លោកយាយដែលស់រានមានជីវិតពីការសម្លាប់រង្គាល និងជាបុគ្គលដែលបានឈ្នះមេដាយអូឡាំពិកមានវ័យចំណាស់ជាងគេបានទទួលមរណភាពក្នុងអាយុ១០៣ឆ្នាំ
បរទេស៖ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋហុងគ្រីលោកយាយ Ágnes Keleti គឺជាអ្នករស់រានមានជីវិតពីការសម្លាប់រង្គាល និងជាបុគ្គលដែលបានឈ្នះមេដាយអូឡាំពិកមានវ័យចំណាស់ជាងគេបានទទួលមរណភាពហើយក្នុងអាយុ១០៣ឆ្នាំ ។ លោកយាយ Keleti បានទទួលមរណភាពនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២ខែមករាឆ្នាំ២០២៥នៅទីក្រុង Budapest ។ លោកយាយបានចូលមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរជាមួយនឹងជំងឺរលាកសួតកាលពីថ្ងៃទី ២៥ខែធ្នូ។
លោកយាយបានឈ្នះមេដាយអូឡាំពិកសរុបចំនួន១០គ្រឿងក្នុងកីឡាកាយសម្ព័ន្ធ រួមទាំងមេដាយមាសចំនួន៥ សម្រាប់ប្រទេសហុងគ្រីក្នុងព្រឹត្តិការណ៍កីឡា Helsinki Games ឆ្នាំ១៩៥២ និងការប្រកួតកីឡា Melbourne ក្នុងឆ្នាំ ១៩៥៦។
លោកយាយក៏បានយកឈ្នះលើស្ថានការនៃរសជាតិជីវិតដែលបាត់បង់ឪពុក និងសាច់ញាតិជាច្រើននាក់ក្នុងពិធីបុណ្យ Holocaust និងបានក្លាយជាអត្តពលិកអូឡាំពិកជនជាតិជ្វីហ្វម្នាក់ដែលជោគជ័យបំផុតដែរ។ កន្លងទៅលោកយាយ Keleti បានប្រាប់សារព័ត៌មានបរទេសនៅមុនថ្ងៃខួបកំណើតគម្រប់១០០ឆ្នាំរបស់លោកយាយថា “១០០ឆ្នាំកន្លងទៅនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចមានអាយុតែ៦០ឆ្នាំប៉ុណ្ណោះ ” “ខ្ញុំរស់នៅបានល្អណាស់។ ហើយខ្ញុំស្រឡាញ់ជីវិតខ្ញុំណាស់។ វាជារឿងល្អបំផុតដែលខ្ញុំនៅតែមានសុខភាពល្អ។ លោកយាយ Ágnes Klein កើតនៅឆ្នាំ១៩២១ នៅទីក្រុង Budapest ។
អាជីពរបស់លោកយាយត្រូវបានរំខានដោយសង្គ្រាមលោកលើកទី២ និងលុបចោលព្រឹត្តិការណ៍អូឡាំពិកអំឡុងឆ្នាំ១៩៤០ និង ឆ្នាំ១៩៤៤ ។ ហើយនៅឆ្នាំ ១៩៤១ លោកយាយត្រូវបង្ខំឱ្យចាកចេញពីក្រុមកាយសម្ព័ន្ធដោយសារតែពូជពង្សជនជាតិជ្វីហ្វរបស់លោកយាយ បន្តមកលោកយាយបានទៅលាក់ខ្លួននៅទីជនបទនៃប្រទេសហុងគ្រី ជាទីកន្លែងដែលលោកយាយបានរួចរស់ជីវិតពីការសម្លាប់រង្គាលដោយធ្វើអត្តសញ្ញាណក្លែងក្លាយ និងធ្វើការងារជាអ្នកបម្រើវិញ។ ម្តាយ និងប្អូនស្រីរបស់លោកយាយបានរួចរស់ជីវិតពីសង្គ្រាមលោកទី២ ដោយមានជំនួយពីក្រុមអ្នកការទូតស៊ុយអែតដ៏ល្បីដែលមានឈ្មោះថា Raoul Wallenberg។
ប៉ុន្តែឪពុករបស់លោកយាយ និងសាច់ញាតិផ្សេងទៀតត្រូវស្លាប់នៅ Auschwitz ក្នុងចំណោមជនជាតិហុងគ្រីជាងកន្លះលាននាក់ដែលត្រូវបានសម្លាប់នៅក្នុងជំរុំមរណៈរបស់ណាស៊ី និងដោយមានអ្នកសហការណាស៊ី-ហុងគ្រី។ នៅឆ្នាំ១៩៥៦លោកយាយបានក្លាយជាអត្តពលិកដែលទទួលបានជោគជ័យបំផុតនៅ Melbourne Olympics ដោយឈ្នះមេដាយមាសចំនួន៤ និងមេដាយប្រាក់ចំនួន២ ។
ខណៈពេលដែលនៅឆ្នាំនេះលោកយាយកំពុងក្លាយជាម្ចាស់មេដាយមាសជាមនុស្សចំណាស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រកីឡាកាយសម្ព័ន្ធលើកទី៣៥ឆ្នាំនៅទីក្រុងមែលប៊ន ប៉ុន្តែជាអកុសល្យលោកយាយបានទទួលមរណភាពដោយសារជំងឺសួត៕