**ក្មេងទំនើង៦៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ចំនួន ១០នាក់**ឱកាសការងារ! ក្រសួងប្រៃសណីយ៍ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ៥នាក់**ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តកោះកុង**ក្រុមហ៊ុន Apple យល់ព្រមបង់ប្រាក់ដើម្បីដោះស្រាយបណ្តឹងឯកជនភាពដែលត្រូវបានចោទប្រកាន់ថា ប្រើប្រាស់ Siri លួចថតសំឡេងក្នុងអំឡុងពេលសន្ទនា**រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមួយនាំមុខ ក្នុងចំណោមប្រទេសទាំង៥ ក្នុងពិភពលោក ដែលបានលុបបំបាត់ពលកម្មកុមារ**អគ្គីភ័យឆាបឆេះអគារកម្ពស់ ៨ជាន់នៅទីក្រុង Seongnam របស់កូរ៉េខាងត្បូង**ប្រមុខការទូតរបស់បារាំង ទៅដល់រដ្ឋធានីដាម៉ាស ក្នុងការចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចលើកដំបូង**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយជប៉ុន និងសហរដ្ឋអាម៉េរិក**រដ្ឋសភានឹងសហការដើម្បីផលិតស្ប៉តវីដេអូ ផ្សព្វផ្សាយឱ្យទូលំទូលាយពីហានិភ័យ នៃជំងឺមិនឆ្លង**លេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បើកកិច្ចប្រជុំលើកដំបូង**ប្រធានសេវាសន្តិសុខ ប្រធានាធិបតីកូរ៉េខាងត្បូង មិនអនុញ្ញាតឱ្យក្រុមអ្នកស៊ើបអង្កេត ចូលឆែកឆេរលំនៅដ្ឋាន របស់ប្រធានាធិបតី លោក Yoon Suk-yeol**ឯកឧត្តម ម៉ន គ្រីយ៉ា ដឹកនាំគណៈប្រតិភូក្រសួងការងារ ចូលគោរពវិញ្ញាណក្ខន្ធសព លោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**ឯកឧត្តម ជា សុមេធី អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ សុីផេន**និយតករទំនាក់ទំនងរបស់ប្រទេសម៉ាឡេស៊ី ផ្តល់អាជ្ញាបណ្ណដល់កម្មវិធី TikTok និង WeChat ឱ្យដំណើរការនៅក្នុងប្រទេស**អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់មន្ដ្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្ត ត្រូវរក្សាសាមគ្គីភាពឱ្យបានល្អ ដើម្បីឱ្យអង្គភាពមានការរីកចម្រើន**ក្រសួងបរិស្ថាន ចេញសេចក្តីណែនាំស្តីពី ការអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»**កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី៣ ខែមករា​នេះ មានការងាររហូតដល់ទៅចំនួន ៥២.២៣៤កន្លែង កំពុងរង់ចាំអ្នក!**ឯកឧត្តម មាស សុភ័ណ្ឌ៖ ផ្លូវក្រវាត់ព្រំដែន នឹងក្លាយទៅជារបងការពារព្រំដែនមួយដ៍រឹងមាំ និងជាផ្លូវសរសៃឈាមមួយទៀត ជួយជំរុញដល់សេដ្ឋកិច្ចជាតិ និងវិស័យទេសចរណ៍កម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញ គោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តការតាមដាន និងឆ្លើយតបជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានា ដោយនវានុវត្តន៍ និងបុរេសកម្ម

ឆ្នាំ២០២៥ បង្កើនវឌ្ឍនភាពសមិទ្ធផលនៃការអនុវត្ត«គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» និង«សហគមន៍ជោគវាសនារួមមនុស្សជាតិ»

ឆ្នាំ២០២៥ជាការទទួលបន្តមរតកដ៏សំខាន់របស់ឆ្នាំ២០២៤ដែលទើបបិទបញ្ចប់នេះ បានលាតត្រដាងយ៉ាងច្បាស់ថាប្រជាជនចិនដែលទើបទទួលអំណរពរជ័យ៧៥ឆ្នាំនៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្រោមការដឹកនាំដ៏ត្រឹមត្រូវបំផុតរបស់បក្សកុម្មុយនិស្តចិន ដូចក្នុងសុន្ទរកថាជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ របស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានគូសបញ្ជាក់ពីវឌ្ឍនភាពសេដ្ឋកិច្ចតាមរយៈគោលនយោបាយកំណែទម្រង់បើកទូលាយក្នុងជំហានមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដោយបានផ្សារភ្ជាប់និងការអភិវឌ្ឍបច្ចេកវិទ្យា និងឧស្សាហកម្មនវានុវត្តបញ្ញាសិប្បនិម្មិតជំនាន់ថ្មីដែលមិនត្រឹមនៅក្នុងផែនដីនេះទេ ថែមទាំងនៅក្នុងលំហអាវកាសនៃស្ថានីយធានកុងរបស់ប្រទេសចិនទៀតផង។ «ប្រទេសមួយ របបពីរ» ដែលបានអនុវត្តយ៉ាងជោគជ័យនៅក្នុងប្រទេសចិន រួមជាមួយការគាំទ្ររបស់សហគមន៍អន្តរជាតិលើ«គោលការណ៍ចិនតែមួយ» ក៏បានរំលេចយ៉ាងច្បាស់នៅក្នុងកិច្ចខិតខំរបស់ប្រទេសចិនក្នុងដំណើរអភិវឌ្ឍរបស់ខ្លួនរយៈពេល៧៥ឆ្នាំមកនេះ ហើយសម្លេងសារជូនពរឆ្នាំ២០២៥របស់លោក Xi Jinping ប្រៀបដូចស្នូរជួងដែលបានបន្លឺឡើងទទួលអំណរឆ្នាំថ្មី បានផ្តល់នូវក្តីសង្ឃឹមដល់ក្តីសុបិនដល់ប្រទេសចិន និងពិភពលោកទាំងមូលក្នុងចរន្តនៃការវិញត្របាញ់ចូលគ្នាលើទំនាក់ទំនងវិជ្ជមានប្រកបដោយសន្តិភាពនៃសហគមន៍ដែលមានអនាគតរួមគ្នាដើម្បីគេចចេញផុតពីវិបត្តិសកលនានា។

ឆ្នាំ២០២៥តាមរយៈសារជូនពររបស់លោក Xi Jinping បានរំលេចពីប្រាជ្ញាចិនក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំលំដាប់ទី២របស់ពិភពលោកនៅក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច ដែលនេះជាការគូសរំលេចថា ប្រទេសចិនតែងឈរជាប់ជានិច្ចជាមួយកិច្ចអភិវឌ្ឍសកលបើទោះជាពិភពលោកបាននិងកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏ប្រទេសចិននៅបន្តធ្វើជាខែលការពារយ៉ាងរឹងមាំដល់ផលប្រយោជន៍របស់មនុស្សជាតិ។ កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដោយមានការគាំទ្រជ្រោមជ្រែងពីគំនិតផ្តួចផ្តើមទាំង៤រួមមាន «ខ្សែក្រវាត់និងផ្លូវ» «អភិវឌ្ឍន៍សកល» «សន្តិសុខសកល» និង «អរិយធម៌សកល» ដែលបានផ្តួចផ្តើមដោយប្រទេសចិនដែលមានលោក Xi Jinping ជាស្នូល និងរួមគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពរវាងចិននិងបណ្តាប្រទេសនានាលើសលុបក្នុងពិភពលោក កំពុងបញ្ចេញឫទ្ធានុភាពដោយបានជម្នះនូវរាល់សមរភូមិឧបសគ្គនានាក្នុងឆ្នាំ២០២៤ ដោយបានបង្ហាញនូវសមិទ្ធផលជាច្រើនដែលបានសម្រេចក្នុងមួយឆ្នាំកន្លងមក ហើយបន្តជ័យជម្នះនេះក្នុងជំហានយ៉ាងស្វាហាប់ក្នុងឆ្នាំ២០២៥បន្តទៀត។ ប្រាជ្ញាចិនប្រកបដោយគតិបណ្ឌិតប្រសូតចេញពីទស្សនវិជ្ជារបស់លោក Xi Jinping បានទទួលនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ពីមនុស្សជាតិនៅទូទាំងពិភពលោក ហើយកិត្តិនាមរបស់ប្រទេសចិនទទួលបាននូវមោទកភាពយ៉ាងខ្លាំងមិនត្រឹមសម្រាប់ប្រជាជាតិចិនប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនុស្សជាតិទាំងមូល។ ម៉្យាងវិញទៀត ចាប់ពីឆ្នាំ២០១៣ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» និងប្រាជ្ញាចិនស្តីពី «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ដែលបានស្នើដោយប្រទេសចិន បានក្លាយជាការអនុវត្តជាក់ស្តែង ដោយបានអនុញ្ញាតឱ្យប្រាជ្ញាចិនទាំងអស់នេះបន្តជាពរជ័យផ្តល់នូវសមិទ្ធផលកាន់តែច្រើនបន្តិចម្តងៗដល់មនុស្សជាតិ។

ឆ្នាំ២០២៥តាមរយៈសារជូនពររបស់លោក Xi Jinping បានមើលឃើញយ៉ាងច្បាស់ថា ទំនើបកម្មសង្គមនិយមតាមបែបផែនចិនដោយផ្តោតលើសេដ្ឋកិច្ចបៃតងបានក្លាយជាគោលនយោបាយដែលឈានឆ្ពោះទៅការកែលម្អភាពរស់នៅ និងការរីកចម្រើនរបស់ប្រជាជនចិនក្នុងចរន្តនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រទេសចិនតែងបានចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍនេះរួមចំណែកប្រកៀកស្មាជាមួយប្រទេសនានាឱ្យឆាប់បានសម្រេចនូវគោលដៅដែលអង្គការសហប្រជាជាតិផ្តល់ជូនសម្រាប់ឆ្នាំ២០៣០ ដោយប្រទេសចិនយល់ថា ការតភ្ជាប់គ្នា និងការអាស្រ័យលើគ្នាទៅវិញទៅមករវាងប្រទេសនានាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរស់រានមានជីវិតរបស់មនុស្ស។ ឥទ្ធិពលនៃសន្តិភាពមានច្រើនលើសលុបបើធៀបជាមួយនឹងកត្តានានាដែលអាចបង្កឲ្យមានសង្រ្គាម ហើយនិន្នាការរបស់យើងដើម្បីឆ្ពោះទៅរកសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងលទ្ធផលឈ្នះ-ឈ្នះនាពេលនេះ ទទួលបាននូវសន្ទុះខ្លាំងជាងពេលមុនៗ ដែលនេះទស្សនវិស័យបង្ហាញផ្លូវដល់សកម្មភាពទិសដៅ ដូចដែលប្រាជ្ញាចិនបានបង្ហាញ នោះគឺកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិដែលបាននិងកំពុងបង្កើតឲ្យមានជាសណ្តាប់ធ្នាប់អន្ដរជាតិប្រកបដោយសមភាព យុត្តិធម៌ ប្រជាធិបតេយ្យ គឺជាគោលដៅដែលមនុស្សជាតិតែងប្រាថ្នាចង់បាន។
ជារួម តាមរយៈសារជូនពរឆ្នាំ២០២៥របស់លោក Xi Jinping បានមើលឃើញយ៉ាងច្បាស់ថា កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ គឺជាត្រីវិស័យចង្អុលទិសប្រកបដោយវិទ្យាសាស្រ្តដោយឈរយ៉ាងរឹងមាំជាមួយសន្តិភាពនិងការអភិវឌ្ឍដែលតម្កល់ផលប្រយោជន៍របស់ប្រជាជនជាអាទិភាព ហើយដែលតែងលើកទឹកចិត្តដល់បណ្តាប្រទេសនានារួមគ្នានៅក្នុងកិច្ចអភិវឌ្ឍសកល។ សារជូនពររបស់លោកប្រធានរដ្ឋចិនគឺជាបង្ហាញយ៉ាងប្រត្យក្សដោយគ្មានរបៀបវារៈលាក់បាំងណាមួយឡើងដែលថា ប្រទេសចិនបានត្រៀមខ្លួនរួចជាច្រើននៅក្នុងបុព្វហេតុការពារសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់មនុស្សជាតិ ស្របតាមការអនុវត្តយ៉ាងខ្ជាប់ខ្ជួននៃគំនិតផ្តួចផ្តើមនានា ដែលជាពិសេសគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដើម្បីរួមគ្នាបន្តឆន្ទៈជ្រោងទង់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង