**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ទៅក្រុមហ៊ុន ទីតាំង ឬបុគ្គល ដែលរកស៊ីពាក់ព័ន្ធល្បែងស៊ីសង ត្រូវបញ្ឈប់ការផ្សព្វផ្សាយពីល្បែងស៊ីសងតាមអនឡាញ

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាស្ថាប័នប៉ូលិសកំពូល ប្រាប់ទៅក្រុមហ៊ុន ទីតាំង ឬបុគ្គល ដែលរកស៊ីពាក់ព័ន្ធនឹងល្បែងស៊ីសង ត្រូវបញ្ឈប់ការផ្សព្វផ្សាយពីល្បែងស៊ីសងតាមអនឡាញ ដើម្បីរួចផុតពីវិធានការផ្លូវច្បាប់ ដោយវិធានការផ្លូវច្បាប់នោះ មានដល់ថ្នាក់ជាប់ពន្ធនាគារ។ មិនមែនព្រមានតែមាត់នោះទេ ជាក់ស្តែង មានអ្នកដែលត្រូវចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគាររួចហើយ ដោយសារបន្តផ្សព្វផ្សាយល្បែងស៊ីសងតាមអនឡាញ។

ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្តល់ព័ត៌មានថា កម្លាំងសមត្ថកិច្ច ទើបនឹងចុះទៅបង្ក្រាបទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញនាពេលថ្មីៗនេះ ដោយចាប់បានមនុស្ស៤នាក់ ដែលផ្សព្វផ្សាយល្បែងស៊ីសងលើបណ្តាញសង្គម។

ឧត្តមសេនីយ៍ឯកបន្តថា អ្នកទាំង៤នោះ ត្រូវតុលាការរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ ឬម១ នៃពន្ធនាគារព្រៃស ហើយនឹងត្រូវអនុវត្តនីតិវិធីបន្តទៀត។

ឧត្តមសេនីយ៍ឯក ជា ពៅ សង្កត់ធ្ងន់ថា កម្លាំងនគរបាល និងអាជ្ញាធរដែនដី នឹងបន្តស្វែងរក ដើម្បីបង្ក្រាបគ្រប់រូបភាពនៃការផ្សព្វផ្សាយល្បែងស៊ីសងនៅគ្រប់រាជធានី-ខេត្តតែម្តង ព្រោះល្បែងស៊ីសងនេះ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។

ឧត្តមសេនីយ៍ឯក ផ្តាំថា សមត្ថកិច្ច នឹងមិនអនុគ្រោះ ឬអត់ឱនដល់អ្នកដែលផ្សព្វផ្សាយល្បែងស៊ីសងឡើយ។ «ឱ្យតែមានអ្នកបង្ហោះ[ល្បែងស៊ីសង១] យើងនឹងអនុវត្តវិធានការច្បាប់១ បង្ហោះ២ យើងនឹងអនុវត្តវិធានការច្បាប់២» នេះជាបទបញ្ជាដាច់ណាត់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ហើយត្រូវលោកឧត្តមសេនីយ៍ឯក ជា ពៅ លើកមករម្លឹកក្នុងសន្និសីទកាសែត។

គួរជម្រាបថា ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤ ស្តីពីការបញ្ឈប់នូវការផ្សព្វផ្សាយពីល្បែងស៊ីសង បន្ទាប់ពីលោកសង្កេតឃើញល្បែងស៊ីសង ត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គមសាជាថ្មី។បន្ថែមពីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដាក់ឱសានវាទថា ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ អ្នកដែលបង្ហោះល្បែស៊ីសង ត្រូវលុបចេញវិញឱ្យអស់ ហើយបើក្រោយថ្ងៃឱសានវាទនេះ នៅមិនទាន់លុប ឬនៅតែបន្តបង្ហោះពីល្បែស៊ីសង នោះនឹងត្រូវរងចំណាត់ការផ្លូវច្បាប់។ មនុស្សទាំង៤នាក់ខាងលើ ត្រូវចាប់ខ្លួន និងត្រូវបញ្ជូនទៅឃុំនៅពន្ធនាគារ ដោយសារបង្ហោះពីល្បែងស៊ីសងលើបណ្តាញសង្គម នៅក្រោយថ្ងៃទី១០ ខែធ្នូ៕

អត្ថបទដែលជាប់ទាក់ទង