នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន
ភ្នំពេញ៖ នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ លោក ស៊ឹម ឡាប៉័ង នាព្រឹកថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្រ្តីរាជការរដ្ឋបាលព្រៃឈើ ចុះដាំកូនឈើទាល ២ដើមបន្ថែម និងពិនិត្យមើលកូនឈើចំនួន ៣៤៦ដើម កាប់គ្រៃមេមែកឈើ នៅសួនច្បារសម្ដេចវិបុលបញ្ញាសុខអាន ខាងវិមានឯករាជ្យខេត្ត ក្រុងដូនកែវ ខេត្តតាកែវ។
លោក ស៊ឹម ឡាប៉័ង នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ តែងតែចុះពិនិត្យមើល ថែទាំង កូនឈើដែល អាជ្ញាធរបានដាំនៅតាមបណ្ដាសួនច្បារនានាក្នុងក្រុងដូនកែវ និងបណ្ដាស្រុក ឃុំ ដែលក្រុមការងារបានធ្វើការដាំដុះ ព្រោះដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសវាជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀង សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោកថែមទៀត។
បន្ថែមពីនេះទៀត លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ ក៏អំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួន ដើម្បីជាផលប្រយោជន៍សំរាប់បរិស្ថានស្អាតទាំងអស់គ្នា ព្រមទាំងសំរាប់កូនចៅជំនាន់ក្រោយ បានស្គាល់ពីប្រភេទឈើកម្រ ជាពិសេសដើមឈើអាចជួយបង្កើតអុកស៊ីសែនក្នុងបរិយាកាស និងស្រូបយកឧស្ម័នកាបូនិច ដែលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃផងដែរ៕