**ក្រុមអ្នកវិនិយោគិនកូរ៉េ មានបំណងមកវិនិយោគបង្កើតរោងចក្រផលិតជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត នៅខេត្តកំពង់ធំ**សាធារណរដ្ឋស៊ីប និងកម្ពុជា ប្តេជ្ញាពង្រឹងការអភិវឌ្ឍន៍កម្លាំងពលកម្ម និងការលើកកម្ពស់ភាពជាដៃគូដែលមានអត្ថប្រយោជន៍ទៅវិញទៅមក**មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផល ផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល**អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រសួងផែនការ ផ្សព្វផ្សាយពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ«ការយល់ដឹងអំពីសារៈសំខាន់ ការប្រើប្រាស់អំបិលអ៊ីយ៉ូដ»**១០ថ្ងៃសមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់**ក្រសួងមុខងារសាធារណៈ បន្តរៀបចំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននីមួយៗ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន**រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាព គឺពិតជាសំខាន់ សម្រាប់សេដ្ឋកិច្ចគ្រួសារសង្គម និងរក្សាលំនឹងសមធម៌ក្នុងសង្គម ព្រមទាំងគន្លឹះនៃស្ថេរភាពសង្គម និងភូមិសាស្រ្ត**ប្រមុខរដ្ឋស្ដីទីកម្ពុជា សង្ឃឹមថា ការចរចារវាង​ភាគី​ពាក់​ព័ន្ធ នឹងឈានដល់ការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានឆាប់ ខណៈមានតែការចរចា​ប៉ុណ្ណោះ​ដែលអាចបញ្ចប់សង្គ្រាមបាន**សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា និងសង្ឃឹមថា នឹងមានទេសចរឥណ្ឌា មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត**នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ក្រោយសាងសង់រួច វិទ្យាស្ថានពហុជំនាញតេជោសែន នឹងក្លាយជាសមិទ្ធផលដំបូង និងមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់កងទ័ពជើងគោក**កូរ៉េខាងត្បូង ចោទប្រកាន់អ្នកបើកបរយន្តហោះពីរនាក់ ពីបទធ្វេសប្រហែស ចំពោះការទម្លាក់គ្រាប់បែកដោយចៃដន្យលើភូមិមួយ អំឡុងពេលសមយុទ្ធហ្វឹកហ្វឺន**ស្វែងយល់ពីប្រតិបត្តិការពន្លត់អគ្គិភ័យឆ្នាំ២០២៤ និងការលះបង់របស់មន្រ្តី មានទាំងរបួសធ្ងន់ និងស្រាល!**មេដឹកនាំកំពូលអ៊ីរ៉ង់ ច្រានចោលគំនិត នៃការរៀបចំកិច្ចចរចាជាមួយអាមេរិក ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ**អ្នកនាំពាក្យក្រសួងការងារ៖ ជនមានពិការភាពទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលស្មើភាពគ្នា ដោយមិនមានការរើសអើង**ឯកឧត្តម សួស ប្រាថ្នា ចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ និងការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីមហាផ្ទៃ នៅឡាវ**ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីការរៀបចំបង្កើតសមាគម អ្នកវិជ្ជាជីវៈវិស័យឌីជីថល**ក្រុមមន្ត្រីប៉ាគីស្ថាន និយាយថា ក្រុមបះបោរដែលបានវាយប្រហារលើរថភ្លើង ដឹកអ្នកដំណើរ បានសម្លាប់ចំណាប់ខ្មាំង ២១នាក់ ខណៈអ្នកដំណើរផ្សេងទៀត ត្រូវបានជួយសង្គ្រោះ**ឯកអគ្គរដ្ឋទូតឥណ្ឌា៖ ទំនាក់ទំនងឥណ្ឌា-កម្ពុជា គួរតែត្រូវបានលើកកម្រិត ឱ្យកាន់តែខ្ពស់ថែមទៀត**រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល កំពុងរៀបចំសម្រាប់ការស្នាក់នៅ មិនកំណត់មួយ នៅភាគខាងត្បូងស៊ីរី**តម្លៃស៊ុតនៅអាមេរិក កើនឡើងជាថ្មីម្តងទៀត ក្នុងគ្រាដែលការខ្វះខាត បណ្តាលមកពីជំងឺផ្តាសាយបក្សី

ដើរតាមដានជើងរបស់លោក Xi Jinping ដើម្បីជ្រួតជ្រាបពីមនោសញ្ចេតនា “កសិកម្ម ជនបទនិងកសិករ”

ក្រឡេកទៅមើលឆ្នាំ ២០២៤ បើកផែនទីបង្ហាញផ្លូវនៃការចុះត្រួតពិនិត្យការងារនៅទូទាំងប្រទេសចិនរបស់លោក Xi Jinping ប្រធានរដ្ឋចិនការយកចិត្តទុកដាក់និងក្តីរំពឹងយ៉ាងជ្រាលជ្រៅរបស់លោក Xi Jinping ចំពោះការងារ “កសិកម្ម ជនបទនិងកសិករ”បានផ្តល់នូវភាពកក់ក្តៅ និងកម្លាំងចិត្តដល់ប្រជាជន ។
ដោយបារម្ភពីផលិតកម្មនិងជីវភាពរស់នៅរបស់កសិករដែលរងគ្រោះ លោក Xi Jinping បានស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ខ្លាំង ទៅទស្សនកិច្ចតាមភូមិ ដើម្បីជូនពរឆ្នាំថ្មី លោក Xi Jinping បារម្ភពីសន្តិសុខស្បៀងដែលជា ” កិច្ចការធំចម្បងរបស់ជាតិ” ដោយដើរចូលវាលស្រែ ដើម្បីសង្កេតមើលវឌ្ឍនភាពនៃការដាំដុះសំណាបនិងការរៀបចំភ្ជួររាស់នៅរដូវផ្ការីក លោក Xi Jinping បានយកចិត្តទុកដាក់ថា តើ “ហៅប៉ៅលុយ” របស់អ្នកភូមិអាចរីកធំឬអត់ លោក Xi Jinping បានទស្សនាភូមិនេសាទ និងចម្ការផ្លែឈើ ដើម្បីចុះត្រួតពិនិត្យការងារអភិវឌ្ឍឧស្សាហកម្មពិសេស ។
នៅខណៈពេលដែលលាឆ្នាំចាស់អបអរឆ្នាំថ្មី យើងដើរតាមដានជើងរបស់លោក Xi Jinping ដើម្បីជ្រួតជ្រាបពីមនោសញ្ចេតនារបស់លោក Xi Jinping ដែលស្រលាញ់និងបម្រើកសិកម្ម ផ្តោតលើវិស័យកសិកម្មនិងពង្រឹងវិស័យកសិកម្ម និងការអភិវឌ្ឍនិងផ្តល់ប្រយោជន៍ខាងកសិកម្ម។
【ត្រូវតម្កល់ទុកសន្តិសុខស្បៀងជាតិនៅកន្លែងដែលសំខាន់】
នៅឆ្នាំ ២០២៤ ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅតំបន់នានាទូទាំងប្រទេសចិន លោក Xi Jinping បានព្រួយបារម្ភអំពីសន្តិសុខស្បៀងដែលជា “អាទិភាពកំពូល”។
ខេត្ត Hunan គឺជាខេត្តមួយក្នុងចំណោមខេត្តបង្កបង្កើនផលស្បៀងសំខាន់ទាំង ១៣ នៅទូទាំងប្រទេសចិន ផ្ទៃដីដាំដុះស្រូវនិងទិន្នផលសរុបបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងទូទាំងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំ ។ ខែមីនា លោករ Xi Jinping បានចុះត្រួតពិនិត្យការងារនៅទីនេះ កាលវិភាគដ៏សំខាន់មួយរបស់លោក Xi Jinping គឺត្រួតពិនិត្យលើបញ្ហាស្បៀង ។
នៅឆ្នាំ ២០២៤ នេះ ដោយផ្អែកលើគ្រឹះមូលដ្ឋានជាង ០.៦៥ ទ្រីលានគីឡូក្រាមក្នុងរយៈពេល ៩ ឆ្នាំជាប់ៗគ្នា ទិន្នផលស្បៀងរបស់ប្រទេសចិនបានឈានដល់កម្រិតថ្មី ០.៧ ទ្រីលានគីឡូក្រាមជាលើកដំបូងដែលពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀងជាតិ ។
លោក Xi Jinping បានគូសបញ្ជាក់ថា ៖ យើងត្រូវរក្សាឱ្យបានមុតមាំនូវខ្សែបន្ទាត់ក្រហមនៃផ្ទៃដីដាំដុះ ជំរុញការកសាងដីស្រែស្តង់ដារខ្ពស់ប្រកបដោយគុណភាពខ្ពស់ ពង្រឹងការគាំទ្រផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងគ្រឿងបរិក្ខារលើវិស័យកសិកម្ម និងធានាឱ្យបានល្អនូវស្ថិរភាពផលិតកម្មនិងការផ្គត់ផ្គង់ស្បៀងនិងផលិតផលកសិកម្មសំខាន់ៗ ។
【គន្លឹះនៃការស្ដារទីជនបទឡើងវិញស្ថិតនៅត្រង់ការស្ដារឧស្សាហកម្មឡើងវិញ】
ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Xi Jinping បានទស្សនាព្រៃភ្នំនិងស្រែចម្ការជាច្រើនដង ដើម្បីតម្រង់ទិសសម្រាប់ការអភិវឌ្ឍនិងការពង្រីកឧស្សាហកម្មលក្ខណៈពិសេសរបស់ជនបទ ។
ខែកញ្ញាឆ្នាំនេះ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅមូលដ្ឋានដាំផ្លែប៉ោម Huaniu នៅភ្នំ Nanshan នៅសង្កាត់ Maiji ក្រុង Tianshui ខេត្ត Gansu ។ លោក Xi Jinping បានលើកទឹកចិត្តអ្នកភូមិឱ្យអភិរក្សឱ្យបានល្អនិងអភិវឌ្ឍម៉ាកយីហោផ្លែប៉ោម Huaniu ដែលមានអាយុកាលជិត ៧០ ឆ្នាំ និងធ្វើឱ្យម៉ាកយីហោនេះកាន់តែមានភាពរស់រវើក ។
【ធ្វើឱ្យជីវភាពកាន់តែល្អប្រសើរឡើង】
ក្នុងចិត្តរបស់លោក Xi Jinping ការធ្វើឱ្យប្រជាជនមានជីវភាពរស់នៅប្រកបដោយសុភមង្គលគឺជា “កិច្ចការធំចម្បងរបស់ជាតិ”។ តាំងពីសមាជជាតិលើកទី ១៨ នៃបក្សកុម្មុយនីស្តចិនមក លោក Xi Jinping បានទៅទស្សនាតំបន់ក្រីក្រខ្លាំងជាប់គ្នាចំនួន ១៤ នៅទូទាំងប្រទេសចិន ដើម្បីដឹកនាំការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ។
កាន់ចានបាយឱ្យបាននឹងនរ ស្ដារឧស្សាហកម្មជនបទឡើងវិញ បង្កើនប្រាក់ចំណូលរបស់កសិករនិងធ្វើកំណែទម្រង់ជនបទឱ្យស៊ីជម្រៅ… តាមទិសដៅដែលចង្អុលបង្ហាញដោយលោក Xi Jinping ប្រទេសចិនបានជំរុញការស្តារជនបទគ្រប់ជ្រុងជ្រោយឡើងវិញ ដោយរឹងមាំនិងមានភាពជឿជាក់លើខ្លួនឯង ៕

អត្ថបទដែលជាប់ទាក់ទង