**សហគមន៍​ខ្មែរ​ប្រចាំ​តំបន់​៥​ នៃ​ប្រទេស​ណូវ៉េលហ្សេឡង់​ប្រារព្ធ​ពិធី​ជួប​ជុំ​មហា​គ្រួសារ​ខ្មែរ​ ក្នុង​ឱកាស​រំលឹក​ខួប​លេីក​ទី​៤៦​ នៃ​ទិវា​ជ័យជម្នះ​ ៧ ​មករា​**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន៤.៤១១នាក់ នៅខេត្តត្បូងឃ្មុំ**អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យនាំគ្នាចូលរួមលេងកីឡា ដើម្បីថែរក្សាសុខភាពឱ្យបានរឹងមាំ និងបានជៀសផុតពីជំងឺកាចសាហាវ**អាមេរិកអំពាវនាវឱ្យមានស្ថិរភាពក្នុងប្រទេសកូរ៉េខាងត្បូង ខណៈភាពចលាចលនយោបាយនៅតែបន្ត**UN៖ អ៊ីស្រាអែលបញ្ជាឲ្យជម្លៀសជនស៊ីវិលនៅហ្គាហ្សាបន្ថែមទៀត ខណៈវិបត្តិមនុស្សធម៌កាន់តែអាក្រក់**CIO របស់កូរ៉េខាងត្បូង ស្នើឱ្យប្រធានាធិបតីស្តីទី ជួយសម្រួលដល់ការចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk-yeol**ជនជាតិប៉ាឡេស្ទីន ៣០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា**ក្រុមមន្ត្រីធានាដល់អ្នកស្រុក Yinchuan នូវការផ្គត់ផ្គង់ជំនួយគ្រប់គ្រាន់ បន្ទាប់ពីគ្រោះរញ្ជួយដី**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនគ្រួសារកងទ័ពនៅអង្គភាពកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ**គណៈកម្មការទី៤ រដ្ឋសភា ចុះសំណេះសំណាលកម្លាំងវិស្វកម្ម ឈរជើងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក

អភិបាលខេត្តកំពង់ស្ពឺ ណែនាំឲ្យថ្នាក់ដឹកនាំស្រុកថ្ពង បន្តខិតខំបម្រើសេវាសាធារណៈ ជូនពលរដ្ឋ វិស័យកសិកម្ម ជាពិសេសបញ្ហាគ្រឿងញៀន ល្បែងសុីសង និងក្មេងទំនើង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចបានគិតគូរខ្លាំងទៅលើសុខុមាលភាពប្រជាពលរដ្ឋដែលទៅរកសេវា មណ្ឌលសុខភាពស្រុក ត្រូវបន្ថែមថ្នាំសង្កូវឱ្យបានគ្រប់គ្រាន់ ខិតខំសង្រ្គោះបឋមជូនប្រជាពលរដ្ឋដែលទៅសង្រ្គោះបន្ទាន់ រួចបញ្ជូនបន្តមកមន្ទីរពេទ្យបង្អែកខេត្ត បញ្ហាក្មេងទំនើងប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវធិបតី យើងកុំដើរបិកចក បើចកជាប់ជើងហើយត្រូវដកចកចេញពីបឹង ដូច្នេះត្រូវអនុវត្តអភិក្រមទាំង៥ រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដើម្បីធានាបានស្ថេរភាពសង្គម សន្តិសុខសង្គម សុវត្ថិភាពតាមមូលដ្ឋាន។

