**ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបំភ្លឺ ជុំវិញស្រ្តីម្នាក់បង្ហោះវីដេអូនិយាយវាយប្រហារមកលើសមត្ថកិច្ចប្រដូចជាចោរដោយខឹងសមត្ថកិច្ចអនុវត្តផាកពិន័យតាមច្បាប់ទៅលើកូនប្រុស**ប្រតិបត្តិដីកាចាប់ខ្លួនប្រឆាំង នឹងប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់លោក Yoon Suk-yeol គឺមិនអាចទៅរួចទេ**សម្តេច សាយ ឈុំ អញ្ជើញប្រកាសបញ្ចូលអតីតសមាជិកបក្សប្រឆាំងនៅរាជធានីភ្នំពេញ ១,៨១៨នាក់ ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា**វៀតណាម មិន​មាន​យន្តការ​ណា​មួយ​ ក្នុង​ការ​ ផ្តល់ប្រាក់​ដល់​អ្នក ដែល​ផ្តល់​រូបភាព​នៃ​ការ​បំពាន​ច្បាប់​ ចរាចរណ៍​នោះទេ**រដ្ឋបាលលោក បៃដិន ជូនដំណឹងផ្លូវការទៅកាន់សភា ពីសំណើលក់សព្វាវុធ ៨ពាន់លានដុល្លារ ឱ្យទៅអ៉ីស្រាអែល**បុគ្គលិករដ្ឋាភិបាលចិនរាប់លាននាក់ ត្រូវបានដំឡើងប្រាក់ខែដ៏គួរឱ្យភ្ញាក់ផ្អើល**រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោស ៥៨៦៤នាក់ រួមទាំងជនបរទេស ១៨០នាក់**ក្រសួងសាធារណការ បដិសេធទាំងស្រុងនូវការចុះផ្សាយរបស់កាសែតក្រៅស្រុកថា «នាយកគម្រោង និងតំណាងធនាគារពិភពលោកទទួលលុយសំណូកពីក្រុមហ៊ុន Poly Changda Engineering ជាង១លានដុល្លារជាថ្នូរនឹងការទទួលបានគម្រោង»**Elon Musk អាចចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយជុំវិញការផ្សាយអពីការផ្ទុះដែលពាក់ព័ន្ធនឹង Cybertruck នៅ Las Vegas**មនុស្សជាង ៣០០នាក់ បង្ខំឱ្យភៀសខ្លួនភ្លាមៗចេញពីអណ្តាតភ្លើង ដែលត្របាក់លេបអគារពាណិជ្ជកម្ម នៅភាគខាងត្បូងសេអ៊ូល**Tesla ប្រកាសពីការធ្លាក់ ចុះការលក់ប្រចាំឆ្នាំ លើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជាងដប់ឆ្នាំ**ក្រុមបាតុករស្តាំនិយម នៅកូរ៉េខាងត្បូងប្រើពាក្យស្លោកដូចគ្នានឹងអ្នកគាំទ្រ លោក Trump****ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី៖ រាជរដ្ឋាភិបាល បាននិងកំពុងខំប្រឹងប្រែងប្តូរផ្តាច់ទោះក្នុងតម្លៃណាក៏ដោយ ការពារសុខសន្តិភាពឱ្យខានតែបាន**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី៖ កម្ពុជា បាននិងកំពុងបង្ហាញដល់ពិភពលោកនូវគំរូក្នុងការកសាងសន្តិភាព តាមរយៈវេទិកា និងកិច្ចប្រជុំនានា**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារ​ដោះ​ស្រាយ​បញ្ហា និងពន្លឿនការចុះបញ្ជីដីរដ្ឋ និងការពារដីរដ្ឋ នៅស្រុកមួយចំនួន ក្នុង​ខេត្តព្រះសីហនុ**បញ្ជីឈ្មោះបេក្ខជនទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សាថ្នាក់មហាវិទ្យាល័យនៅខេត្តត្បូងឃ្មុំ**បញ្ជីឈ្មោះបេក្ខជនជាប់ស្ថាពរ ទទួលបានអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅខេត្តក្រចេះ**បញ្ជីឈ្មោះបេក្ខជនជាប់ស្ថាពរ ទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ**បញ្ជីឈ្មោះបេក្ខជនជាប់ស្ថាពរ ទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា

ឯកឧត្តម សេង ឈួន ដឹកនាំគណៈប្រតិភូចុះប្រកាសកែសម្រួលសមាសភាពមន្រ្តីមួយចំនួននៅតាមស្ថានីយជញ្ជីងអចល័តចំនួន ៥ទីតាំង

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៤-២៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការទទួលបន្ទុក លោកប្រធានលេខាធិការដ្ឋាន បានដឹកនាំគណៈប្រតិភូចុះប្រកាសកែសម្រួលសមាសភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបំពេញភារកិច្ចនៅតាមស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ៥ទីតាំង រួមមានស្ថានីយជញ្ជីងអចល័ត ព្រែកឯង រាជធានីភ្នំពេញ ស្ថានីយជញ្ជីងអចល័ត ក្រសាំង ខេត្តកណ្តាល ស្ថានីយជញ្ជីងអចល័ត ស្ទឹងច្រាល ខេត្តព្រះសីហនុ ស្ថានីយជញ្ជីងអចល័ត ប្រាសាទ ខេត្តកំពង់ធំ និងស្ថានីយជញ្ជីងអចល័ត ឃ្លាំងមឿង ខេត្តពោធិ៍សាត់។

គោលបំណងនៃការកែសម្រួលសមាសភាពមន្រ្តីនៅតាមស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលលើសទម្ងន់កម្រិតកំណត់ គឺដើម្បីពង្រឹងយន្តការអនុវត្តការងាររបស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ឱកាសដល់មន្ត្រីអាចផ្លាស់ប្តូរ ចែករំលែកនិងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត។

ទន្ទឹមនឹងនេះ មន្ត្រីរបស់ក្រសួង ដែលបានកែសម្រួលផ្លាស់ទៅទីតាំងស្ថានីយថ្មី ក៏មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ស្កាត់បទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អនុវត្តយ៉ាងត្រឹមត្រូវ តាមបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា២៦ និងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បង្កើនសាមគ្គីភាព ពង្រឹងវិន័យ និងកិច្ចសហការឱ្យកាន់តែល្អរវាងអង្គភាពចម្រុះ ដែលបំពេញតួនាទីភារកិច្ចក្នុងស្ថានីយជញ្ជីង អចល័ត ព្រមទាំងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំ រួមទាំងសេចក្តីណែនាំលេខ១២២ សណន.លគសអ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការពង្រឹងវិន័យ និងបែបបទអនុវត្តការងាររបស់មន្រ្តីស្ថានីយត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត។

ថ្លែងក្នុងពិធី ឯកឧត្តមប្រធាន បានផ្តាំផ្ញើដល់មន្រ្តីស្ថានីយដែលទើបកែសម្រួលថ្មីទាំងអស់ ឱ្យខិតខំអនុវត្តការងារទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់ទាំងក្នុងស្ថានីយ និងជុំវិញស្ថានីយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវនាំយករថយន្តដឹកលើកទម្ងន់មកថ្លឹងនៅស្ថានីយ ឬក៏សហការជាមួយក្រុមត្រួតពិនិត្យចល័តចម្រុះរបស់ក្រសួង។ បន្ថែមលើសពីនេះ ឯកឧត្តម ក៏បានណែនាំ ដល់មន្រ្តីទាំងអស់ កុំប្រព្រឹត្តសកម្មភាពអសកម្មមួយចំនួនក្នុងទីតាំងស្ថានីយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការ ត្រូវសហការគ្នា និងប្រកាន់ខ្ជាប់តួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ស្របតាមបទបញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង