**ក្រសួងមុខងារសាធារណៈ ប្រជុំពិភាក្សាត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤ ក្រសួង ស្ថាប័ន**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព

រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់អ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព នៃការបង្ក្រាបបទល្មើស។ ការលើកឡើងរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដោយសារការចរាចរផ្លាកលេខយានយន្តក្លែងក្លាយ នៅតែបន្តកើតមានឡើងនៅតាមបណ្តោយដងផ្លូវសាធារណនានា។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញអធិបតីពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលថ្មីៗនេះ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងថា ក្រុមមន្រ្តីមានសមត្ថកិច្ចត្រូវតែរួមសហការគ្នា បើកប្រតិបត្តិការបង្ក្រាបផ្លាកលេខយានយន្តក្លែងក្លាយ ព្រោះទាំងរថយន្ត និងម៉ូតូការបំពាក់ផ្លាកលេខក្លែងក្លាយនៅតែកើតមានឡើង ខណៈផ្លាកលេខក្លែងក្លាយពេលខ្លះមើលអត់ដឹងនោះទេ ដោយសារមានការជាន់លេខដូចគ្នា។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា «ខ្ញុំសូមឱ្យយកចិត្តទុកដាក់ ហើយជាពិសេសពិនិត្យក្នុងការបង្កើតក្រុមចល័តមួយ ហើយមានតាប់លេត ហើយមានការស្នើសុំការប្រើប្រាស់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីយល់ព្រមទៅលើផ្លាកលេខឡានទាំងអស់នោះ។ មួយក្រុមនោះអត់មានច្រើនទេ ត្រឹមតែ៤ទៅ៥នាក់ប៉ុណ្ណោះ ដោយមានរឿងអីយើងឆែកភ្លាម ព្រោះផ្លាកលេខក្លែងក្លាយយើងមើលអត់ដឹងនោះទេ ព្រោះគាត់ជាន់លេខដូចគ្នា ផ្លាកលេខមួយថាបាត់ គាត់ទៅជាន់លេខមួយទៀត ឲ្យបំពាក់លើឡានមួយទៀត ប៉ុន្តែឡានហ្នឹងវាអត់ត្រូវផ្លាកលេខ។ អីចឹងអាហ្នឹងស្រួលរកទេប៉ុន្តែបើឲ្យយើងមើលភ្នែកទទេថា ផ្លាកលេខហ្នឹងក្លែងក្លាយយើងមើលអត់ដឹងទេ»។

សម្រាប់ការងារបង្កើតក្រុមការងារពិនិត្យផ្លាកលេខក្លែងក្លាយនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏ស្នើឱ្យសមត្ថកិច្ចបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តព្រោះផ្លាកលេខក្លែងក្លាយនៅតែជាបញ្ហាប្រឈមនៅក្នុងសង្គមជាតិ។ ឯកឧត្ដម បន្ដថា ក្នុងករណីរកឃើញថា ពិតជាមានក្លែងបន្លំលើការធ្វើផ្លាកលេខក្លែងក្លាយត្រូវតែអនុវត្តទោសយ៉ាងតឹងរឹងបំផុត៕

អត្ថបទដែលជាប់ទាក់ទង