**រុស្ស៊ីស្ទាក់ចាប់មីស៊ីល ATACMS ចំនួន៨ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក**សំណេរអង្គរលើកទី២ ជាព្រឹត្តិការណ៍មួយ មានអត្ថន័យជ្រាលជ្រៅ ព្រមទាំងបំផុសនិងជំរុញនូវការសរសេរឡើងវិញ**ប្រមុខការទូតអាមេរិក ប៉ាន់ប្រមាណឱកាសរបស់អ៊ុយក្រែនក្នុងការទទួលបានទឹកដីឡើងវិញ**លោក Blinken៖ សហរដ្ឋអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែននូវអាវុធជាច្រើន មុនពេលមានជម្លោះជាមួយរុស្ស៊ី**សហគមន៍​ខ្មែរ​ប្រចាំ​តំបន់​៥​ នៃ​ប្រទេស​ណូវ៉េលហ្សេឡង់​ប្រារព្ធ​ពិធី​ជួប​ជុំ​មហា​គ្រួសារ​ខ្មែរ​ ក្នុង​ឱកាស​រំលឹក​ខួប​លេីក​ទី​៤៦​ នៃ​ទិវា​ជ័យជម្នះ​ ៧ ​មករា​**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន៤.៤១១នាក់ នៅខេត្តត្បូងឃ្មុំ**អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យនាំគ្នាចូលរួមលេងកីឡា ដើម្បីថែរក្សាសុខភាពឱ្យបានរឹងមាំ និងបានជៀសផុតពីជំងឺកាចសាហាវ**អាមេរិកអំពាវនាវឱ្យមានស្ថិរភាពក្នុងប្រទេសកូរ៉េខាងត្បូង ខណៈភាពចលាចលនយោបាយនៅតែបន្ត**UN៖ អ៊ីស្រាអែលបញ្ជាឲ្យជម្លៀសជនស៊ីវិលនៅហ្គាហ្សាបន្ថែមទៀត ខណៈវិបត្តិមនុស្សធម៌កាន់តែអាក្រក់**CIO របស់កូរ៉េខាងត្បូង ស្នើឱ្យប្រធានាធិបតីស្តីទី ជួយសម្រួលដល់ការចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk-yeol**ជនជាតិប៉ាឡេស្ទីន ៣០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា**ក្រុមមន្ត្រីធានាដល់អ្នកស្រុក Yinchuan នូវការផ្គត់ផ្គង់ជំនួយគ្រប់គ្រាន់ បន្ទាប់ពីគ្រោះរញ្ជួយដី**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនគ្រួសារកងទ័ពនៅអង្គភាពកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ**គណៈកម្មការទី៤ រដ្ឋសភា ចុះសំណេះសំណាលកម្លាំងវិស្វកម្ម ឈរជើងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន

ក្រុមហ៊ុន Apple យល់ព្រមបង់ប្រាក់ដើម្បីដោះស្រាយបណ្តឹងឯកជនភាពដែលត្រូវបានចោទប្រកាន់ថា ប្រើប្រាស់ Siri លួចថតសំឡេងក្នុងអំឡុងពេលសន្ទនា

បរទេស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថា បានយល់ព្រមបង់ប្រាក់ចំនួន ៩៥ លានដុល្លារជាប្រាក់សុទ្ធ ដើម្បីដោះស្រាយបណ្តឹងឯកជនភាពដែលត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ Siri លួចថតសំឡេងក្នុងអំឡុងពេលសន្ទនាដោយគ្មានការយល់ព្រម ខណៈវាជាការរំលោភលើឯកជនភាពអ្នកប្រើប្រាស់។

របាយការណ៍បានឱ្យដឹងថា ការដោះស្រាយបឋម ត្រូវបានដាក់នៅយប់ថ្ងៃអង្គារសប្តាហ៍នេះ នៅតុលាការសហព័ន្ធ Oakland រដ្ឋកាលីហ្វ័រញ៉ា និងទាមទារឱ្យមានការយល់ព្រមពីចៅក្រមស្រុកអាមេរិកលោក Jeffrey White ជាមុនសិន។ យ៉ាងណាមិញជុំវិញ ពាក្យបណ្តឹងនេះគឺកើតចេញពីអ្នកប្រើប្រាស់ iPhone បានត្អូញត្អែរថា Apple តែងតែលួចថតសំឡេងការសន្ទនាជាលក្ខណៈឯកជនរបស់ពួកគេ បន្ទាប់ពីពួកគេបានបើកដំណើរការ Siri ដោយអចេតនា ហើយបានបង្ហាញការសន្ទនាទាំងនេះទៅកាន់បុគ្គលមួយផ្សេងទៀត ដូចជាអ្នកផ្សាយពាណិជ្ជកម្មជាដើម។

ទន្ទឹមនឹងនេះ មានដើមបណ្តឹងពីរនាក់បានអះអាងថា រាល់ពេលដែលពួកគេសន្ទនា គឺតែងតែឃើញមានលោតពាណិជ្ជកម្មទាំងនោះនៅលើ iPhone។ ជាឧទាហរណ៍ពួកគេនិយាយអំពីស្បែកជើងប៉ាតា Air Jordan និងភោជនីយដ្ឋាន Olive Garden រួមទាំងកន្លែងសម្រាកព្យាបាល គឺតែងតែឃើញការផ្សាយពាណិជ្ជកម្មអំពីផលិតផលទាំងនោះ។

គួរជម្រាបថា បណ្តឹងនេះត្រូវបានចោទប្រកាន់ចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ មកម្លេះ ពោលគឺមកដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ទើប Apple សម្រេចយល់ព្រមបញ្ចប់បណ្តឹងនេះ។ តាមការបញ្ជាក់ គឺចាប់ផ្តើមនៅពេលដែល Apple បញ្ចូលមុខងារ «Hey, Siri» ដែលជា Keyword សម្រាប់ឱ្យ Siri បើកដំណើរការ៕

អត្ថបទដែលជាប់ទាក់ទង