**បណ្តេញជនជាតិវៀតណាមចំនួន ២៩នាក់ ចេញពីកម្ពុជា បន្ទាប់ពីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន**ឯកឧត្តម ផាន់ ចាន់ធុល ដឹកនាំកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ ឃ៉ំ-សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**សម្តេចប្រធានរដ្ឋសភា៖ សុខុដុមនីយកម្មសាសនា ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍជាតិ**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ**ការជជែកដេញដោលប្រឆាំងនឹងលោកស្រីនាយករដ្ឋមន្ត្រី ផែថងថា ឈិនៈវ៉ាត់ ចាប់ផ្តើមដោយផ្តោតលើការចោទប្រកាន់ថា លោកស្រីខ្វះសមត្ថភាព គេចវេះមិនបង់ពន្ធ និងធ្វើតាមបញ្ជារបស់ឪពុក**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងស្តីពីការបើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី២ ប្រចាំខែមីនា ឆ្នាំ២០២៥ ដើម្បីបើកផ្តល់ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**អេហ្ស៉ីបលើកឡើងនូវសំណើថ្មីមួយដែលមានគោលបំណងស្ដារបទឈប់បាញ់ហ្កាហ្សាឡើងវិញ**ក្រសួងមុខងារសាធារណៈ ត្រៀមលក្ខណៈដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំអាស៊ានលើកិច្ចការមុខងារសាធារណៈ ក្នុងកិច្ចប្រជុំ (ACCSM) និង (ACCSM+3)**អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្នុងភូមិសាស្ត្រខេត្ត**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត

អតីតយុទ្ធជន និងប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាតនៅស្រុកតាំងគោក ខេត្តកំពង់ធំ បានទទួលអំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

ភ្នំពេញ៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ចំនួន២០គ្រួសារ បានទទួលអំណោយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តពោធិ៍ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលសម្ដេចនិងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន។ ជាមួយនេះដែរ សម្ដេចមហាបវរធិបតី និងលោកជំទាវ លោកបានជូនពរដល់បងប្អូនអតីតយុទ្ធជន និង​ប្រជាពលរដ្ឋ​ទាំងអស់ និងក្រុមគ្រួសារ​ ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​ ២០២៥​ នេះ​សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ពេលវេលា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដើម្បីជៀសផុតពីជម្ងឺផ្សេងៗ និងខិតខំប្រកបរបរសុចរិតទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ និងត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោសោម ស៊ុន ក៏បាននាំយកនូវអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន២០គ្រួសារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ ។

បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ទាំងអស់ ដែលតែងតែជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់ពួកគាត់ សូមបានជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង