**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ**ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ**រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កាតា អារ៉ាប់រួម និង​ហ្សកដានី ក្នុងសប្តាហ៍នេះ**របប​យោធា​មីយ៉ាន់ម៉ា​នឹង​ដោះលែង​អ្នក​ទោស​ជិត​៦.០០០​នាក់​ ក្នុង​ឱកាសប្រារព្ធទិវាឯករាជ្យ**អាឡឺម៉ង់ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏យូរបំផុតមិនធ្លាប់មានពីមុនមក**ឥណ្ឌា​​ថ្កោលទោស​របាយការណ៍​របស់​​អាមេរិក​អំពី​ការ​គ្រោង​ទុក​ដាក់​ប្រទេស​ជិតខាង**ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ ផ្ដល់សេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា**ឯកឧត្តម វ៉ី សំណាង៖ ប្រទេសជាតិបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឲ្យប្រទេសមានសុខសន្ដិភាពពេញបរិបូណ៍ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ

ឯកឧត្ដម វង្សី វិស្សុត ដាក់ចេញទិសដៅការងារបន្ត ១២ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្ស ទីស្ដីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ ឯកឧត្ដម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សទីស្ដីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកា នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា។

កិច្ចប្រជុំគណៈកម្មាធិការគណបក្សទីស្ដីការគណៈរដ្ឋមន្ត្រី ផ្តោតលើរបៀបវារៈចំនួន៣គឺ៖ ១-សេចក្តីព្រាងរបាយការណ៍លទ្ធផលការងារគណបក្សរបស់គណៈកម្មាធិការគណបក្សទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥, ២-កែសម្រួលនិងបំពេញបន្ថែមសមាសភាពគណៈកម្មាធិការគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី និង៣-បញ្ហាផ្សេងៗ។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ, លោក វង្សី វិស្សុត បានសម្តែងនូវគារវកិច្ចស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម សុខ ចិន្តាសោភា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ដែលត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតាំងជាអនុប្រធានគណៈកម្មាធិការគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី។

បន្ទាប់ពីបានស្តាប់របាយការណ៍លទ្ធផលការងារគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០២៤ និងទិសដៅការងារបន្តឆ្នាំ២០២៥, លោក វង្សី វិស្សុត បានវាយតម្លៃខ្ពស់និងបានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ដែលបានខិតខំរួមគ្នាសម្រេចបានលទ្ធផលការងារជាច្រើនលើ ការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង, ការងារឃោសនាអប់រំ, ការងារត្រួតពិនិត្យ, ការងារហិរញ្ញវត្ថុ, ការងារចលនាមហាជន និងការងារយុវជន ព្រមទាំងបានចូលរួមអនុវត្តតួនាទីភារកិច្ចសំខាន់ៗដទៃទៀត ដែលគណបក្សប្រគល់ជូន បានយ៉ាងល្អប្រសើរ។

ក្នុងការប្តេជ្ញាបន្តចូលរួមបំពេញតួនាទីភារកិច្ចជូនគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, ឯកឧត្ដម វង្សី វិស្សុត បានដាក់ចេញទិសដៅការងារបន្តចំនួន ១២ចំណុចសំខាន់ៗ ក្នុងរួមមាន៖ បន្តពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុង និងពង្រឹងជួរផ្ទៃក្នុងមន្ត្រីគណបក្ស, ខិតខំប្រព្រឹត្តអំពើល្អ ស្រឡាញ់យុត្តិធម៌ ជៀសវាងអំពើទាំងឡាយណាដែលប៉ះពាល់ដល់ប្រយោជន៍ប្រជាជន, បន្តធ្វើសកម្មភាពដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ឈរនៅខាងប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ, បន្តយកចិត្តទុកដាក់ពង្រឹងរចនាសម្ព័ន្ធ និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការដឹកនាំ និងសម្រេចបានលទ្ធផលល្អ ក្នុងការងារកសាងពង្រឹងពង្រីកសមាជិក និងកម្លាំងគាំទ្រគណបក្ស, បន្តពង្រឹងការចុះមូលដ្ឋាននិងលើកទឹកចិត្តដល់ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ធំ និងតាមរាជធានីខេត្តមួយចំនួនទៀត ដើម្បីបន្តយកប្រៀបឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៨ ឆ្នាំ២០២៨ខាងមុខ។

ជាមួយគ្នានេះ ឯកឧត្ដម វង្សី វិស្សុត បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី បន្តផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ដែលទទួលបានពីការមានសន្តិភាពពេញលេញ និងនយោបាយឈ្នះឈ្នះ, ខិតខំចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, ប្តេជ្ញាចូលរួមថែរក្សានិងការពារឱ្យបានសុខសន្តិភាព, បន្តគាំទ្រដោយឥតងាករេនិងគ្មានលក្ខខណ្ឌ ដើម្បីរួមចំណែកសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រទេសជាតិនិងប្រជាជន ជាពិសេសការបន្តផ្តល់ការគាំទ្រដល់បេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យសម្រេចបានជោគជ័យ ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង