សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា “ ទៅបានរលូន និងសុខសុវត្ថិភាព
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា “ ទៅបានរលូន និងសុខសុវត្ថិភាព ជូនដល់បងប្អូន អ៊ំ ពូ មីង តាយាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមលេងកម្សាន្ត។
តាមរយៈបណ្ដាញសង្គមសម្ដេចធិបតី ហ៊ុន ម៉ាណែតបានលើកឡើងថា “ សូមអរគុណដល់ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស័្មគ្រចិត្ត សាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ក្រុមការងារអនាម័យ និងក្រុមការងាទាំអស់ ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា “ ទៅបានរលូន និងសុខសុវត្ថិភាព ជូនដល់បងប្អូន អ៊ំ ពូ មីង តាយាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមលេងកម្សាន្ត និងសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ ជាទីបំផុត”។