**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ

សេអ៊ូល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ប៉ូលិសនៅប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសឡើយ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ១គ្រឿង របស់អាកាសចរណ៍នេះ បានជួបគ្រោះថ្នាក់ផ្ទុះឆេះ អំឡុងពេលចុះចត កាលពីសប្តាហ៍មុន ហើយផ្តាច់ជីវិតមនុស្ស១៧៩នាក់។

ប៉ូលិសនៅខេត្ត South Jeolla ជាទីដែលករណីគ្រោះថ្នាក់យន្តហោះ នៅទីក្រុង Muan បានកើតមានឡើង បាននិយាយថា ក្រុមអ្នកស៉ើបអង្កេត បានសម្រេចដាក់បម្រាមធ្វើដំណើរ លើបុគ្គលចំនួន២រូប ក្នុងនោះរួមមានទាំង CEO Jeju Air គឺលោក Kim E-bae។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ូលិសកូរ៉េខាងត្បូង ក៏បានបើកប្រតិបត្តិការចុះឆែកឆេរ នៅការិយាល័យរបស់ Jeju Air និងប្រតិបត្តិករព្រលានយន្តហោះ Muan ផងដែរ។

គួរបញ្ជាក់ថា យន្តហោះ Boeing 737-800 ១គ្រឿង មានជើងហោះហើរ 7C2216 របស់អាកាសចរណ៍ Jeju Air បានចេញដំណើរមកពី ទីក្រុងបាងកកនៃប្រទេសថៃ ឆ្ពោះមកកាន់ទីក្រុង Muan នៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ យន្តហោះនោះ បានចុះចត បន្ទាន់ទាំងគ្មានកង់ នៅអាកាសយានដ្ឋានអន្តរជាតិ Muan ប៉ុន្តែក៏បានជ្រុលធ្លាក់ចេញពីលើផ្លូវ ហើយទៅបុកជាមួយជញ្ជាំងថ្ម រួចផ្ទុះឆេះឡើង។ យន្តហោះខាងលើ មានផ្ទុកអ្នកដំណើរ១៧៥នាក់ និងក្រុមការងារយន្តហោះ ៦នាក់ ហើយមានតែ អ្នកបម្រើការលើយន្តហោះ២នាក់ប៉ុណ្ណោះ ដែលនៅមានជីវិត។ ក្រោយគ្រោះថ្នាក់កើតឡើងភ្លាមៗ CEO របស់អាកាសចរណ៍ Jeju Air លោក Kim E-bae បានចេញមុខឱនក្បាលគោរពសុំទោសជាសាធារណៈ ចំពោះសោកនាដកម្មដ៏អាក្រក់មួយនេះ៕

អត្ថបទដែលជាប់ទាក់ទង