គភាពកម្មាភិបាលចូលនិវត្តន៍ទូទាំងប្រទេសចិនដែលទទួលបានប័ណ្ណសរសើរជាសមូហភាពឈានមុខនិងបុគ្គលឈានមុខនៅវិមានសភាប្រជាជនក្រុងប៉េកាំង ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះពួកគេ ព្រមទាំងសង្ឃឹមថា ពួកគេនឹងផ្សព្វផ្សាយប្រពៃណីដ៏រុងរឿង បន្តរក្សាឥរិយាបថនយោបាយនិងបន្តរួមចំណែកយ៉ាងសកម្មក្នុងការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសជាតិដ៏ខ្លាំងខ្លា និងបុព្វហេតុដ៏អស្ចារ្យនៃការស្តារប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕
សន្និបាតបានប្រគល់ប័ណ្ណសរសើរដល់អង្គភាពកម្មាភិបាលចូលនិវត្តន៍ដែលជាសមូហភាពឈានមុខចំនួន១៥០និងបុគ្គលឈានមុខចំនួន៤៥០រូប៕