**រុស្ស៊ីស្ទាក់ចាប់មីស៊ីល ATACMS ចំនួន៨ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក**សំណេរអង្គរលើកទី២ ជាព្រឹត្តិការណ៍មួយ មានអត្ថន័យជ្រាលជ្រៅ ព្រមទាំងបំផុសនិងជំរុញនូវការសរសេរឡើងវិញ**ប្រមុខការទូតអាមេរិក ប៉ាន់ប្រមាណឱកាសរបស់អ៊ុយក្រែនក្នុងការទទួលបានទឹកដីឡើងវិញ**លោក Blinken៖ សហរដ្ឋអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែននូវអាវុធជាច្រើន មុនពេលមានជម្លោះជាមួយរុស្ស៊ី**សហគមន៍​ខ្មែរ​ប្រចាំ​តំបន់​៥​ នៃ​ប្រទេស​ណូវ៉េលហ្សេឡង់​ប្រារព្ធ​ពិធី​ជួប​ជុំ​មហា​គ្រួសារ​ខ្មែរ​ ក្នុង​ឱកាស​រំលឹក​ខួប​លេីក​ទី​៤៦​ នៃ​ទិវា​ជ័យជម្នះ​ ៧ ​មករា​**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន៤.៤១១នាក់ នៅខេត្តត្បូងឃ្មុំ**អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យនាំគ្នាចូលរួមលេងកីឡា ដើម្បីថែរក្សាសុខភាពឱ្យបានរឹងមាំ និងបានជៀសផុតពីជំងឺកាចសាហាវ**អាមេរិកអំពាវនាវឱ្យមានស្ថិរភាពក្នុងប្រទេសកូរ៉េខាងត្បូង ខណៈភាពចលាចលនយោបាយនៅតែបន្ត**UN៖ អ៊ីស្រាអែលបញ្ជាឲ្យជម្លៀសជនស៊ីវិលនៅហ្គាហ្សាបន្ថែមទៀត ខណៈវិបត្តិមនុស្សធម៌កាន់តែអាក្រក់**CIO របស់កូរ៉េខាងត្បូង ស្នើឱ្យប្រធានាធិបតីស្តីទី ជួយសម្រួលដល់ការចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk-yeol**ជនជាតិប៉ាឡេស្ទីន ៣០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា**ក្រុមមន្ត្រីធានាដល់អ្នកស្រុក Yinchuan នូវការផ្គត់ផ្គង់ជំនួយគ្រប់គ្រាន់ បន្ទាប់ពីគ្រោះរញ្ជួយដី**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនគ្រួសារកងទ័ពនៅអង្គភាពកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ**គណៈកម្មការទី៤ រដ្ឋសភា ចុះសំណេះសំណាលកម្លាំងវិស្វកម្ម ឈរជើងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន

ឯកឧត្តម ម៉ន គ្រីយ៉ា ដឹកនាំគណៈប្រតិភូក្រសួងការងារ ចូលគោរពវិញ្ញាណក្ខន្ធសព លោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសព លោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលបានទទួលមរណភាព នាថ្ងៃពុធ ទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៥២នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

លោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ត្រូវជាភរិយារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ។

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវ សមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្ដាយស្រណោះអាឡោះអាល័យជាអនេកប្បការ និងសូមលំឱនកាយឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់មក នាព្រឹកថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥នេះដែរ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលបានទទួលមរណភាព នាថ្ងៃពុធ ទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២:៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាម្តាយរបស់លោកជំទាវ សុង ធីតា។

ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមលំឱនកាយឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភក៍ ហាក់ ស៊ីផន សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង