**សហគមន៍​ខ្មែរ​ប្រចាំ​តំបន់​៥​ នៃ​ប្រទេស​ណូវ៉េលហ្សេឡង់​ប្រារព្ធ​ពិធី​ជួប​ជុំ​មហា​គ្រួសារ​ខ្មែរ​ ក្នុង​ឱកាស​រំលឹក​ខួប​លេីក​ទី​៤៦​ នៃ​ទិវា​ជ័យជម្នះ​ ៧ ​មករា​**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន៤.៤១១នាក់ នៅខេត្តត្បូងឃ្មុំ**អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យនាំគ្នាចូលរួមលេងកីឡា ដើម្បីថែរក្សាសុខភាពឱ្យបានរឹងមាំ និងបានជៀសផុតពីជំងឺកាចសាហាវ**អាមេរិកអំពាវនាវឱ្យមានស្ថិរភាពក្នុងប្រទេសកូរ៉េខាងត្បូង ខណៈភាពចលាចលនយោបាយនៅតែបន្ត**UN៖ អ៊ីស្រាអែលបញ្ជាឲ្យជម្លៀសជនស៊ីវិលនៅហ្គាហ្សាបន្ថែមទៀត ខណៈវិបត្តិមនុស្សធម៌កាន់តែអាក្រក់**CIO របស់កូរ៉េខាងត្បូង ស្នើឱ្យប្រធានាធិបតីស្តីទី ជួយសម្រួលដល់ការចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk-yeol**ជនជាតិប៉ាឡេស្ទីន ៣០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា**ក្រុមមន្ត្រីធានាដល់អ្នកស្រុក Yinchuan នូវការផ្គត់ផ្គង់ជំនួយគ្រប់គ្រាន់ បន្ទាប់ពីគ្រោះរញ្ជួយដី**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនគ្រួសារកងទ័ពនៅអង្គភាពកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ**គណៈកម្មការទី៤ រដ្ឋសភា ចុះសំណេះសំណាលកម្លាំងវិស្វកម្ម ឈរជើងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក

មនុស្ស ១០នាក់ រងរបួស ក្នុងការបាញ់ប្រហារដ៏ធំមួយ នៅសង្កាត់ឃ្វីន នៃទីក្រុងញូវយ៉ក

ញូវយ៉ក៖ នាយកដ្ឋានប៉ូលិសទីក្រុងញូវយ៉ក (NYPD) បង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២ ខែមករាថា មនុស្សចំនួន១០នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំមួយនៅក្នុងសង្កាត់ឃ្វីន (Queens) នៃទីក្រុងញូវយ៉ក កាលពីល្ងាចថ្ងៃឆ្លងឆ្នាំថ្មី។ ករណីនេះ គឺជាសោកនាដកម្មធំទី៣ ដែលកើតឡើងនៅថ្ងៃឆ្លងឆ្នាំនៅសហរដ្ឋអាម៉េរិក បន្ទាប់ពីការផ្ទុះរថយន្ត និងការបើករថយន្តបំបុកសម្លាប់មនុស្ស។

ប៉ូលិសបានឱ្យដឹងថា ឧបទ្ទវហេតុកើតឡើងនៅខាងក្រៅក្លឹបព្រឹត្តិការណ៍ឯកជនមួយកាលពីល្ងាចថ្ងៃពុធ បានធ្វើឱ្យស្ត្រីចំនួន៦នាក់ និងបុរស៤នាក់រងរបួស។ ឧប្បត្តិហេតុនេះកើតឡើងនៅពេលបុរសពី៣ទៅ៤នាក់ បានបាញ់ប្រហារទៅលើក្រុមមនុស្សនៅខាងក្រៅក្លឹប។ អ្នក​ប្រើ​បណ្ដាញ​សង្គម​សម្ដែង​ការ​តក់ស្លុត​ចំពោះ​ឧបទ្ទវហេតុ​នេះ និង​បាន​ចែក​រំលែក​រូបភាព​នៃ​ការ​ដាក់​ពង្រាយ​ប៉ូលិស​នៅ​កន្លែង​នោះ។ យ៉ាងណាមិញ ប៉ូលិសបានច្រានចោលនូវលទ្ធភាពនៃការវាយប្រហារភេរវកម្ម។ ឧបទ្ទវហេតុនេះ កើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអំពើហិង្សាពីរផ្សេងទៀតនៅកន្លែងដទៃក្នុងសហរដ្ឋអាម៉េរិក នៅថ្ងៃឆ្លងឆ្នាំថ្មី។

នៅទីក្រុងញូវអ័រលៀន (New Orleans) រថយន្តដឹកទំនិញមួយគ្រឿងបានបំបុកចូលផ្លូវដែលក្រុមមនុស្សកំពុងប្រមូលផ្តុំអបអរថ្ងៃឆ្លងឆ្នាំថ្មី ដោយបានសម្លាប់មនុស្ស១៥នាក់ និងបណ្តាលឱ្យរងរបួស៣០នាក់ ហើយនៅទីក្រុងឡាសវេហ្គាស រថយន្តម៉ាក Cybertruck របស់ក្រុមហ៊ុន Tesla បានផ្ទុះឆេះ បង្កជាអណ្តាតភ្លើងនៅខាងក្រៅសណ្ឋាគារត្រាំឡាសវេហ្គាស (Trump Hotel Las Vegas) ដោយបានសម្លាប់មនុស្សម្នាក់ និងរបួសយ៉ាងតិច៧នាក់ផ្សេងទៀត។ ករណីទាំង២ កើតឡើងកាលពីថ្ងៃពុធទី១ ខែមករា ឆ្នាំ២០២៥។ អាជ្ញាធរអាម៉េរិកកំពុងព្យាយាមតាមចាប់ជនសង្ស័យពាក់ព័ន្ធនឹងឧប្បត្តិហេតុនៅទីក្រុងញូវអ័រលៀន និងឡាសវេហ្គាស និងស៊ើបអង្កេតថា តើវាពាក់ព័ន្ធនឹងអំពើភេរវកម្មដែរឬទេ?។

អត្ថបទដែលជាប់ទាក់ទង