**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន៤.៤១១នាក់ នៅខេត្តត្បូងឃ្មុំ**អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យនាំគ្នាចូលរួមលេងកីឡា ដើម្បីថែរក្សាសុខភាពឱ្យបានរឹងមាំ និងបានជៀសផុតពីជំងឺកាចសាហាវ**អាមេរិកអំពាវនាវឱ្យមានស្ថិរភាពក្នុងប្រទេសកូរ៉េខាងត្បូង ខណៈភាពចលាចលនយោបាយនៅតែបន្ត**UN៖ អ៊ីស្រាអែលបញ្ជាឲ្យជម្លៀសជនស៊ីវិលនៅហ្គាហ្សាបន្ថែមទៀត ខណៈវិបត្តិមនុស្សធម៌កាន់តែអាក្រក់**CIO របស់កូរ៉េខាងត្បូង ស្នើឱ្យប្រធានាធិបតីស្តីទី ជួយសម្រួលដល់ការចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk-yeol**ជនជាតិប៉ាឡេស្ទីន ៣០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា**ក្រុមមន្ត្រីធានាដល់អ្នកស្រុក Yinchuan នូវការផ្គត់ផ្គង់ជំនួយគ្រប់គ្រាន់ បន្ទាប់ពីគ្រោះរញ្ជួយដី**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនគ្រួសារកងទ័ពនៅអង្គភាពកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ**គណៈកម្មការទី៤ រដ្ឋសភា ចុះសំណេះសំណាលកម្លាំងវិស្វកម្ម ឈរជើងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប

លោកបណ្ឌិត កៅ មុយថង៖ ក្នុងឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងមានការរីកចម្រើនបន្ថែមទៀត ជាពិសេស ទំនាក់ទំនងខាងសេដ្ឋកិច្ច កាន់តែល្អប្រសើរ

អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង បានឱ្យដឹងនៅថ្ងៃសុក្រនេះថា លោកមានជំនឿថា នៅឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ កម្ពុជា-ចិន នឹងមានការរីកចម្រើនបន្ថែមទៀត ជាពិសេស មានទំនាក់ទំនងខាងសេដ្ឋកិច្ច កាន់តែល្អប្រសើរ ជាងពេលមុនៗ។
លោកបណ្ឌិតបញ្ជាក់ថា៖ «ក្នុងន័យនេះដែរ ខ្ញុំមានជំនឿថា ប្រទេសទាំង២ នឹងបន្តរួមចំណែកក្នុងការសម្របសម្រួលស្ថានភាពនៅក្នុងកិច្ចការនយោបាយ ច្បាប់ និងសេដ្ឋកិច្ច ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ហើយការសម្របសម្រួលស្ថានភាពនៅក្នុងកិច្ចការនយោបាយ ច្បាប់ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសយើងទាំង២ កាន់តែភាពប្រសើរថែមទៀត…បានសេចក្តីថា ប្រសិនបើប្រទេសទាំងពីររួមគ្នាកសាងបាននូវការជឿទុកចិត្តគ្នា និងការអនុវត្តយុទ្ធសាស្ត្រ ដែលអាចនាំឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច កាន់តែប្រសើរ នោះប្រជាតិយើងទាំងពីរនឹងទទួលបានអត្ថប្រយោជន៍ខ្ពស់ នៅក្នុងការសហការប្រតិបត្តិការទាំងនេះ ។»
សម្រាប់ឆ្នាំ២០២៤ ដែលត្រូវបានកំណត់ជាឆ្នាំ «នៃការផ្លាស់ប្តូរប្រជាជនកម្ពុជានិងប្រជាជនចិន» នោះលោកបណ្ឌិតមើលឃើញអំពីការរីកចម្រើន ហើយក៏សូមចូលរួមត្រេកអរជាមួយនឹងការជឿជាក់ ដែលប្រទេសទាំង២ កម្ពុជានិងចិន ពិតជាបានរៀបចំព្រឹត្តិការណ៍ ជាច្រើនណាស់ ដើម្បីបង្ហាញពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីមួយដែលមានន័យយ៉ាងជ្រាលជ្រៅ ក្នុងការចងក្រងនូវភាពជឿទុកចិត្តគ្នា និងបង្ហាញពីសាមគ្គីភាពក្នុងកិច្ចការពង្រឹងទំនាក់ទំនងពីមិត្តភាពដែកថែប ទៅកាន់មិត្តភាពត្បូងពេជ្រ ក្នុងងនោះ មានការសម្តែងសិល្បៈរួមគ្នា និងព្រឹត្តិការណ៍ផ្សេងៗទៀត ដែលពិតជាបានបង្ហាញឲ្យឃើញពីជំហានឆ្ពោះទៅរកការបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកអំពីវប្បធម៌ និងប្រពៃណីរបស់ប្រជាជននៃប្រទេសយើងទាំងពីរ។
លោកបណ្ឌិតថា ព្រឹត្តិការណ៍ទាំងនោះមិនត្រឹមតែបង្ហាញពីការផ្លាស់ប្តូរការយល់ដឹងផ្នែកវប្បធម៌និងសង្គមទេ ប៉ុន្តែ ថែមទាំងបង្ហាញពីការអភិវឌ្ឍកាន់តែល្អ និងការជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កម្ពុជានិងចិន ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង