**កម្ពុជាបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្លាស់ប្ដូរទស្សនកិច្ចយុវជនអាស៊ាន-ចិន លើកទី៣ ក្រោមមូលបទ “ការជំរុញតួនាទីរបស់យុវជនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍” នៅខេត្តសៀមរាប**គណៈកម្មការទី៩រដ្ឋសភា ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ចំនួន២៤ ពាក់ព័ន្ទការធានាទូទាត់សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីជាមួយបណ្តាក្រុមហ៊ុននានា**បទវិភាគ៖ការដែលហ្វីលីពីនចង់លូកដៃចូលក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺមិនប្រមើលមើលពីកម្លាំងខ្លួនឯង**វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបង្ហាញរបាយការណ៍មួយដោយបញ្ជាក់ថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺជាមូលហេតុចម្បងជំរុញឱ្យមានការសេពគ្រឿងស្រវឹងច្រើន**នាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូ អញ្ជើញមាតុភូមិនិវត្ត បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅកម្ពុជា**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍គណៈប្រតិភូក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨ នៅទីក្រុងមូស្កាត**ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រៀមស្វាគមន៍ក្រុមតាហ្ស៊ីគីស្ថាន ក្នុងជំនួបមិត្តភាពអន្តរជាតិ នាថ្ងៃទី០៥ ខែមិថុនា**នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះត្រួតពិនិត្យការហ្វឹកហ្វឺនរបស់នាយនាវី នាយនាវីរង និងពលនាវឹក នៅមូលដ្ឋានសមុទ្ររាម**អ្នកភូមិស្រែចង្ហូតធ្វេីពិធីបុណ្យភូមិ និងសុំទឹកភ្លៀងនៅប្រាសាទលាក់នាង !**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនព័ត៌មាន ស្ដីពីការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចែករំលែកបទពិសោធន៍ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អំពីវិស័យការទូតសភា**បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា ស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ហើយឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ**ស្ពានខ្ពស់ជាងគេ កំពុងអ៊ុតកៅស៊ូ AC ត្រៀមបញ្ចប់ការងារ!**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥**លោក Trump បញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់លោក Zelensky មានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះការចរចាជាមួយរុស្ស៊ី**ប្រធាន WTO ជំរុញឱ្យរៀនពីប្រវត្តិសាស្ត្រលើការជំរុញរបស់សហរដ្ឋអាមេរិកសម្រាប់ការជំនួសការនាំចូល**ការរញ្ជួយដីនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កម្រិត ៦.២រ៉ិចទ័រ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥១នាក់រងរបួស**កាកបាទក្រហមកម្ពុជា រៀបចំពិធីផ្សព្វផ្សាយស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នៅខេត្តកំពង់ឆ្នាំង**CNN៖ លោក ដូណាល់ ត្រាំ ផ្ដល់សញ្ញាពីលទ្ធភាពនៃការផ្លាស់ប្តូរជំហរ ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន**លោក ត្រាំ និង លោក ហ្សេលេនស្គី ប៉ះទង្គិចពាក្យសម្តីគ្នាម្តងទៀត ជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម

CNN ចេញផ្សាយពីគម្រោងស្ថាបត្យកម្មចំនួន១១ ដែលនឹងមានកិត្យានុភាព ជុំវិញពិភពលោក ក្នុងនោះក៏មាន «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ»

បរទេស៖ សារព័ត៌មានដ៏ល្បីល្បាញជុំវិញពិភពលោកនេះ បានសរសេររៀបរាប់ថា «ប្រទេស​កម្ពុជា​កំពុង​ជំនួសអាកាសយានដ្ឋាន​អន្តរជាតិ​រាជធានី​ភ្នំពេញ ជាមួយនឹងអាកាសយានដ្ឋានថ្មីដែលមាន​លទ្ធភាព​ទទួល​ភ្ញៀវ​ទេសចរ​បាន​ច្រើនជាង៦ ដង។ គម្រោងប្រកបដោយមហិច្ឆតានេះនឹងជួយជំរុញចំនួនទេសចរណ៍កាន់តែច្រើន និងក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់។ អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី មានសមត្ថភាពទទួលអ្នកដំណើរប្រចាំឆ្នាំចំនួន១៣ លាននាក់ ហើយនឹងកើនឡើងជាលំដាប់ដល់៣០ លាននាក់»។

សារព័ត៌មានដដែលរាយរាប់បន្តថា អគារស្ថានីយអ្នកដំណើរនឹងក្លាយជាអគារមួយក្នុងចំណោមអគារធំបំផុតនៅអាស៊ីអាគ្នេយ៍។ យោងតាមក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners គម្រោងនេះនឹងប្រើថាមពលដែលបង្កើតឡើងក្នុងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដែលធ្វើឱ្យស្ថាបត្យកម្មដ៏មហស្ចារ្យនេះស្ថិតក្នុងចំណោមស្ថាបត្យកម្មបៃតងបំផុតរបស់ពិភពលោក។ ជាមួយនឹងទម្រង់ដែលត្រូវបានបំផុសគំនិតដោយការរចនាបែបប្រពៃណីរបស់ខ្មែរ ដំបូលអគារស្ថានីយត្រូវបានទ្រដោយសសររាងដើមឈើ។

