ការជីកយករូបិយបណ្ណជាលុយគ្រីបតូ នៅតំបន់ចំនួន១០ នៃប្រទេសរុស្ស៊ី ត្រូវបានហាមឃាត់ទាំងស្រុង
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ការជីកយករូបិយបណ្ណជាលុយគ្រីបតូឬ Crypto Mining នៅក្នុងតំបន់ចំនួន១០នៃប្រទេសរុស្ស៊ីត្រូវបានកំណត់ ឬហាមឃាត់ទាំងស្រុងចាប់ពីថ្ងៃពុធសប្តាហ៍នេះហើយ។
ប្រភពដដែលបានសរសេរទៀតថាការរឹតបន្តឹងដែលបានណែនាំនៅក្នុងតំបន់ដែលប្រឈមនឹងការខ្វះខាតអគ្គិសនីនឹងនៅតែមានជាធរមានរហូតដល់ថ្ងៃទី១៥ខែមីនា ឆ្នាំ២០៣១។
បញ្ជីនៃតំបន់ដែលរងផលប៉ះពាល់ដោយការហាមឃាត់រួមមានសាធារណរដ្ឋភាគខាងត្បូងនៃ Dagestan, Ingushetia, Kabardino-Balkaria, Karachay-Cherkessia, North Ossetia និង Chechnya រួមជាមួយនឹងតំបន់ថ្មីរបស់រុស្ស៊ីគឺតំបន់ Donetsk, Lugansk Zaporozhye និង Kherson ។
គួរឲ្យដឹងដែរថាការរឹតបន្តឹងការជីកយករ៉ែបណ្តោះអាសន្នត្រូវបានណែនាំដំបូងតាំងចាប់តាំងតែពីពេលដែលមានការប្រើប្រាស់ថាមពលខ្ពស់បំផុតនិងខ្លាំងពេកនៅក្នុងតំបន់ចំនួនបីគឺ Irkutsk, Buryatia និង Transbaikal ៕