**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ**ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ**រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កាតា អារ៉ាប់រួម និង​ហ្សកដានី ក្នុងសប្តាហ៍នេះ**របប​យោធា​មីយ៉ាន់ម៉ា​នឹង​ដោះលែង​អ្នក​ទោស​ជិត​៦.០០០​នាក់​ ក្នុង​ឱកាសប្រារព្ធទិវាឯករាជ្យ**អាឡឺម៉ង់ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏យូរបំផុតមិនធ្លាប់មានពីមុនមក**ឥណ្ឌា​​ថ្កោលទោស​របាយការណ៍​របស់​​អាមេរិក​អំពី​ការ​គ្រោង​ទុក​ដាក់​ប្រទេស​ជិតខាង**ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ ផ្ដល់សេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា**ឯកឧត្តម វ៉ី សំណាង៖ ប្រទេសជាតិបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឲ្យប្រទេសមានសុខសន្ដិភាពពេញបរិបូណ៍ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ

ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង

ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង ខណៈប្រទេសដែលធ្លាប់តែរុងរឿងមួយនេះបានធ្លាក់ចូលយ៉ាងជ្រៅទៅក្នុងជ្រោះវិបត្តិនៃភាពចលាចលនយោបាយ វិបត្តិសង្គម ប្រជាជនអស់ជំនឿលើមន្ត្រីដឹកនាំរដ្ឋាភិបាលរបស់ខ្លួន។ តើមានហេតុផលអ្វីខ្លះ..បានជា ឆ្នាំ២០២៤ ជាឆ្នាំបណ្តាសារបស់កូរ៉េខាងត្បូង..?

គេនៅចាំបានថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៤ ប្រទេសកូរ៉េខាងត្បូង ជួបនឹងវិបត្តិវេជ្ជសាស្ត្រ៖ ក្រោយរដ្ឋបាល លោក យូន ស៊ុកយ៉ុល ប្រកាសពីផែនការដើម្បីបង្កើនចំនួននៃការចូលរៀននៅសាលាវេជ្ជសាស្ត្រ ការណ៍នេះបានបង្កឱ្យមានការតវ៉ាយ៉ាងទូលំទូលាយពីសំណាក់សិស្សនិស្សិត និងអ្នកជំនាញវេជ្ជសាស្ត្រ ដោយពួកគេលើកហេតុផលថា នឹងបង្កើនការផ្គត់ផ្គង់លើសកម្រិត ការថយចុះគុណភាពនៃការថែទាំ និងការធ្លាក់ចុះនៃស្ថានភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ។ បញ្ហានេះ បាននាំឱ្យកូរ៉េ​ខាង​ត្បូង​ប្រឈម​មុខ​នឹង​ការតវ៉ាពីបុគ្គលិកបម្រើការងារលើផ្នែក​វេជ្ជសាស្ត្រយូរ​បំផុត​មួយ​ក្នុង​ពិភពលោក។ ជាក់ស្តែង វេជ្ជបណ្ឌិតវ័យក្មេងជាង១៤០០០នាក់ បានផ្ទុះការតវ៉ា ហើយវេជ្ជបណ្ឌិតជាង៦៤០០នាក់ បានដាក់ពាក្យលាលែងពីអាជីពជាគ្រូពេទ្យផងដែរ។

ចំណេរក្រោយមក វិបត្តិនយោបាយទ្រង់ទ្រាយធំ ក៏បានផុសឡើងក្រោយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល បានអនុម័តច្បាប់អាជ្ញាសឹក ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈច្បាប់អាជ្ញាសឹកនេះ មានអាយុត្រឹមតែ៦ម៉ោងប៉ុណ្ណោះ។ ការណ៍នេះ..នាំឱ្យប្រទេសកូរ៉េខាងត្បូង ធ្លាក់ទៅក្នុងជ្រោះចលាចលនៃវិបត្តិនយោបាយទូទាំងផ្ទៃប្រទេស។ ក្រោយមក លោកប្រធានាធិបតី ត្រូវបានបោះឆ្នោតព្យួរពីតំណែង និងថ្មីៗនេះ លោកត្រូវបានចេញដីការចាប់ខ្លួនពីតុលាការផងដែរ។

គួរជម្រាបផងដែរថា ចាប់តាំងពីការព្យួរតំណែងលោកប្រធានាធិបតីកូរ៉េខាងត្បូង ការតែងតាំងប្រធានាធិបតីស្តីទី បានកើតឡើងជាបន្តបន្ទាប់រហូតដល់ទៅ២រូប។ ប្រធានាធិបតីស្តីទី ទី១ គឺ លោក ហាន ដុកស៊ូ (Han Duck-soo) កាន់តំណែងបានត្រឹម១៣ថ្ងៃប៉ុណ្ណោះ (ចាប់ពីថ្ងៃទី១៤ ខែធ្នូ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤)។ ក្រោយមកលោក ឆយ សាំងម៉ុក (Choi Sang-mok) ដែលជារដ្ឋមន្រ្តីហិរញ្ញវត្ថុបានកាន់តំណែងជាប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងជំនួសលោក ហាន វិញម្ដង។ ការផ្លាសដ់ប្តូរថ្នាក់ដឹកនាំជាន់ខ្ពស់២នាក់ភ្លាមៗបែបនេះ ស-បញ្ជាក់ឱ្យឃើញថា ប្រទេសកូរ៉េខាងត្បូងកំពុងស្ថិតនៅក្នុងស្បៃអន្ធការនៃអស្ថិរភាពនយោបាយផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។

វិបត្តិវេជ្ជសាស្ត្រ វិបត្តិនយោបាយ និងវិបត្តិបន្ទាប់បន្សំមួយចំនួនទៀត បាននិងកំពុងនាំសេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូងដាំក្បាលចុះ និងប្រឈមនូវវិបត្តិសេដ្ឋកិច្ចនាពេលខាងមុខ។ គួរជម្រាបថា កូរ៉េខាងត្បូង ត្រូវបានគេស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលបានជោគជ័យខាងសេដ្ឋកិច្ចបំផុតនៅលើពិភពលោក ជាមួយនឹងបច្ចេកវិទ្យាខ្ពស់។ យ៉ាងណា នៅទីបំផុតសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ ធ្លាក់ទៅក្នុងគន្លងដាំក្បាលចុះ ខុសពីទសវត្សរ៍មុនៗ។ សូមលម្អិតថា វិបត្តិប្រជាសាស្ត្រ (ប្រជាជនវ័យចំណាស់ច្រើន អត្រាកំណើតទាប) និងភាពជាប់គាំងក្នុងវិបត្តិនយោបាយអូសបន្លាយ គឺជាបុព្វហេតុចម្បងនៃការដាំក្បាលចុះនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ ទន្ទឹមនឹងការអនុម័តច្បាប់អាជ្ញាសឹករបស់លោក យូន ក៏បានធ្វើឱ្យទីផ្សាររបស់ប្រទេសសេដ្ឋកិច្ចធំជាងគេទីបួនរបស់អាស៊ីមួយនេះ ស្ថិតក្នុងភាពស្រពិចស្រពិល និងភាពងងឹតសូន្យសុងផងដែរ។

សោកនាដកម្មដ៏អាក្រក់បំផុតមួយ បានធ្លាក់ទៅលើស្មាកូរ៉េខាងត្បូងបន្ថែមទៀត ក្រោយប្រទេសនេះជួបឧបទ្ទវហេតុផ្លូវអាកាសដ៏សាហាវបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយមនុស្ស១៧៩នាក់ បានក្លាយចំណីមច្ចុរាជកាលពីថ្ងៃអាទិត្យទី២៩ ខែធ្នូ។ សោកនាដកម្មដ៏រន្ធត់មួយនេះ កើតឡើងបន្ទាប់ពីយន្តហោះ Jeju Air 7C2216 ម៉ូដែល Boeing 737-800 ម៉ាស៊ីនភ្លោះ បានអូសតួខ្លួនផ្ទាល់ទៅនឹងដី ហ៊ុយផ្សែង ជ្រុលទៅបុកជញ្ជាំងអាកាសយានដ្ឋានផ្ទុះឆេះមួយរំពេច។

ទឡ្ហីករណ៍ខាងលើ គឺជាការបញ្ជាក់យ៉ាងប្រត្យក្សថា ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសារដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង ខណៈវិបត្តិធំៗទាំងអស់នេះ កំពុងដោតកម្លោចសេដ្ឋកិច្ច និងគោលនយោបាយការបរទេសរបស់ខ្លួនយ៉ាងខ្លាំងផងដែរ។ តើឆ្នាំ២០២៥នេះ កូរ៉េខាងត្បូង អាចរើខ្លួនចេញផុតពីភាពវឹកវរនៃជម្លោះនយោបាយដ៏អាក្រក់របស់ខ្លួននេះបានដែរឬទេ? ដ្បិតបច្ចុប្បន្ន ចរន្តនយោបាយផ្ទៃក្នុងត្រូវបានគេមើលឃើញថា កំពុងជួបការប្រេះឆាគ្នាកាន់តែខ្លាំងឡើង ដោយភាគីម្ខាងយកស្ថាប័នតុលាការប្រើជាអាវុធសម្រាប់សម្លាប់ដៃគូរបស់ខ្លួន ឯភាគីម្ខាងទៀតដែលជាអតីតប្រធានាធិបតី ក៏បានប្រកាសតស៊ូរហូតដល់ទីបញ្ចប់ផងដែរ.? ៕

អត្ថបទដែលជាប់ទាក់ទង