មែនទែនទៅ នេះមិនមែនជាលើកដំបូងឡើយដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅលេចវត្តមានក្នុងសារព័ត៌មានល្បីៗរបស់ពិភពលោក។ ជាក់ស្តែង កាលពីចុងខែសីហាឆ្នាំមុន សារព័ត៌មានអង់គ្លេសThe Sun បានចុះផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅនឹងស្រូបទាញអ្នកទេសចរពីចក្រភពអង់គ្លេស មកកម្ពុជាកាន់តែច្រើន។ ប្រទេសកម្ពុជាតែងតែត្រូវបានមើលរំលងដោយអ្នកទេសចរមកពីចក្រភពអង់គ្លេស ប៉ុន្តែវាអាចនឹងផ្លាស់ប្ដូរក្នុងពេលឆាប់ៗនេះ ដោយសារអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយដែលគ្រោងនឹងបើកដំណើររការនៅដំណាក់កាលដំបូងនាឆ្នាំក្រោយ។ នេះជាសំណេរដែលសារព័ត៌មានអង់គ្លេស The Sun បានចុះផ្សាយនាពេលនោះ។ អាកាសយានដ្ឋានថ្មីដ៏ធំសម្បើមមួយកំពុងបង្អួតខ្លួនបណ្តើរៗនៅក្នុងប្រទេសគោលដៅទេសចរណ៍ ដែលពិភពលោកតែងមើលរំលង បើទោះបីជាប្រទេសអច្ឆរិយៈមួយនេះ សម្បូរដេដាស់ទៅដោយកន្លែងកម្សាន្តដ៏ពេញនិយមជាច្រើនក៏ដោយ។

អាកាសយានដ្ឋានដ៏ប្រណិតនេះ ត្រូវបានប្រកាសសាងសង់ជាលើកដំបូងនៅឆ្នាំ២០១៨ លើផ្ទៃដីទំហំប្រមាណ២៦០០ហិកតា នឹងមានកម្ពស់៤ជាន់ និងចំណតអ្នកដំណើររកណ្តាលដ៏ធំមួយ រួមជាមួយនឹងច្រកទ្វារចំនួន២២ ដែលអាចដាក់យន្តហោះបានដល់ទៅ៤០គ្រឿង និងមានសួនច្បារកណ្តាលដ៏ធំមួយផងដែរ។ វាស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិ​ថ្មីនេះ ជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជា ដែលមានការវិនិយោគក្នុងទឹកប្រាក់ប្រមាណ១៥០០លាន​ដុល្លារ។ អាកាសយានដ្ឋានអន្តរជាតិតេជោជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចស្រូបយក និង​ទទួលបានការហោះហើរពីចម្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្ត​ហោះ​ធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆតាអភិវឌ្ឍន៍​ជាព្រលានយន្តហោះថ្មី​ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

ព្រលាន​យន្តហោះ​នេះ គ្រោង​នឹងបើក​ដំណើរការជា​បី​ដំណាក់កាល។ ដំណាក់កាលដំបូងគ្រោងនឹងដាក់សម្ពោធជាផ្លូវការក្នុងអំឡុងខែកក្កដាឆ្នាំ២០២៥ នេះ នឹងទទួលអ្នកដំណើរររហូតដល់១៣លាននាក់។ នេះនឹងបន្តដោយការបង្កើនសមត្ថភាពដល់អ្នកដំណើររ៣០លាននាក់នៅឆ្នាំ២០៣០ និងអ្នកដំណើររ ៥០លាននាក់នៅឆ្នាំ២០៥០។ ជាពិសេស អាកាសយាដ្ឋាននេះ នឹងក្លាយជាព្រលានយន្តហោះធំជាងគេទីប្រាំបួននៅលើពិភពលោក នៅពេលវាត្រូវបានបើកដំណើររការ។ ក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners ដែល​បាន​រចនា​ព្រលាន​យន្តហោះ​នេះបញ្ជាក់ថា៖«ព្រលានយន្តហោះថ្មីនេះ​ ត្រូវ​បាន​បំផុសគំនិត​ដោយ​បេតិកភណ្ឌ និង​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជា ​និងបូកបញ្ចូលនូវ​​វប្បធម៌សហសម័យរបស់​កម្ពុជា​ទៀតផង»។ គម្រោង​នេះ​សង្ឃឹម​ថា ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​តភ្ជាប់​របស់​កម្ពុជា​ជាមួយ​ពិភពលោក​ទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង