ឡាន Lexus RX300 បុកពីក្រោយរថយន្ដដឹកទំនិញលេីផ្លូវល្បឿនលឿន បណ្ដាលឱ្យស្លាប់២នាក់ និងរបួសម្នាក់
ភ្នំពេញ៖ នៅយប់ថ្ងៃទី៣ ខែមក រា ឆ្នាំ២ ០ ២៥ វេលាម៉ោ ង ៣និង ៤៥ នាទីលើកំណាត់ផ្លូវល្បឿ នលឿ ន K39 +20 0 ទិសដៅព្រះសីហនុ ទៅភ្នំពេញត្រង់ចំណុចភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំ ព ង់ ស្ពឺ មានរថយន្ត ១គ្រឿ ង ម៉ាកលុ ចស៊ីស RX 3 0 0 ពណ៌ស ពាក់ផ្លាក លេខបាត់ដំបង 2B-3816 អ្នកបើកបរឈ្មោះ លី ហ៊ូវ ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់) នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ ដោយមានអ្នករួមដំណើរ ជា មួយចំនួន ២ នាក់៖១-ឈ្មោះ YIN CHAOYANG ភេទប្រុស ជនជាតិចិន (ស្លាប់) ២-ឈ្មោះ DING YUMEI ភេទ ស្រី ជនជាតិចិន (របួសធ្ងន់) កំពុងសង្រ្គោះបន្ទាន់។
យោងតាមកាមេរាសុវត្ថិភាពទិន្នន័យផ្ដល់ដោយក្រុម ហ៊ុន ផ្លូវល្បឿនលឿន រថ យ ន្ត បើកបរពីទិសខាងលិច មកពី ខេត្ត ព្រះសីហនុ ឆ្ពោះ ទៅទិសខាងកើត រាជធានី ភ្នំពេញ លុះមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ដដឹកទំនិញ ០១គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 3D -7588 មិនស្គាល់អត្តស ញ្ញាណអ្នកបើកបរ (ក្រោយហេតុ ការណ៍ បានចុះរត់គេចខ្លួន) កំ ពុងបើ កបរស្របទិសគ្នា។
សមត្ថកិច្ចនគរបាលប្រចាំការផ្លូវល្បឿនលឿនបានសហការជាមួយកំលាំង ជំនាញ អធិការ ដ្ឋាន នគរបាល ស្រុក សំ រោ ង ទង ធ្វើ ការវាស់វែងអន្ដរាគមន៍ជួយសង្រ្គោះនិងបញ្ជូនជន រងគ្រោះទៅមន្ទីរពេទ្យ រីឯ សពបានតំកល់ទុកនៅមន្ទីរពេ ទ្យបង្អែកខេត្តកំពង់ស្ពឺ រង់ចាំ ក្រុម គ្រួ សារ មកទទួល យកទៅធ្វេីបុណ្យ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលបានធ្វេីការ ស្ទួច យករថ យន្ដបង្កគ្រោះថ្នាក់ទាំង២គ្រឿង មករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលត្រពាំងគង អធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បី ចំណាត់ការនីតិវិធីបន្ដ៕