ឯកឧត្តមបានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ សមាសភាពអញ្ជើញអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកឱរ៉ាល់ លោក លោកស្រីនាយកនាយករងទីចាត់ការសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរនានាពាក់ព័ន្ធជុំវិញខេត្ត គណៈបញ្ជាការការស្រុក និងមន្ត្រីរាជការសាលាស្រុកជាច្រើនរូបទៀតសរុបប្រមាណជា១០០នាក់ ពិធីប្រារព្ធនៅសាលប្រជុំសាលាស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ឆ្លៀតក្នុងឱកាសនោះដែរ៖ ឯកឧត្តមបណ្ឌិត បានណែនាំនិងដាក់វិធានការចំនួន០៨ចំណុចជូនដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកត្រូវអនុវត្តន៍ឱ្យបានក្នុងនោះ (១.បញ្ហាគ្រឿងញៀន ២.ល្បែងសុីសងខុសច្បាប់ ៣.ក្មេងទំនើង ៤.ថែរក្សាព្រៃឈើ ៥.អប់រំ ណែនាំ រឹតបន្តឹងច្បាប់ចរាចរណ៍ ៦.វិស័យទេសចរណ៍ ៧.វិស័យកសិកម្ម ៨.វិស័យសុខាភិបាល)

ឯកឧត្តមបណ្ឌិតបានក្រើនរំឭកបន្ថែបទៀតថា៖ អភិបាលស្រុក គណៈបញ្ជាការឯកភាពស្រុក ចៅសង្កាត់ គិតគូរឡើងវិញ និងពិនិត្យមើលឡើងវិញ ជាពិសេសបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា តាមដានកង្វល់របស់ប្រជាពលរដ្ឋ ទីតាំងតាមរោងចក្រ សូមជួយសម្រួលចរាចរណ៍ពេលចេញចូលធ្វើការ ត្រូវសហការឱ្យបានមុឺងម៉ាត់ ចំពោះបញ្ហាគ្រឿងញៀន ហាមដាត់ខាតកុំពាក់ព័ន្ធនិង គ្រឿងញៀនបើជាមន្ត្រីត្រូវបណ្តេញចេញពីក្របខណ្ឌ បង្រា្កបល្បែងសុីសង តាមមូលដ្ឋាន ល្បែងអនឡាញ មើលឡើងវិញមានអាជ្ញាប័ណ្ណប៉ុន្មាន គ្មានប៉ុន្មាន បើគ្មានច្បាប់ជាក់លាក់បិទជាបន្ទាន់ ពិនិត្យមើលស្លាកប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងហាមដាត់ខាតកុំឱ្យមាន ជាពិសេសល្បែងសុីសងដាច់ខាតមិនឱ្យមានជាដាច់ខាតដើម្បីខេត្ត និងពលរដ្ឋមានសណ្តាប់ធ្នាប់ល្អក្នុងសង្គម។

ឯកឧត្តមបន្តទៀតថា សូមបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់លើវិស័យទេសចរណ៍ វិស័យកសិកម្មការិយាល័យចំណុះស្រុក ពង្រឹងកិច្ចការជំនាញកសិកម្មផ្តល់បច្ចេកទេសដល់ប្រជាពលរដ្ឋ សហការជាមួយមន្ទីរកសិកម្ម ដែលមានមន្ត្រីកសិកម្មស្រុក ជាមន្ត្រីផ្សព្វផ្សាយកសិកម្ម ដើម្បីយល់ដឹងពីប្រភេទដី និងពូជស្រូវ និងជ្រើសរើសពូជមានទិន្នផលខ្ពស់ និងមានទីផ្សារ សម្តេចធិបតីខិតខំពង្រាយមន្រ្តីកសិកម្មដើម្បីជួយដល់បងប្អូនប្រជាកសិករ សម្រួលជីវភាពប្រជាពលរដ្ឋ ទន្ទឹមគ្នានេះស្រុកថ្ពងមានបងប្អូនប្រជាពលរដ្ឋធ្វើដំណាំស្រូវច្រើនផងដែរ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកគ្រប់លំដាប់ថ្នាក់ ពិសេសគណៈបញ្ជាការឯកភាពស្រុក ដែលស្រុកនេះមិនឃើញមានបញ្ហាក្មេងទំនើងគួរឱ្យកត់សម្គាល់នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង