**គ.ជ.ប ប្រកាសទទួលស្គាល់បេក្ខជនបម្រុងបន្ថែមផ្លូវការតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តកំពង់ឆ្នាំង**លោក Elon Musk វាយប្រហារជាថ្មីលើនាយករដ្ឋមន្ត្រីអង់គ្លេស ជុំវិញរឿងអាស្រូវរំលោភ**សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាដោយឆន្ទៈមោះមុតនិងផែនការច្បាស់លាស់ កសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់សព្វគ្រប់**ប្រធានសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូងមិនអាចសហការក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនមេដឹកនាំលោក យូន ស៊ុកយ៉ុលនោះទេ ដែលការណ៍នេះអាចជំរុញឱ្យដំបៅវិបត្តិនយោបាយនៅកូរ៉េខាងត្បូងឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង**រដ្ឋបាលរាជធានីភ្នំពេញ បញ្ចៀសចរាចរ និងផ្អាកកំពង់ចម្លងជ្រោយចង្វារភ្នំពេញ​ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ​ ជាបណ្តោះអាសន្ន​ ក្នុងអំឡុងប្រារព្ធពិធីមីទ្ទិញ​ អបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៦​ នៃទិវាជ័យជម្នះ​ ៧មករា​**សន្តិសុខ​ស៊ីរី​នៅ​តែ​ផុយស្រួយ​ក្រោយ​ការ​ទម្លាក់​លោក​ Bashar al-Assad**អ៊ីស្រាអែលបដិសេធមិនទទួលបញ្ជីចំណាប់ខ្មាំងពីក្រុមហាម៉ាស**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ សហរដ្ឋអាមេរិកបានបញ្ជូនអាវុធជាច្រើន ទៅអ៊ុយក្រែនដោយស្ងាត់ស្ងៀម តាំងពីរយៈពេល៥ខែមុនជម្លោះមកម្ល៉េះ**លុយអឺរ៉ូ ធ្លាក់ចុះដល់កម្រិតខ្សោយបំផុតធៀបនឹង ប្រាក់ដុល្លារអាមេរិកក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ**ដំណើរការសំណេរ ប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅចិន មានបេក្ខជនចូលរួម ៦២០នាក់**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣៣ រៀល សម្រាប់ថ្ងៃទី០៦ ខែមករានេះ**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ នៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**USAID មរតកបៃតង សហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី អង្គការជីវិតធម្មជាតិនៅកម្ពុជា និងសហគមន៍មូលដ្ឋាន ប្តេជ្ញាការពារជម្រកសត្វស្លាប តាមរយៈគម្រោងរេដបូក និងសកម្មភាពអភិរក្សជាច្រើនទៀត**CIO របស់កូរ៉េខាងត្បូង បន្តស្វែងរកដីកាចាប់ខ្លួនលោក Yoon Suk-yeol**នាយករដ្ឋមន្រ្តីកាណាដា នឹងប្រកាសលាលែងពីតំណែងប្រធានគណបក្ស Liberal Party**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៦ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ចិន ត្រូវបានគេរំពឹងថា នឹងផ្តោតលើការសងសឹកនៃសង្គ្រាមពន្ធគយ ជាមួយអាមេរិកនៅឆ្នាំ២០២៥**លោក ហ្សេលេនស្គី៖ ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនឹងមានប្រសិទ្ធភាព លុះត្រាតែសហរដ្ឋអាមេរិកជាអ្នកផ្តល់ឱ្យ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥**កងកម្លាំងរុស្ស៊ី បាញ់ទម្លាក់យន្តហោះចម្បាំង អ៊ុយក្រែន MiG-29 មួយគ្រឿង

ឯកឧត្តម ងុយ រិទ្ធ៖ ការពង្រីកទីតាំងផលិតកម្មថ្មីៗរបស់រោងចក្រ សហគ្រាស បង្ហាញពីការរីកចម្រើនលើវិស័យការងារនៅកម្ពុជា

ភ្នំពេញ៖ ការពង្រីកទីតាំងផលិតកម្មថ្មីៗរបស់រោងចក្រ សហគ្រាស បង្ហាញពីការរីកចំរើនលើវិស័យការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផលិតកម្ម រោងចក្រស៊ិដស៍ ហ្កាមេន ខេមបូឌា ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃព្រឹកសុក្រ ទី២ ខែមករា ឆ្នាំ២០២៥។

ថ្លែងនៅក្នុងពិធីសម្ពោធនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ពីសំណាក់និយោជក សហជីព និងបណ្តាភាគីពាក់ព័ន្ធដ៏ទៃទៀតនៅក្នុងរោងចក្រសហគ្រាស គឺជាកត្តាមួយយ៉ាងសំខាន់សម្រាប់ធ្វើឱ្យសហគ្រាសមួយមានផលិតភាព និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈល្អប្រសើរដែលអាចឈានដល់ការពង្រីកអាជីវកម្ម បង្កើតឱកាសការងារជាច្រើនកន្លែងបន្ថែមទៀតដល់ពលរដ្ឋកម្ពុជា។ ដែលទាំងនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ចង់បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត។

ឯកឧត្តមរដ្ឋលេខាធិការមើលឃើញថា ការរីកចម្រើនរបស់រោងចក្រ ស៊ិដស៍ ហ្កាមេន ខេមបូឌា ក៏ជាផ្នែកមួយយ៉ាងសំខាន់បានមកពីការគោរពបាននូវលក្ខខណ្ឌការងារ និងការផ្តល់អត្ថប្រយោជន៍ពេញលេញស្របតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តិរបស់កម្ពុជា ដែលទាំងនេះហើយធ្វើឱ្យទំនាក់ទំនងរវាងថៅកែ និងកម្មករ មានភាពល្អប្រសើរ ធ្វើការងារប្រកបដោយភាពរីករាយដូចគ្រួសារតែមួយ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសំដែងនូវការអបអរសាទរទៅដល់កម្មករនិយោជិតទាំងអស់ បន្ទាប់ពីប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ បានចាប់ផ្តើមអនុវត្តចាប់ពីខែមករា នេះតទៅ។ គោលនយោបាយដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្ថែមពីអត្ថប្រយោជន៍ជាច្រើនទៀតដែលកម្មករនិយោជិតទទួលបាន ជាពិសេសផ្នែកកិច្ចគាំពារសង្គម ដែលរាជរដ្ឋាភិបាលកំពុងដុតដៃដុតជើង ហើយក្លាយទៅជាបង្អែកមួយដ៏មានតម្លៃសម្រាប់សុខុមាលភាពរបស់កម្មករនិយោជិត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត មិនត្រឹមតែការផ្តល់អត្ថប្រយោជន៍នោះទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលតែងនៅជិតកម្មករជានិច្ច។ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការលើវិស័យការងារ តែងតែចុះសួរសុខទុក្ខ ដល់កម្មករជាញឹកញាប់ផងដែរ។ ឯកឧត្តមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសនិយោជក សហជីព ត្រូវគិតគូរផលប្រយោជន៍កម្មករនិយោជិតជាធំ និងត្រូវអនុវត្តកាតព្វកិច្ចឱ្យបានត្រឹមត្រូវតាមច្បាប់របស់រដ្ឋជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង