**បុគ្គលិករដ្ឋាភិបាលចិនរាប់លាននាក់ ត្រូវបានដំឡើងប្រាក់ខែដ៏គួរឱ្យភ្ញាក់ផ្អើល**រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោស ៥៨៦៤នាក់ រួមទាំងជនបរទេស ១៨០នាក់**ក្រសួងសាធារណការ បដិសេធទាំងស្រុងនូវការចុះផ្សាយរបស់កាសែតក្រៅស្រុកថា «នាយកគម្រោង និងតំណាងធនាគារពិភពលោកទទួលលុយសំណូកពីក្រុមហ៊ុន Poly Changda Engineering ជាង១លានដុល្លារជាថ្នូរនឹងការទទួលបានគម្រោង»**Elon Musk អាចចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយជុំវិញការផ្សាយអពីការផ្ទុះដែលពាក់ព័ន្ធនឹង Cybertruck នៅ Las Vegas**មនុស្សជាង ៣០០នាក់ បង្ខំឱ្យភៀសខ្លួនភ្លាមៗចេញពីអណ្តាតភ្លើង ដែលត្របាក់លេបអគារពាណិជ្ជកម្ម នៅភាគខាងត្បូងសេអ៊ូល**Tesla ប្រកាសពីការធ្លាក់ ចុះការលក់ប្រចាំឆ្នាំ លើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជាងដប់ឆ្នាំ**ក្រុមបាតុករស្តាំនិយម នៅកូរ៉េខាងត្បូងប្រើពាក្យស្លោកដូចគ្នានឹងអ្នកគាំទ្រ លោក Trump****ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី៖ រាជរដ្ឋាភិបាល បាននិងកំពុងខំប្រឹងប្រែងប្តូរផ្តាច់ទោះក្នុងតម្លៃណាក៏ដោយ ការពារសុខសន្តិភាពឱ្យខានតែបាន**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី៖ កម្ពុជា បាននិងកំពុងបង្ហាញដល់ពិភពលោកនូវគំរូក្នុងការកសាងសន្តិភាព តាមរយៈវេទិកា និងកិច្ចប្រជុំនានា**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារ​ដោះ​ស្រាយ​បញ្ហា និងពន្លឿនការចុះបញ្ជីដីរដ្ឋ និងការពារដីរដ្ឋ នៅស្រុកមួយចំនួន ក្នុង​ខេត្តព្រះសីហនុ**បញ្ជីឈ្មោះបេក្ខជនទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សាថ្នាក់មហាវិទ្យាល័យនៅខេត្តត្បូងឃ្មុំ**បញ្ជីឈ្មោះបេក្ខជនជាប់ស្ថាពរ ទទួលបានអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅខេត្តក្រចេះ**បញ្ជីឈ្មោះបេក្ខជនជាប់ស្ថាពរ ទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ**បញ្ជីឈ្មោះបេក្ខជនជាប់ស្ថាពរ ទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា**បញ្ជីឈ្មោះបេក្ខជនជាប់ស្ថាពរ ទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅសាកលវិទ្យាល័យខេមរៈ**ពលរដ្ឋក្រីក្រខ្វះខាត ២០គ្រួសារ និងពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ២គ្រួសារ នៅស្រុកព្រៃកប្បាស ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្ត**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី៖ ទិវាជ័យជម្នះ ៧មករា គឺជាព្រឹត្តិការប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានផ្ដួលរំលំរបប ប៉ុលពត សង្គ្រោះជាតិខ្មែរ ឱ្យរស់រានមានជីវិតឡើងវិញ**ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យ សំណង់ប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀង នៅក្រុងកំពង់ចាម**បញ្ជីឈ្មោះបេក្ខជនជាប់ស្ថាពរ ទទួលបានអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅខេត្តកំពង់ចាម

សហរដ្ឋអាមេរិក ប្រកាសជំនួយហិរញ្ញវត្ថុ និងយោធាសរុបជិត ៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី៣០ ខែធ្នូ សហរដ្ឋអាមេរិក បានប្រកាសជំនួយហិរញ្ញវត្ថុ និងយោធាសរុបជិត ៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិងកំពុងប្រើប្រាស់ ពេលវេលាប៉ុន្មានសប្តាហ៍ចុងក្រោយ ទាន់រូបលោកនៅកាន់អំណាច ដើម្បីបង្កើនការផ្តល់ជំនួយតាមតែអាចទៅរួច ឱ្យទីក្រុងកៀវ មុនប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែង។

លោក បៃដិន បានប្រកាសផ្តល់ជំនួយសព្វាវុធថ្មីទៀតចំនួន២.៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ខណៈរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោកស្រី Janet Yellen បានប្រកាសថា សហរដ្ឋអាមេរិក បានត្រៀមកំណត់ថវិកាបន្ថែមចំនួន៣.៤ពាន់លានដុល្លារ ដើម្បីផ្តល់ជាជំនួយហិរញ្ញវត្ថុ សម្រាប់ទីក្រុងកៀវ។ ក្នុងជំនួយសព្វាវុធ២.៥ពាន់លានដុល្លារខាងលើ គឺ១.២៥ពាន់លានដុល្លារ នឹងត្រូវផ្តល់ឱ្យអ៊ុយក្រែន ក្រោមយន្តការ Presidential Drawdown Authority (PDA) ខណៈ១.២២ពាន់លានដុល្លារ តាមរយៈយន្តការ Ukraine Security Assistance Initiative (USAI)។

ជំនួយយោធា ក្រោមយន្តការ PDA គឺត្រូវយកចេញពីស្តុកមានស្រាប់ របស់យោធាអាមេរិកផ្ទាល់ ខណៈជំនួយក្រោមយន្តការ USAI បរិក្ខារយោធា ត្រូវទិញយកមកពីឧស្សាហកម្មការពារជាតិ ឬប្រទេសដៃគូ ជាជាងយកចេញពីស្តុកយោធាអាមេរិក ដែលប្រការនេះ មានន័យថា វាអាចចំណាយពេលរាប់ខែ ឬដល់រាប់ឆ្នាំ ទម្រាំសម្ភារទាំងនោះ អាចទៅដល់សមរភូមិ។

គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងនៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ជំនួយហិរញ្ញវត្ថុ របស់អាមេរិក សម្រាប់អ៊ុយក្រែន បានកើនដល់ជាង ៣០ពាន់លានដុល្លារ ខណៈជំនួយយោធាកើនដល់ប្រហែល ៦១.៤ពាន់លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង