រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោស ៥៨៦៤នាក់ រួមទាំងជនបរទេស ១៨០នាក់
ណៃពិដោ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោសចំនួន ៥៨៦៤នាក់ រួមទាំងជនបរទេសចំនួន ១៨០នាក់ ក្រោមការលើកលែងទោសនៃការប្រារព្ធទិវាឯករាជ្យជាតិមីយ៉ាន់ម៉ានៅថ្ងៃទី៤ខែមករាឆ្នាំ២០២៥។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា។
មីយ៉ាន់ម៉ាបានផុងខ្លួនក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ ២០២១ ក្រោយរបបយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត និងបានបង្ក្រាបយ៉ាងហិង្សាលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយបង្ខំឱ្យមានការបះបោរប្រដាប់អាវុធទូទាំងប្រទេស។
យ៉ាងណាក៏ដោយ របបយោធាបានអះអាងថា ខ្លួននឹងរៀបចំការបោះឆ្នោតស្តារប្រទេសឡើងវិញនៅឆ្នាំ២០២៥នេះ ប៉ុន្តែផែនការនេះត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងរដ្ឋាភិបាលស្រមោល៕