ក្រសួងការបរទេសអាមេរិក បើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមទៅឱ្យជប៉ុន
វ៉ាស៊ីនតោន៖ បើតាមមន្ទីរបញ្ចកោណ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមករា បានបើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមដ៏ទំនើបមួយ និងបរិក្ខារពាក់ព័ន្ធទៅឱ្យជប៉ុន។
មន្ទីរបញ្ចកោណ បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «សំណើលក់នេះនឹងធ្វើឱ្យសមត្ថភាពរបស់ជប៉ុនកាន់តែល្អប្រសើរ ដើម្បីទប់ទល់នឹងការគំរាមកំហែង សព្វថ្ងៃ និងទៅថ្ងៃអនាគត តាមរយៈការការពារទឹកដីរបស់ខ្លួន និងកងទ័ពអាមេរិកដែលកំពុងឈរជើងនៅទីនោះ (ជប៉ុន)»។
សេចក្ដីថ្លែងការណ៍នេះបន្ថែមថាការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យម និងបរិក្ខារពាក់ព័ន្ធខាងលើឱ្យជប៉ុន មានទំហំទឹកប្រាក់ ៣.៦៤ពាន់លានដុល្លារ ហើយ ក្រុមហ៊ុនដែលទទួលបានកុងត្រាផលិត នោះគឺក្រុមហ៊ុន RTX Corporation មានមូលដ្ឋានក្នុងទីក្រុង Tucson រដ្ឋ Arizona៕ប្រទេស ចិន សម្រេច ជោគជ័យ សំខាន់ មួយក្នុងការទំនាក់ទំនងតាមរយៈឡាស៊ែរពីផ្ដាយរណបមកកាន់ផែនដី
បរទេស៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ថ្មីៗនេះប្រទេស ចិន សម្រេច បាន ជោគជ័យ សំខាន់ មួយក្នុងការទំនាក់ទំនងតាមរយៈឡាស៊ែរពីផ្ដាយរណបមកកាន់ផែនដី ជាមួយនឹង អត្រានៃការបញ្ចូនទិន្នន័យគួរឱ្យកត់សម្គាល់គឺ ១០០ជីហ្គាបៃក្នុងមួយវិនាទី។
ក្រុមហ៊ុនចិន Chang Guang Satellite Technology Co. បានបង្ហាញពី លទ្ធផល នៃការបញ្ចូនទិន្នន័យពីផ្ដាយរណបមកកាន់ផែនដីតាមរយៈឡាស៊ែរ ជាមួយនឹងអត្រា ១០០ជីហ្គាបៃក្នុងមួយវិនាទី ដែលវាលឿនជាង កំណត់ត្រាមុនរហូតដល់ ១០ដង និងបានវ៉ាដាច់ក្រុមហ៊ុន Starlink របស់លោក Elon Musk។
ទិន្នន័យនេះត្រូវបានបញ្ជូនរវាងស្ថានីយ៍មួយនៅលើដី ដែលមានមូលដ្ឋានលើឡានចល័ត និងផ្កាយរណបមួយក្នុងចំណោមផ្កាយរណបចំនួន ១១៧ នៅក្នុងគន្លងផែនដី ដែលជាហេតុនាំឱ្យ Chang Guang នាំមុខ Starlink ដែលមិនទាន់បានពង្រាយការទំនាក់ទំនងពីផ្កាយរណបទៅដី។
Chang Guang គ្រោងនឹងបំពាក់ផ្កាយរណបទាំងអស់នៅក្នុងក្រុមតារានិករ Jilin-1 ជាមួយនឹងអង្គភាពទំនាក់ទំនងឡាស៊ែរ គោលបំណងភ្ជាប់ផ្កាយរណបចំនួន ៣០០ នៅឆ្នាំ ២០២៧។ ស្ថានីយឡាស៊ែររបស់ពួកគេ ដែលបានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ ២០២៣ អនុញ្ញាតឱ្យបញ្ជូនទិន្នន័យប្រកបដោយប្រសិទ្ធភាព ទោះបីជាមានការរំខានបរិយាកាស និងចលនាផ្កាយរណបយ៉ាងឆាប់រហ័សក៏ដោយ។ ការរីកចម្រើននេះនឹងពង្រឹងសមត្ថភាពអវកាសរបស់ប្រទេសចិន រួមទាំងការរុករក អ៊ីនធឺណែត 6G និងការចាប់សញ្ញាពីចម្ងាយ៕