សាលាភូមិន្ទរដ្ឋបាល ជូនដំណឹងពីកម្មវិធី បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត
ភ្នំពេញ៖ សាលាភូមិន្ទរដ្ឋបាល ជូនដំណឹងដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាមន្ត្រីរាជការ និងសាធារណជនទាំងអស់ អំពីកម្មវិធី បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត នៅសាលាភូមិន្ទរដ្ឋបាល ដែលសហការរៀបចំដោយសាលាភូមិន្ទរដ្ឋបាល ស.ស.យ.ក វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជាការចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិត។
ចំពោះកាលបរិច្ឆេទ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ វេលា ៧:៣០នាទី ព្រឹក នៅសាលាភូមិន្ទរដ្ឋបាល ។
សូម ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលមានបំណងចូលរួមបរិច្ចាគឈាម សូមមេត្តាចុះឈ្មោះតាមរយៈតំណភ្ជាប់ (link) https://go.gov.kh/era/blooddonation
ឬ QR Code។
ការចូលរួមចំណែករបស់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា គឺជាបង្ហាញនូវសមានចិត្តដ៏ថ្លៃថ្លាប្រកបដោយមនុស្សធម៌ និងសង្គហធម៌ក្នុងការជួយសង្គ្រោះជីវតមនុស្ស ក៏ដូចជាជួយសង្គមជាតិយើងផងដែរ ៕