**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន

ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលា កសាងអគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី នៅក្នុងវត្តព្រៃច្រាប

ភ្នំពេញ៖ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញជាអធិបតី នាពិធីក្រុងពាលីបញ្ចុះបឋមសិលា កសាងអគារ សាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី ដែលមានទំហំ៩x២៤ម៉ែត្រ មាន៣បន្ទប់ នៅក្នុងវត្តព្រៃច្រាប ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ទទួលបាន សេចក្តីសុខ សេចក្តីចម្រើន មានជោគមានជ័យ សិរីសួស្តី វិបុលសុខ មិនមានឧបសគ្គមករំខានដល់ការសាងសង់ ។
ពិធីនេះធ្វើឡើង កាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅក្នុង បរិវេនវត្តព្រៃចាប ភូមិព្រៃច្រាបលិច សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី សមាជិកក្រុមការងារចុះជួយសង្កាត់វាលពង់ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនរូប។

ឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងារ ចុះជួយសង្កាត់វាលពង់ មានប្រសាសន៍ថា ក្រុមការងារចុះជួយសង្កាត់វាលពង់ កំពុងបង្កើតនូវសម្មិទ្ធិផលថ្មី មួយទៀតគឺ អគារពុទ្ធកបឋមសិក្សា ហ៊ុន ម៉ានី ដើម្បីជាប្រយោជន៍ក្នុងវិស័យពុទ្ធចក្រ ខណៈដែលតម្រូវការអគារសំរាប់ព្រះសង្ឃសិក្សារៀនសូត្រ មានការកើនឡើង។ ឯកឧត្តម លី ច័ន្ទតុលា បញ្ជាក់បន្ថែមថា  បន្ទាប់ពីបានទទួលសំណូមពរពីព្រះគ្រូចៅអធិការវត្តព្រៃច្រាប រួមជាមួយនិងអាជ្ញាធរមូលដ្ឋាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានសង្កាត់វាលពង់ បានឯកភាពគ្នា សាងសង់អគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី ដើម្បី ជាទីសិក្សានូវធម្មវិន័យប្រគេន ដល់ព្រះសង្ឃជាភិក្ខុ សាមណេរ ហើយអគារដែលមានដល់ទៅ៣ បន្ទប់នេះអាច ទទួលសិស្សជាព្រះសង្ឃ បានរហូតដល់១០០អង្គឯណោះ។

ឯកឧត្តម បញ្ជាក់បន្ថែមថា រហូតមដល់ពេលនេះក្រុមការងារជួយមូលដ្ឋានសង្កាត់វាលពង់ បានកសាងសម្មិទ្ធិផលជាច្រើននៅក្នុងវិស័យពុទ្ធចក្រ ក៏ដូចអាណាចក្រផងដែរ។ ក្រុមការងារបានសាងសង់ ដងទង់ បានជួយជួសជុលបណ្ណាល័យ បានជួយជាសៀវភៅសិក្សា និង បានកសាងសាលាបឋមសិក្សាបាន ៣ខ្នង ដែលខ្នងទី១ មាន៣ បន្ទប់រៀន ខ្នងទី២ មាន ៥ បន្ទប់រៀន និង ខ្នងទី៣ មាន៣ បន្ទប់រៀន បន្ថែមពីលើសម្មិទ្ធិផលសម្រាប់ជាប្រយោជន៍សាធារណៈផ្សេងៗទៀត ដូចជាការជួសជុលផ្លូវដែលសរុបមានជាង ១២ គីឡូម៉ែត្រ ការដាក់អំពូលសូឡាជាង ៦០០ ដើម នៅសង្កាត់វាលពង់នេះ។
ព្រះមន្រ្តីសង្ឃ និងព្រះគ្រូចៅអធិការវត្ត នៅក្នុងក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ មានព្រះថេរដិកថា វិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនខ្លាំង ក្រោមការយកចិត្តទុកដាក់ជាប់ជាប្រជាប្រចាំពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ក៏ដូចជា ឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភីរម្យ និងក្រុមការងារ ដោយសារការបណ្តុះធនធានសំរាប់ព្រះសង្ឃគឺមានសារៈសំខាន់ណាស់ ព្រោះវត្តនីមួយៗ ត្រូវការបណ្តុះសាលា សំរាប់បណ្តុះបណ្តាលធនធានព្រះសង្ឃ។

ឯកឧត្តម លី ច័ន្ទតុលា បានបន្ថែមថា វិស័យអប់រំគឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានសង្កាត់វាលពង់ ជឿជាក់ និងយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតជាសំខាន់លើ អគារសិក្សា សាលាសិក្សាស្អាត សម្ភារៈបណ្ណាល័យ និងសម្ភាសរៈជាការសិក្សា ហើយបន្ថែមលើនោះក៏បានយកចិត្តទុកដាក់ទៅលើលោកគ្រូអ្នកគ្រូ ជាពិសេ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានធ្វើការបង្កើតជាវគ្គសិក្សាបំប៉នដល់សិក្សាដល់សិស្ស និងការអនុវត្តន៍ជាផ្លូវការនូវកម្មវិធីប៉ាម៉ានី ផ្តោការយកចិត្តទុកដាក់ទៅលើកុមារនៅកម្រិតបឋមសិក្សា។

ជាមួយនិងសម្មិទ្ធិផលដែលបានរីកចម្រើនចេញជាផ្លែផ្កា ជាបន្តបន្តបន្ទាប់  របស់ក្រុមកាងារចុះជួយមូលដ្ឋានសង្កាត់វាលពង់ ឯកឧត្តម លី ច័ន្ទតុលា បានសំណូលពរដល់ប្រជាពលរដ្ឋ សំឱ្យមានការចូលរួម ថែរក្សាទាំងអស់គ្នា ធ្វើយ៉ាងមេចថានេះគឺជាសម្មិទ្ធិផលរួមរបស់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមការងារចុះជួយសង្កាត់វាលពង់ទាំងអស់នេះ ឱ្យបានស្ថិតស្ថេរទុកជាមនុស្សជំនាន់ក្រោយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង