ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ដឹកនាំក្រុមការងារចុះពិនិត្យផ្លូវ៤ខ្សែ ក្នុងក្រុងកំពង់ឆ្នាំង
ភ្នំពេញ៖ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣ មករានេះ បានដឹកនាំក្រុមការងារចុះពិនិត្យផ្លូវ៤ខ្សែក្នុងក្រុងកំពង់ឆ្នាំង ប្រវែងសរុប ២ ៤៣៥ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលនឹងបើកការដ្ឋាននៅសប្ដាហ៍ក្រោយ ដើម្បីជួសជុលអ៊ុតកៅស៊ូ AC និងគូសគំនូសសញ្ញាចរាចរណ៍ ក្នុងនោះរួមមាន ផ្លូវលេខ២ ផ្លូវលេខ៣ ក្នុងសង្កាត់ខ្សាម ផ្លូវលេខ២៤ ក្នុងសង្កាត់កំពង់ឆ្នាំង និងផ្លូវលេខ២៥ ក្នុងសង្កាត់ប្អេរ។
បន្ទាប់មកបន្តចុះពិនិត្យទីតាំងសាលាឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ និងផ្លូវចូលសាលាឃុំ ដែលគ្រោងស្ថាបនាចាក់បេតុង។