ក្នុងឱកាសឆ្លងឆ្នាំសកល ខេត្តកំពង់ចាមទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកកំសាន្ត ជាង ១០ម៉ឺននាក់
ភ្នំពេញ៖ យ៉ាងហោចណាស់មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាង ១០ ម៉ឺននាក់ មកកំសាន្តក្នុងថ្ងៃទី ខែធ្នូឆ្នាំ ២០២៤ ក្នុងខេត្តកំពង់ចាម ដើម្បីចូលរួមកំសាន្តនិងឆ្លងចូលឆ្នាំ២០២៥ នេះ ។
បើតាម លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃឆ្លងឆ្នាំសកលនេះ មានភ្ញៀវជាតិចំនួន ១០៤.០១៥នាក់ និងភ្ញៀវអន្តរជាតិចំនួន ១៧០នាក់ មកចូលរួមកំសាន្តនៅក្នុងតំបន់រមណីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
លោកប្រធានមន្ទីរបានបញ្ជាក់ផងដែរថា ក្នុងដំណើរកំសាន្តរបស់ព្យាជាតិនិងអន្តរជាតិក្នុងថ្ងៃឆ្លងឆ្នាំសកលនេះ គឺសមត្ថកិច្ចបានរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់បានល្អ ដែលធ្វើឲ្យភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយរីករាយ ដោយគ្មានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ៕