**ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញស្ថានភាពអាកាសធាត់នៅកម្ពុជា ចាប់ពីថ្ងៃទី៤-៦ ខែមករា**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ទទួលជួបសម្ដែងការគួរសម និងផ្ដល់អនុសាសន៍ណែនាំមួយចំនួនដល់បេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ប្រទេសអូស្រ្តាលី និងណូវែលសេឡង់**បញ្ជាការដ្ឋានយោធភូមិភាគពិសេស បិទ-បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញដៃចង្កូត បើកបររថយន្តធន់ធ្ងន់ឆ្នាំ២០២៤-២០២៥ ជំនាន់ទី៣**ឯកឧត្តម ងុយ រិទ្ធ៖ ការពង្រីកទីតាំងផលិតកម្មថ្មីៗរបស់រោងចក្រ សហគ្រាស បង្ហាញពីការរីកចម្រើនលើវិស័យការងារនៅកម្ពុជា**ក្មេងទំនើង៦៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ចំនួន ១០នាក់**ឱកាសការងារ! ក្រសួងប្រៃសណីយ៍ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ៥នាក់**ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តកោះកុង**ក្រុមហ៊ុន Apple យល់ព្រមបង់ប្រាក់ដើម្បីដោះស្រាយបណ្តឹងឯកជនភាពដែលត្រូវបានចោទប្រកាន់ថា ប្រើប្រាស់ Siri លួចថតសំឡេងក្នុងអំឡុងពេលសន្ទនា**រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមួយនាំមុខ ក្នុងចំណោមប្រទេសទាំង៥ ក្នុងពិភពលោក ដែលបានលុបបំបាត់ពលកម្មកុមារ**អគ្គីភ័យឆាបឆេះអគារកម្ពស់ ៨ជាន់នៅទីក្រុង Seongnam របស់កូរ៉េខាងត្បូង**ប្រមុខការទូតរបស់បារាំង ទៅដល់រដ្ឋធានីដាម៉ាស ក្នុងការចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចលើកដំបូង**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយជប៉ុន និងសហរដ្ឋអាម៉េរិក**រដ្ឋសភានឹងសហការដើម្បីផលិតស្ប៉តវីដេអូ ផ្សព្វផ្សាយឱ្យទូលំទូលាយពីហានិភ័យ នៃជំងឺមិនឆ្លង**លេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បើកកិច្ចប្រជុំលើកដំបូង**ប្រធានសេវាសន្តិសុខ ប្រធានាធិបតីកូរ៉េខាងត្បូង មិនអនុញ្ញាតឱ្យក្រុមអ្នកស៊ើបអង្កេត ចូលឆែកឆេរលំនៅដ្ឋាន របស់ប្រធានាធិបតី លោក Yoon Suk-yeol**ឯកឧត្តម ម៉ន គ្រីយ៉ា ដឹកនាំគណៈប្រតិភូក្រសួងការងារ ចូលគោរពវិញ្ញាណក្ខន្ធសព លោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**ឯកឧត្តម ជា សុមេធី អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ សុីផេន**និយតករទំនាក់ទំនងរបស់ប្រទេសម៉ាឡេស៊ី ផ្តល់អាជ្ញាបណ្ណដល់កម្មវិធី TikTok និង WeChat ឱ្យដំណើរការនៅក្នុងប្រទេស**អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់មន្ដ្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្ត ត្រូវរក្សាសាមគ្គីភាពឱ្យបានល្អ ដើម្បីឱ្យអង្គភាពមានការរីកចម្រើន

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវឱ្យមានសុខដុមរមនាជាតិ និងឯកភាពជាតិ និងការជឿទុកចិត្តលើរដ្ឋាភិបាល

សេអ៊ូល៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក (Choi Sang-mok) បានអំពាវនាវឱ្យមានសុខដុមរមនាជាតិ និងឯកភាពជាតិ និងការជឿទុកចិត្តលើរដ្ឋាភិបាល នៅក្នុងសុន្ទរកថាឆ្នាំថ្មីមួយកាលពីថ្ងៃអង្គារទី៣១ ខែធ្នូឆ្នាំ២០២៤ ចំពេលមានវិបត្តិនយោបាយដែលមិនធ្លាប់មានពីមុនមក ដែលបង្កឡើងដោយការប្រើច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី យូន ស៊ុកយ៉ុល។

លោក ឆយ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរដោយលើកឡើងពីការផ្លាស់ប្ដូរជុំវិញពាណិជ្ជកម្មសកល ការទូត និងសន្តិសុខ ក៏ដូចជាភាពមិនច្បាស់លាស់ខាងនយោបាយក្នុងស្រុកថា៖«សាធារណរដ្ឋកូរ៉េស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមករដ្ឋាភិបាលនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដំណើរការកិច្ចការរដ្ឋប្រកបដោយស្ថិរភាពលើគ្រប់វិស័យការពារជាតិ ការទូត សេដ្ឋកិច្ច និងសង្គម ដើម្បីប្រជាជនមានអារម្មណ៍ធូរស្រាល»។

លោក ឆយ បានបរិយាយថា រដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងដើម្បីភាពសុខដុមរមនា និងឯកភាពជាតិ ដោយប្តេជ្ញាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកនយោបាយបក្សកាន់អំណាច និងគណបក្សប្រឆាំង ក៏ដូចជាមេដឹកនាំសង្គម ហើយលោកសុំការជឿទុកចិត្តពីប្រជាពលរដ្ឋ និងអាជីវកម្ម។

លោកបន្តថា សម្ព័ន្ធភាពជាមួយសហរដ្ឋអាម៉េរិកនឹងនៅតែរក្សាភាពរឹងមាំ ហើយរដ្ឋាភិបាលនឹងត្រៀមខ្លួនដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សចំពោះរាល់កិច្ចការបរទេស សន្តិសុខ ឬបញ្ហាពាណិជ្ជកម្ម បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងខែមករានេះ។

ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចឯណេះវិញ លោក ឆយ បាននិយាយថា រដ្ឋាភិបាលនឹងបង្កើតវិធានការគាំទ្រសម្រាប់អាជីវកម្មខ្នាតតូច និងអ្នកធ្វើការដោយខ្លួនឯងក្នុងលក្ខណៈទាន់ពេលវេលា ដើម្បីជំរុញតម្រូវការក្នុងស្រុក ខណៈកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុ និងរូបិយបណ្ណបរទេស។

លោក ឆយ ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសបានក្លាយជាមេដឹកនាំស្តីទី បន្ទាប់ពីការទម្លាក់តំណែងនាយករដ្ឋមន្រ្តី ហាន ដុកសូ (Han Duck-soo) ដែលបានធ្វើជាប្រធានាធិបតីស្តីទីចាប់តាំងពីលោក យូន ត្រូវបានចោទប្រកាន់និងព្យួរពីអំណាចកាលពីថ្ងៃទី១៤ ខែធ្នូបន្ទាប់ពីការប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ។ ដោយបានកាន់តួនាទីជាច្រើនជាប្រធានាធិបតីស្តីទី នាយករដ្ឋមន្ត្រីស្តីទី ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ឆយ ក៏បានដឹកនាំក្រុមគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់កណ្តាលថ្នាក់រដ្ឋមន្ត្រីចាប់តាំងពីការធ្លាក់យន្តហោះដ៏សាហាវបំផុតនៅក្នុងប្រទេសកាលពីថ្ងៃអាទិត្យដែលបានសម្លាប់មនុស្ស១៧៩ នាក់៕

អត្ថបទដែលជាប់ទាក់ទង