ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤
ភ្នំពេញ៖ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២ មករានេះ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត, គោលការណ៍ណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤, ពិនិត្យ និងអនុម័តក្របខណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេលប្រាំឆ្នាំ, កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) និងបញ្ហាផ្សេងៗមួយចំនួនទៀត។